ប្រភេទនៃមាតិកាព័ត៌មាន ដែលអ្នកមិនបានដឹងថាជាព័ត៌មានមិនពិត

សព្វថ្ងៃនេះ ការស្វែងរកព័ត៌មានដែលអ្នកចង់ដឹង ពិតជាមានភាពងាយស្រួលណាស់ ប៉ុន្តែអ្វីដែលពិបាកនោះគឺ រាល់ព័ត៌មានទាំងអស់មិនមែនសុទ្ធតែជាព័ត៌មានពិតនោះទេ។ នេះហើយជាចំណុចផ្តើមនៃការភ័ន្តច្រឡំ ឬទទួលទិន្នន័យមិនពិត សម្រាប់ព័ត៌មានគោលដែលអ្នកចង់បាន ពីព្រោះវាអាចជាការច្របាច់បញ្ចូលគ្នា នូវប្រភេទខ្លឹមសារព័ត៌មានពិតផង និងមិនពិតផង ដែលអាចធ្វើឱ្យមើលទៅហាក់បីដូចជាព័ត៌មានពិត។ ដូចនេះ ដើម្បីចៀសវាងការទទួលបានព័ត៌មានមិនពិត អ្នកត្រូវស្វែងយល់ឱ្យច្បាស់ពីប្រភេទមាតិកាព័ត៌មាន ដែលអ្នកមិនបានដឹង និងចាប់អារម្មណ៍ថាវាជាព័ត៌មានមិនពិត ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖ ១. ព័ត៌មានមិនពិតផ្សព្វផ្សាយដោយចេតនា (Disinformation)៖ វាជាព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយចេញទៅដោយចេតនា និងក្នុងគោលបំណងបោកប្រាស់។ បើទោះបីអ្នកបោះពុម្ពផ្សាយដឹងថាព័ត៌មានខុសក៏ដោយ ក៏ពួកគេនៅតែបន្តបង្កើត រៀបចំ និងបោះពុម្ពផ្សាយវាដោយចេតនា បង្កើតឱ្យមានការភ័ន្តច្រឡំ បង្កគ្រោះថ្នាក់ផ្សេងៗដល់ទស្សនិកជន ហើយប្រើប្រាស់វាជាឧបករណ៍ ដើម្បីទាញយកផលប្រយោជន៍របស់ខ្លួនទៀតផង។ ជាក់ស្តែង ប្រសិនបើយើងរំឮកឡើងវិញ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺ Covid-19 វាជាពេលវេលាដ៏លំបាក និងមិនអាចគ្រប់គ្រងបានឡើយ។ ហេតុនេះហើយ ទើបវាជាឱកាសដ៏សមប្រកបមួយសម្រាប់ជនខិលខូច ក្នុងការផ្សព្វផ្សាយបំពុលអំពីវិធីសាស្រ្តព្យាបាល ក៏ដូចជាប្រភេទថ្នាំជាច្រើន ដោយមិនមានសេចក្តីបញ្ជាក់ពីក្រសួងសុខាភិបាលឡើយ។ ក្នុងនោះផងដែរ ក៏មានព័ត៌មានមិនពិតមួយចំនួនបានបង្ហោះថា «ការបរិភោគខ្ទឹមស អាចជួយអ្នកពីជំងឺ Covid-19»។ បន្ទាប់ពីដំណឹងមួយនេះ បានលេចចេញទៅក្នុងបណ្តាញសង្គម Facebook និង Youtube មហាជនជាច្រើនបានឆោឡោ និងជឿភ្លាមៗ ហើយនាំគ្នាប្រញាប់ប្រញាល់ទិញខ្ទឹមសមកស្តុកទុកនៅផ្ទះ …

ប្រភេទនៃមាតិកាព័ត៌មាន ដែលអ្នកមិនបានដឹងថាជាព័ត៌មានមិនពិត Read More »