October 23, 2023

រឿងមិនល្អមួយចំនួន ដែលអ្នកអាចជៀសបាន បើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន

ក្នុងសម័យកាលបច្ចុប្បន្ន បុគ្គលភាគច្រើនអាចប្រើប្រាស់ឧបករណ៌​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ការ​ស្វែងរក ទទួល និងចែកចាយព័ត៌មានដែលត្រូវការ។ ប៉ុន្តែ មិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់​បានត្រឹមត្រូវនោះទេ។ ការប្រើប្រាស់មិនបានត្រឹមត្រូវអាចធ្វើឱ្យមានផលវិបាកផ្សេងៗដល់អ្នកប្រើប្រាស់​ដោយ​មិនដឹងខ្លួន​ ដូចជាខាតបង់ប្រាក់កាស ពេលវេលា ឬបង្កជាគ្រោះថ្នាក់ផ្សេងៗជាដើម​។ ហេតុនេះ​ហើយ ទើបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន​ក្លាយជា​សមត្ថភាព​សំខាន់​មួយ​នា​ពេល​បច្ចុប្បន្ន។ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជួយឱ្យ​សាធារណជន​មាន​សមត្ថភាព ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់​​​ នៅពេល​ប្រើប្រាស់ ទទួល​ ឬ​ចែករំលែកមាតិកា​​អ្វីមួយ​ប្រកប​ដោយ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ ខាងក្រោមនេះជា​រឿងមិនល្អមួយចំនួន​ដែលអ្នក​អាច​ជៀសវាងបាន​ ប្រសិនបើអ្នក​មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖ ១. ជៀសវាងប្រើប្រាស់ពាក្យមិនគប្បី៖ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលមានលក្ខណៈរើសអើង ពាក្យញុះញង់ឱ្យមានការស្អប់ខ្ពើម​បាន​បង្ក​ឱ្យមាន​ការ​ប៉ះពាល់​ដល់​អារម្មណ៌​របស់​មនុស្សជុំវិញខ្លួន​ ដែលនេះជា​ទង្វើ​យើងគ្រប់គ្នាមិនគួរប្រព្រឹត្ត។ នៅពេលបុគ្គលម្នាក់មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គេប្រាកដជាអាចស្វែងយល់ពីផលប៉ះ​ពាល់​នៃការប្រប្រើពាក្យមិនសមរម្យទៅកាន់អ្នកដទៃ ​ហើយចូលរួមកាត់​បន្ថយ​ចំនួននៃ​ការនិយាយបែប​រើសអើង​ ក៏ដូចជា​ការពារខ្លួនពី​ការ​បរិហារកេរ្តិ៍អ្នកដទៃផងដែរ​។​ ២. ជៀសវាង​ក្លាយជា​ជនរងគ្រោះនៃព័ត៌មានច្របូកច្របល់៖ ភាពរីកចម្រើននៃបច្ចេកវិទ្យាទំនាក់ទំនងបានអនុញ្ញាតឱ្យមនុស្ស​គ្រប់គ្នាអាចបង្កើតមាតិកាបានដោយពុំចាំ​បាច់តម្រូវឱ្យមាន​ធនធានច្រើន ហើយជនខិលខូចមួយចំនួនបានឆ្លៀតឱកាសនេះបង្កើតបង្កឱ្យមាន​ព័ត៌មានច្របូកច្របល់​តាមរយៈការបង្កើតព័ត៌មានមិនពិត(disinformation) នានា។ មានពេលខ្លះទៀត កង្វះការយល់ដឹង​អំពី​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានធ្វើឱ្យអ្នកប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ ចែករំលែក ឬបង្កើត​ព័ត៌មានខ្លឹមសារព័ត៌មានខុស (misinformation) ដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ប្រើប្រាស់​មានចំណេះដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន​ នោះពួកគេប្រាកដជា​អាច​បែងចែកដឹង​ពី​ភាព​ខុសគ្នា​​រវាង​ព័ត៌មាន​ ដែលមានភាព​សុក្រឹត្យត្រឹមត្រូវ និង​ព័ត៌មាន​ដែលមា​​ន​លក្ខណៈខុសឆ្គង ដើម្បីការពារខ្លួនឯងនិងមនុស្សជុំវិញខ្លួន​ពីការក្លាយជាជនរងគ្រោះនៃព័ត៌មានមិនពិត។ ៣. ជៀសវាងចែកចាយរូបភាពដែលមិនគួរផ្សព្វផ្សាយជាសាធារណៈ៖ …

រឿងមិនល្អមួយចំនួន ដែលអ្នកអាចជៀសបាន បើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន Read More »

តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត? 

នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គមជាតិទាំងមូល គឺនៅតែមាន ហើយកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត ដែលបង្កឱ្យព័ត៌មានទាំងនោះនៅតែមានវត្តមាន គឺតាមរយៈការចែករំលែកខ្លឹមសារព័ត៌មានមិនពិតដោយមិនបានផ្ទៀងផ្ទាត់ជាមុន។ ដូចនេះ ប្រសិនបើអ្នកប្រទះឃើញសមាជិកគ្រួសារ ឬមនុស្សជុំវិញខ្លួនអ្នកបានចែករំលែកនូវព័ត៌មានមិនពិត អ្នកចាំបាច់ត្រូវតែមានដំណោះស្រាយដែលមានប្រសិទ្ធិភាព សមហេតុផល និងងាយស្រួលក្នុងការចូលទៅជិត ដើម្បីពន្យល់ប្រាប់ឱ្យពួកគាត់បានដឹងពីបញ្ហានេះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន​​ ដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន នៅពេលដែលអ្នកឃើញសមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួនអ្នកចែករំលែកព័ត៌មានមិនពិត៖  ១. ស្វែងរកពេលវេលាសមស្រប ដើម្បីផ្តល់នូវការណែនាំមួយដែលពោរពេញដោយសេចក្តីគោរព ចាប់ផ្តើមដោយការបញ្រ្ជាបខ្លួនចូលក្នុងប្រធានបទ តាមរយៈការស្តាប់ដោយភាពស្ងប់ស្ងាត់ និងវិភាគនូវខ្លឹមសារព័ត៌មានដែលពួកគាត់បានអានជាមុនសិន។ បន្ទាប់មក អ្នកគួរតែចូលទៅជិតការសន្ទនារបស់ពួកគាត់ ដោយអាកប្បកិរិយាមិនប្រឈមមុខដាក់គ្នា ជៀសវាងការវាយប្រហារ ឬចោទប្រកាន់ទៅកាន់គាត់ និងជំនួសមកវិញដោយការបង្ហាញពីសេចក្តីព្រួយបារម្ភចំពោះគាត់ និងលើកយកនូវភស្តុតាងដែលគាំទ្រសេចក្តីណែនាំរបស់អ្នក។ ម្យ៉ាងវិញទៀតវាពិតជាចាំបាច់ដែលអ្នកត្រូវពិភាក្សាជាលក្ខណៈឯកជនជាមួយពួកគាត់ ដើម្បីជៀសវាងជម្លោះ អំពើហិង្សា និងការប្រឈមមុខគ្នាដោយពាក្យសំដី។ កាលណាបើអ្នកពុំធ្វើដូចនេះទេ វាអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ និងធ្វើឱ្យពួកគាត់កើតសេចក្តីអាម៉ាស់ អៀនខ្មាស និងលែងហ៊ានចែកចាយព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនតទៅទៀត។ ជាក់ស្តែង នៅពេលឃើញសមាជិកគ្រួសាររបស់អ្នកបានចែករំលែកព័ត៌មានមិនពិតដោយអចេតនាជាសារធាណៈ យើងគប្បីរកពេលវេលាមួយសមស្រប ដើម្បីសន្ទនាជាមួយគាត់តែពីរនាក់ ឬជាលក្ខណៈគ្រួសារ ព្រោះវាជាពេលល្អមួយសម្រាប់ពន្យល់ណែនាំពួកគាត់ឱ្យចេះរាយការណ៍ (Report) ព័ត៌មានមិនពិត នៅក្នុងកម្មវិធីដែលគាត់ប្រើប្រាស់ បញ្ឈប់ការចែករំលែកបន្ត និងចង្អុលបង្ហាញព័ត៌មានដែលអាចទុកចិត្តបាន និងផ្តល់នូវទិន្នន័យពិតទៅកាន់ពួកគាត់ជំនួសវិញ។ ២. បង្ហាញព័ត៌មានដែលត្រឹមត្រូវ …

តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត?  Read More »