ហេតុអ្វីបានជាការអប់រំសារព័ត៌មានជាជំហានដ៏សំខាន់ដើម្បីប្រឆាំងនឹងព័ត៌មានច្របូកច្របល់?

ជាការពិតណាស់ ភាពជឿនលឿននៃបច្ចេកវិទ្យា​នាពេលបច្ចុប្បន្ន​បានអនុញ្ញាតឱ្យ​ប្រជាជន​មាន​វិធីផ្សេងៗគ្នា​ជាច្រើន​នៅក្នុងការស្វែងរក តាមដាន និងចែករំលែកព័ត៌មាន ព្រមទាំង​អាច​បង្កើត​មាតិកា​បានដោយខ្លួនឯងទៀតផង​។ ភាពសម្បូរបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនងាកទៅស្វែងរក​ព័ត៌មាន​ដែលមានលក្ខណៈរហ័សទាន់ចិត្តតាមរយៈបណ្តាញសង្គមនានាជាដើម រហូតមានពេលខ្លះ​អ្នកប្រើប្រាស់​អាច​នឹង​យល់ច្រឡំថាមាតិកាផ្សេងៗ​ ដែលពួកគេបានឃើញលើបណ្តាញ​សង្គម​ជាព័ត៌មាន ឬអត្ថបទសារព័ត៌មានទៀតផង។ បញ្ហានានាទាំងនេះ បានបង្កឱ្យការស្វែងរក និងទទួលព័ត៌មាន មានភាព​ស្មុគស្មាញ និងច្របូកច្របល់ ពិបាកក្នុងការបែងចែកថាតើអ្វីដែលពួកគេបានឃើញជាការពិត​ឬយ៉ាងណា។ ការទប់ស្កាត់ និងកាត់បន្ថយការរីក​រាលដាល​កាន់​តែធំឡើង​ៗនៃ​ព័ត៌មានច្របូកច្របល់ (information disorder) តម្រូវឱ្យមានការចូលរួមពីអ្នកដែលមានជំនាញវិជ្ជាជីវៈ និងចំណេះដឹងអំពីសារព័ត៌មាន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាភាគីផ្សេងៗទៀតក្នុងការចូលរួមលើកកម្ពស់​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅកាន់ប្រជាពលរដ្ឋ​ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ​ការពារខ្លួន​ពី​ព័ត៌មានច្របូកច្របល់។តាមរយៈការអប់រំសារព័ត៌មាន អ្នកដែលសិក្សាស្វែងយល់នឹងទទួលបានការពង្រឹងចំណេះដឹង​ និង​សមត្ថភាព​ដូចជា៖ ១. មានចំណេះដឹងទូទៅទូលំទូលាយ៖ ដើម្បីធ្វើការក្នុងផ្នែកសារព័ត៌មាន ឬផ្នែកផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយបាន ទាមទារឱ្យអ្នកសិក្សា​ចំណេះជំនាញ​មួយនេះ តាមដានព្រឹត្តិការណ៏ និងការវិវឌ្ឍន៍នានាក្នុងសង្គមឱ្យបានជាប់លាប់ ដែលនេះ​បានរួមចំណែក​ធ្វើឱ្យ​ពួកគេមាន​ចំណេះដឹងទូទៅអំពីសង្គមយ៉ាងទូលំទូលាយ និងទាន់ហេតុការណ៍។ កាលណាពួកគេមានសមត្ថភាពទាំងនេះហើយ គេនឹងអាចដឹងបាននៅពេលដែលនរណាម្នាក់ព្យាយាម​ប្រាប់ព័ត៌មានដែលមិនមានលក្ខណៈត្រឹមត្រូវដល់ពួកគេ។​ ២. ចេះវិភាគលើខ្លឹមសារព័ត៌មាន ឬព្រឹត្តិការណនានា៖ ចំណុចសំខាន់នៃការសិក្សាអំពីសារព័ត៌មាន គឺការរៀនផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវជានិច្ច មុនពេល​ចេញផ្សាយអ្វីមួយ។ បើទោះបីជាអ្នកសិក្សាពីសារព័ត៌មាន មិនមែនសុទ្ធតែក្លាយជាអ្នកសារព័ត៌មាន ​នា​ពេល​អនាគត​ក្តី ក៏ពួកគេ​នឹង​មានសមត្ថភាព​សំខាន់​ក្នុងការ​វិភាគលើខ្លឹមសារព័ត៌មានណាមួយ ដែលគួរ​ឱ្យ​សង្ស័យ ហើយអាចធ្វើការ​ផ្ទៀងផ្ទាត់​ដើម្បីដឹងពីភាពត្រឹមត្រូវនៃព័ត៌មាននោះបានផងដែរ។ ៣. ចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់៖ ក្រៅពីអាចកត់សម្គាល់ព័ត៌មានច្របូកច្របល់ដោយខ្លួនឯងបានហើយ អ្នកដែលបានសិក្សាពីសារព័ត៌មាន …

ហេតុអ្វីបានជាការអប់រំសារព័ត៌មានជាជំហានដ៏សំខាន់ដើម្បីប្រឆាំងនឹងព័ត៌មានច្របូកច្របល់? Read More »