តើយើងគួរធ្វើដូចម្តេចនៅពេលដែលសង្ស័យថាព័ត៌មានកំពុងអានជាព័ត៌មានមិនពិត?

ស្របគ្នាជាមួយនឹងភាពរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រព័ន្ធឌីជីថល ក៏មានលំហូរ និងវត្តមាននៃព័ត៌មានមិនពិត លាយឡំជាមួយនឹងព័ត៌មានពិតដូចគ្នា។ នេះជាបញ្ហាមួយ ដែលអាចទប់ស្កាត់ និងដោះស្រាយបានតាមរយៈការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅលើបណ្តាញសង្គម។ ដូចនេះ ដើម្បីរក្សាគុណភាពនៃលំហូរព័ត៌មានឱ្យនៅតែសុក្រឹត និងទប់ស្កាត់បញ្ហាផ្សេងៗ ដែលកើតចេញពីការទទួលបានព័ត៌មានមិនពិតកុំឱ្យកើតមានឡើង នៅរាល់ពេលដែលអ្នកសង្ស័យថាព័ត៌មានដែលអ្នកកំពុងអានជាព័ត៌មានមិនពិត អ្នកត្រូវតែមានចំណាត់ការដូចខាងក្រោម៖  ១. ផ្ទៀងផ្ទាត់ប្រភព  ជំហានដំបូងក្នុងការដោះស្រាយបញ្ហាជុំវិញការសង្ស័យទៅលើព័ត៌មានណាមួយ គឺការផ្ទៀងផ្ទាត់ប្រភពនៃព័ត៌មាននោះ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យថា តើប្រភពនៃព័ត៌មាននោះអាចទុកចិត្តបានដែរឬទេ ហើយថាតើខ្លឹមសារព័ត៌មាននោះ មានពិតមែនដែរ ឬអត់។ មុននឹងជឿទៅលើព័ត៌មានណាមួយទាំងស្រុង សូមអ្នកធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ថា វាជាព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន។ អ្នកអាចធ្វើដូចនេះបាន ដោយពិនិត្យទៅលើតំណភ្ជាប់របស់គេហទំព័រ ឈ្មោះអ្នកនិពន្ធ និងប្រភពដែលអ្នកនិពន្ធបានផ្តល់ឱ្យក្នុងការគាំទ្រអំណះអំណាងរបស់គាត់។ ម្យ៉ាងវិញទៀត ការប្រើប្រាស់គេហទំព័រ និងឧបករណ៍ដើម្បីពិនិត្យការពិត ក៏អាចជួយអ្នកបានច្រើនក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានដែរ។ ឧបករណ៍ទាំងនេះច្រើនដាក់ទង់ដើម្បីសម្គាល់់មាតិកាមិនពិត ឬបំភាន់ ហើយផ្តល់ជម្រើសនៃព័ត៌មានដែលអាចទុកចិត្តបានជំនួសវិញ។ អ៊ីចឹង ប្រសិនបើអ្នកបានរកឃើញថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ដែលចេញពីប្រភពគួរឱ្យសង្ស័យ ឬមិនគួរឱ្យទុកចិត្ត វាជាការល្អបំផុតក្នុងការកត់ចំណាំទុកថាវាជាព័ត៌មានមិនពិត។  ២. ចែករំលែកដោយការទទួលខុសត្រូវ  មុនពេលចែករំលែកព័ត៌មាននៅលើប្រព័ន្ធឌីជីថល អ្នកត្រូវតែប្រាកដថាវាជាព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់។ ក្នុងករណីដែលអ្នកសង្ស័យថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ឬអាចចំណាំបានថាវាពិតជាព័ត៌មានមិនពិតមែន អ្នកគួរតែជៀសវាងការចែករំលែកដោយមិនផ្តល់ការបញ្ជាក់ ឬការកែតម្រូវទៅលើភាពខុសនៃព័ត៌មាននោះឱ្យបានដាច់ខាត។ ការចែកព័ត៌មានមិនពិតក្នុងន័យចំអក លេងសើច អាចធ្វើឱ្យអ្នកដទៃមានការភាន់ច្រឡំថាអ្វីដែលអ្នកបានចែករំលែក ជាដំណឹងមួយដែលស្តួចស្តើង …

តើយើងគួរធ្វើដូចម្តេចនៅពេលដែលសង្ស័យថាព័ត៌មានកំពុងអានជាព័ត៌មានមិនពិត? Read More »