ការស្ទង់មតិ៖ ប្រជាជនកម្ពុជាគាំទ្រលើសលប់ចំពោះចំណាត់ការរបស់រដ្ឋា​ភិបាល​ក្នុង​វិវាទព្រំដែនជាមួយថៃ

រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ ផល្លី​ ស្រីនិច​ និង​ ថាត ម៉ូលីកា​ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​ស្ទង់មតិ បានសម្តែង​ការ​គាំទ្រ​យ៉ាង​ច្រើនលើសលប់ ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋា​ភិបាលនៅ​ក្នុង​វិវាទព្រំដែន​ជាមួយ​ប្រទេសថៃ ក្នុងនោះ​ ៩៩,៨ភាគរយ​​ គាំទ្រការ​ដាក់​សំណើ​ទៅ​តុលាការ​យុត្តិ​ធម៌អន្តរជាតិ (ICJ) ឱ្យជួយដោះស្រាយ​ជម្លោះនៅលើចំណុច​បួន​តាមព្រំដែននៃប្រទេសទាំងពីរ។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បានថ្លែងដូច្នេះ​កាលពីថ្ងៃទី១៨ ខែមិថុនា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយ​អំពីលទ្ធផលនៃ​ការ​ ស្ទង់មតិតាមប្រព័ន្ធអនឡាញ និងសម្ភាសផ្ទាល់ជាមួយប្រជាជនចំនួន ១៥៨៨នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជាយុវជន វ័យកណ្ដាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗ គ្នារួមទាំងពលករក្នុងនិង ក្រៅស្រុក។    សេចក្តីប្រកាស​ព័ត៌មាន​និយាយថា ៩៣.៦ ភាគរយ នៃប្រជាជនកម្ពុជាពេញចិត្ត ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទនេះ។ អ្នកឆ្លើយស្ទើរតែទាំងអស់ គឺ ៩៩.៨%​ គាំទ្រការណ៍ដែលរាជរដ្ឋា​ភិបាល​បាន​លើក​យក​ជម្លោះ​ព្រំដែននៅចំណុច​​ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង​តំបន់មុំបី ​ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។ មានត្រឹមតែ ១,១ ភាគរយ […]

ការស្ទង់មតិ៖ ប្រជាជនកម្ពុជាគាំទ្រលើសលប់ចំពោះចំណាត់ការរបស់រដ្ឋា​ភិបាល​ក្នុង​វិវាទព្រំដែនជាមួយថៃ Read More »