ព័ត៌មាន
អ្នកទាំងអស់គ្នាប្រហែលជាបានឃើញព័ត៌មានអំពីសិក្ខាសាលា ដែលដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានរៀបចំសម្រាប់និស្សិតរបស់យើងកាលពីប៉ុន្មានខែមុន ស្តីអំពីការពង្រឹងសមត្ថភាពដើម្បីទប់ទល់នឹងព័ត៌មានមិនពិត។
ចាប់ពីឥឡូវនេះ សិក្ខាកាមដែលបានចូលរួមវគ្គសិក្សា នឹងប្រើប្រាស់ចំណេះដឹងថ្មីៗដែលខ្លួនបានរៀន មកបង្កើតជាមាតិកាអប់រំផ្សេងៗ ដែលទាក់ទងទៅនឹងការទប់ស្កាត់ព័ត៌មានមិនពិត ក្នុងទម្រង់ជាផ្ទាំងរូបភាព អត្ថបទ និងវីដេអូ។ មាតិកាទាំងនោះនឹងមានចេញផ្សាយនៅលើទំព័រ DMC Media Lab, DMC – Department of Media and Communication, និងទំព័របណ្តាញសង្គមរបស់ស្ថាប័នដៃគូរបស់យើង។
កុំភ្លេចចូលរួមតាមដានទាំងអស់គ្នាណា៎!