Author name: Munthit Ker

កម្ពុជា​ និង​ ថៃ ព្រមព្រៀងគ្នា​លើលក្ខខណ្ឌសម្រាប់អនុវត្ត​បទឈប់បាញ់​

កុមារកំពុងលេងបាល់នៅ​ជំរុំជនភៀសសឹក ស្ថិតនៅវត្តពោធិ៥០០០ដើម ឃុំគូលេនត្បូង​ ស្រុកគូលេន​ ខេត្តព្រះវិហារ ភ្នំពេញ — ប្រទេសកម្ពុជា និង​ ប្រទេស​ថៃ បាន​ព្រម​ព្រៀងគ្នាលើលក្ខខណ្ឌសម្រាប់​អនុវត្តបទឈប់បាញ់ បន្ទាប់​ពីមាន​កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​បានធ្វើ​ឡើង​នៅ​រដ្ឋធានីកូឡា ឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី៧ ខែសីហា នេះ។ ​លោក ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក ណាត់ថាផន ណាក់ផានិត រដ្ឋមន្ត្រីរងការពារជាតិនៃរដ្ឋមន្ត្រីការពារជាតិស្តីទីនៃព្រះរាជាណាចក្រថៃ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កំណត់ហេតុនៃកិច្ច​ប្រជុំ ក្រោម​ការ​សម្របសម្រួល និង​រៀបចំធ្វើ​ម្ចាស់​ផ្ទះ​របស់​ប្រទេស​ម៉ាឡេស៊ី។  ការ​ព្រម​ព្រៀងគ្នានេះ​​ជាជំហាន​សំខាន់​មួយ​ទៀត​​សំដៅ​បញ្ចៀស​ការ​ផ្ទុះអាវុធ​សា​ជា​ថ្មី​រវាង​កង​ទ័ពនៃ​ប្រទេស​ទាំង​ពីរ ក្រោយ​ពី​បាន​ធ្វើ​ការ​វាយ​ប្រហារ​គ្នានៅ​តាម​តំបន់​មាន​ជម្លោះព្រំដែន ​អស់​រយៈពេល​ប្រាំថ្ងៃ ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៨​ ខែកក្កដា។ ​កំណត់ហេតុដែល​មាន​ ១៣ ចំណុចធំៗ ផ្តើម​ជាមួយ​ការ​យល់ព្រមរបស់​ភាគីទាំងពីរលើ “បទឈប់បាញ់​ ពាក់ព័ន្ធនឹងប្រភេទអាវុធទាំងអស់ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗ ក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវតែចៀសវាងការបាញ់ប្រហារដែលគ្មានការបង្កហេតុទៅកាន់ទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ កិច្ចព្រមព្រៀងនេះមិនត្រូវបានបំពានក្នុងកាលៈទេសៈណាមួយឡើយ។” ការដាក់ពង្រាយកងទ័ពបច្ចុប្បន្ននឹង​រក្សា​នៅដដែល ដោយគ្មានការផ្លាស់ទីបន្ថែមទៀត ដូចដែលបានកំណត់ចាប់ពីពេលដែលបទឈប់បាញ់ចូលជាធរមាន​ ថ្ងៃទី […]

កម្ពុជា​ និង​ ថៃ ព្រមព្រៀងគ្នា​លើលក្ខខណ្ឌសម្រាប់អនុវត្ត​បទឈប់បាញ់​ Read More »