DMC បើកយុទ្ធនាការផ្លាស្ទិកសូន្យក្នុងបរិវេណដេប៉ាតឺម៉ង់
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានចាប់ផ្តើមយុទ្ធនាការផ្លាស្ទិកសូន្យ នៅក្នុងគោលបំណងចូលរួមកាត់បន្ថយបរិមាណសំរាមផ្លាស្ទិក នៅក្នុងបរិវេណរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។