Author name: Seavsing Tann

ហេតុអ្វីបានជាការអប់រំសារព័ត៌មានជាជំហានដ៏សំខាន់ដើម្បីប្រឆាំងនឹងព័ត៌មានច្របូកច្របល់?

ជាការពិតណាស់ ភាពជឿនលឿននៃបច្ចេកវិទ្យា​នាពេលបច្ចុប្បន្ន​បានអនុញ្ញាតឱ្យ​ប្រជាជន​មាន​វិធីផ្សេងៗគ្នា​ជាច្រើន​នៅក្នុងការស្វែងរក តាមដាន និងចែករំលែកព័ត៌មាន ព្រមទាំង​អាច​បង្កើត​មាតិកា​បានដោយខ្លួនឯងទៀតផង​។ ភាពសម្បូរបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនងាកទៅស្វែងរក​ព័ត៌មាន​ដែលមានលក្ខណៈរហ័សទាន់ចិត្តតាមរយៈបណ្តាញសង្គមនានាជាដើម រហូតមានពេលខ្លះ​អ្នកប្រើប្រាស់​អាច​នឹង​យល់ច្រឡំថាមាតិកាផ្សេងៗ​ ដែលពួកគេបានឃើញលើបណ្តាញ​សង្គម​ជាព័ត៌មាន ឬអត្ថបទសារព័ត៌មានទៀតផង។ បញ្ហានានាទាំងនេះ បានបង្កឱ្យការស្វែងរក និងទទួលព័ត៌មាន មានភាព​ស្មុគស្មាញ និងច្របូកច្របល់ ពិបាកក្នុងការបែងចែកថាតើអ្វីដែលពួកគេបានឃើញជាការពិត​ឬយ៉ាងណា។ ការទប់ស្កាត់ និងកាត់បន្ថយការរីក​រាលដាល​កាន់​តែធំឡើង​ៗនៃ​ព័ត៌មានច្របូកច្របល់ (information disorder) តម្រូវឱ្យមានការចូលរួមពីអ្នកដែលមានជំនាញវិជ្ជាជីវៈ និងចំណេះដឹងអំពីសារព័ត៌មាន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាភាគីផ្សេងៗទៀតក្នុងការចូលរួមលើកកម្ពស់​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅកាន់ប្រជាពលរដ្ឋ​ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ​ការពារខ្លួន​ពី​ព័ត៌មានច្របូកច្របល់។តាមរយៈការអប់រំសារព័ត៌មាន អ្នកដែលសិក្សាស្វែងយល់នឹងទទួលបានការពង្រឹងចំណេះដឹង​ និង​សមត្ថភាព​ដូចជា៖ ១. មានចំណេះដឹងទូទៅទូលំទូលាយ៖ ដើម្បីធ្វើការក្នុងផ្នែកសារព័ត៌មាន ឬផ្នែកផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយបាន ទាមទារឱ្យអ្នកសិក្សា​ចំណេះជំនាញ​មួយនេះ តាមដានព្រឹត្តិការណ៏ និងការវិវឌ្ឍន៍នានាក្នុងសង្គមឱ្យបានជាប់លាប់ ដែលនេះ​បានរួមចំណែក​ធ្វើឱ្យ​ពួកគេមាន​ចំណេះដឹងទូទៅអំពីសង្គមយ៉ាងទូលំទូលាយ និងទាន់ហេតុការណ៍។ កាលណាពួកគេមានសមត្ថភាពទាំងនេះហើយ គេនឹងអាចដឹងបាននៅពេលដែលនរណាម្នាក់ព្យាយាម​ប្រាប់ព័ត៌មានដែលមិនមានលក្ខណៈត្រឹមត្រូវដល់ពួកគេ។​ ២. ចេះវិភាគលើខ្លឹមសារព័ត៌មាន ឬព្រឹត្តិការណនានា៖ ចំណុចសំខាន់នៃការសិក្សាអំពីសារព័ត៌មាន គឺការរៀនផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវជានិច្ច មុនពេល​ចេញផ្សាយអ្វីមួយ។ បើទោះបីជាអ្នកសិក្សាពីសារព័ត៌មាន មិនមែនសុទ្ធតែក្លាយជាអ្នកសារព័ត៌មាន ​នា​ពេល​អនាគត​ក្តី ក៏ពួកគេ​នឹង​មានសមត្ថភាព​សំខាន់​ក្នុងការ​វិភាគលើខ្លឹមសារព័ត៌មានណាមួយ ដែលគួរ​ឱ្យ​សង្ស័យ ហើយអាចធ្វើការ​ផ្ទៀងផ្ទាត់​ដើម្បីដឹងពីភាពត្រឹមត្រូវនៃព័ត៌មាននោះបានផងដែរ។ ៣. ចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់៖ ក្រៅពីអាចកត់សម្គាល់ព័ត៌មានច្របូកច្របល់ដោយខ្លួនឯងបានហើយ អ្នកដែលបានសិក្សាពីសារព័ត៌មាន […]

ហេតុអ្វីបានជាការអប់រំសារព័ត៌មានជាជំហានដ៏សំខាន់ដើម្បីប្រឆាំងនឹងព័ត៌មានច្របូកច្របល់? Read More »

រឿងមិនល្អមួយចំនួន ដែលអ្នកអាចជៀសបាន បើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន

ក្នុងសម័យកាលបច្ចុប្បន្ន បុគ្គលភាគច្រើនអាចប្រើប្រាស់ឧបករណ៌​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ការ​ស្វែងរក ទទួល និងចែកចាយព័ត៌មានដែលត្រូវការ។ ប៉ុន្តែ មិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់​បានត្រឹមត្រូវនោះទេ។ ការប្រើប្រាស់មិនបានត្រឹមត្រូវអាចធ្វើឱ្យមានផលវិបាកផ្សេងៗដល់អ្នកប្រើប្រាស់​ដោយ​មិនដឹងខ្លួន​ ដូចជាខាតបង់ប្រាក់កាស ពេលវេលា ឬបង្កជាគ្រោះថ្នាក់ផ្សេងៗជាដើម​។ ហេតុនេះ​ហើយ ទើបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន​ក្លាយជា​សមត្ថភាព​សំខាន់​មួយ​នា​ពេល​បច្ចុប្បន្ន។ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជួយឱ្យ​សាធារណជន​មាន​សមត្ថភាព ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់​​​ នៅពេល​ប្រើប្រាស់ ទទួល​ ឬ​ចែករំលែកមាតិកា​​អ្វីមួយ​ប្រកប​ដោយ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ ខាងក្រោមនេះជា​រឿងមិនល្អមួយចំនួន​ដែលអ្នក​អាច​ជៀសវាងបាន​ ប្រសិនបើអ្នក​មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖ ១. ជៀសវាងប្រើប្រាស់ពាក្យមិនគប្បី៖ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលមានលក្ខណៈរើសអើង ពាក្យញុះញង់ឱ្យមានការស្អប់ខ្ពើម​បាន​បង្ក​ឱ្យមាន​ការ​ប៉ះពាល់​ដល់​អារម្មណ៌​របស់​មនុស្សជុំវិញខ្លួន​ ដែលនេះជា​ទង្វើ​យើងគ្រប់គ្នាមិនគួរប្រព្រឹត្ត។ នៅពេលបុគ្គលម្នាក់មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គេប្រាកដជាអាចស្វែងយល់ពីផលប៉ះ​ពាល់​នៃការប្រប្រើពាក្យមិនសមរម្យទៅកាន់អ្នកដទៃ ​ហើយចូលរួមកាត់​បន្ថយ​ចំនួននៃ​ការនិយាយបែប​រើសអើង​ ក៏ដូចជា​ការពារខ្លួនពី​ការ​បរិហារកេរ្តិ៍អ្នកដទៃផងដែរ​។​ ២. ជៀសវាង​ក្លាយជា​ជនរងគ្រោះនៃព័ត៌មានច្របូកច្របល់៖ ភាពរីកចម្រើននៃបច្ចេកវិទ្យាទំនាក់ទំនងបានអនុញ្ញាតឱ្យមនុស្ស​គ្រប់គ្នាអាចបង្កើតមាតិកាបានដោយពុំចាំ​បាច់តម្រូវឱ្យមាន​ធនធានច្រើន ហើយជនខិលខូចមួយចំនួនបានឆ្លៀតឱកាសនេះបង្កើតបង្កឱ្យមាន​ព័ត៌មានច្របូកច្របល់​តាមរយៈការបង្កើតព័ត៌មានមិនពិត(disinformation) នានា។ មានពេលខ្លះទៀត កង្វះការយល់ដឹង​អំពី​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានធ្វើឱ្យអ្នកប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ ចែករំលែក ឬបង្កើត​ព័ត៌មានខ្លឹមសារព័ត៌មានខុស (misinformation) ដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ប្រើប្រាស់​មានចំណេះដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន​ នោះពួកគេប្រាកដជា​អាច​បែងចែកដឹង​ពី​ភាព​ខុសគ្នា​​រវាង​ព័ត៌មាន​ ដែលមានភាព​សុក្រឹត្យត្រឹមត្រូវ និង​ព័ត៌មាន​ដែលមា​​ន​លក្ខណៈខុសឆ្គង ដើម្បីការពារខ្លួនឯងនិងមនុស្សជុំវិញខ្លួន​ពីការក្លាយជាជនរងគ្រោះនៃព័ត៌មានមិនពិត។ ៣. ជៀសវាងចែកចាយរូបភាពដែលមិនគួរផ្សព្វផ្សាយជាសាធារណៈ៖

រឿងមិនល្អមួយចំនួន ដែលអ្នកអាចជៀសបាន បើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន Read More »

ផលប៉ះពាល់នៃព័ត៌មានមិនពិត ដែលអ្នកមិនបានដឹង៖The Impacts of Fake News You Don’t Know

ពេលបច្ចុប្បន្ន ភាពជឿនលឿននៃឧបករណ៍អេឡិចត្រូនិច បានជួយសម្រួលដល់ការចែកចាយព័ត៌មាន នៅលើប្រព័ន្ធអនឡាញច្រើន ដោយមនុស្សគ្រប់វ័យអាចទទួលបានព័ត៌មានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងឆាប់រហ័ស មិនថាក្នុងលក្ខខណ្ឌណាក្តី។ យ៉ាងណាមិញ រាល់ព័ត៌មានទាំងឡាយដែលត្រូវបានចែកចាយ មិនមែនសុទ្ធតែពិត មានសុវត្ថិភាព និងផ្តល់ជាប្រយោជន៍នោះទេ។ ប្រសិនបើអ្នកប្រើប្រាស់មិនបានស្វែងយល់អំពីការអនុវត្ត និងវិធីសាស្ត្រល្អៗនៅក្នុងការចាប់យកព័ត៌មានពិតជាក់លាក់នោះទេ នោះអ្នកនឹងអាចធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃព័ត៌មានមិនពិត និងទទួលរងនូវឥទ្ធិពលមួយចំនួនដូចជា៖ ដូចនេះហើយ ដើម្បីចៀសវាងនូវផលប៉ះពាល់ និងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងតាមរយៈព័ត៌មានមិនពិត ប្រជាជនគ្រប់រូបគប្បីសិក្សាឱ្យបានស៊ីជម្រៅអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងដកយកនូវរាល់វិធីសាស្រ្តផ្សេងៗក្នុងការការពារខ្លួនពីព័ត៌មានមិនពិត៕ DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).

ផលប៉ះពាល់នៃព័ត៌មានមិនពិត ដែលអ្នកមិនបានដឹង៖The Impacts of Fake News You Don’t Know Read More »