ការស្ទង់មតិ៖ ប្រជាជនកម្ពុជាគាំទ្រលើសលប់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងវិវាទព្រំដែនជាមួយថៃ
រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ ផល្លី ស្រីនិច និង ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — ពលរដ្ឋកម្ពុជាដែលត្រូវបានស្ទង់មតិ បានសម្តែងការគាំទ្រយ៉ាងច្រើនលើសលប់ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៅក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ ក្នុងនោះ ៩៩,៨ភាគរយ គាំទ្រការដាក់សំណើទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យជួយដោះស្រាយជម្លោះនៅលើចំណុចបួនតាមព្រំដែននៃប្រទេសទាំងពីរ។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បានថ្លែងដូច្នេះកាលពីថ្ងៃទី១៨ ខែមិថុនា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយអំពីលទ្ធផលនៃការ ស្ទង់មតិតាមប្រព័ន្ធអនឡាញ និងសម្ភាសផ្ទាល់ជាមួយប្រជាជនចំនួន ១៥៨៨នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជាយុវជន វ័យកណ្ដាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗ គ្នារួមទាំងពលករក្នុងនិង ក្រៅស្រុក។ សេចក្តីប្រកាសព័ត៌មាននិយាយថា ៩៣.៦ ភាគរយ នៃប្រជាជនកម្ពុជាពេញចិត្ត ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទនេះ។ អ្នកឆ្លើយស្ទើរតែទាំងអស់ គឺ ៩៩.៨% គាំទ្រការណ៍ដែលរាជរដ្ឋាភិបាលបានលើកយកជម្លោះព្រំដែននៅចំណុចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។ មានត្រឹមតែ ១,១ ភាគរយ […]