អំពីពួកយើង

DMC Media Lab មានឈ្មោះដំបូង DMCPost.com គឺជាគេហទំព័រព័ត៌មានមួយ ដែលត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ២០១១ ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គោលបំណងនៃការបង្កើតគេហទំព័រនេះ គឺដើម្បីបង្ហាញពីស្នាដៃប្រកបដោយវិជ្ជាជីវៈរបស់និស្សិតសារព័ត៌មាន ក៏ដូចជាដើម្បីផ្តល់ព័ត៌មាន ដំណឹង និងការកម្សាន្តដែលមានគុណភាព កើតឡើងក្នុងប្រទេស និងក្រៅប្រទេសទៅដល់អ្នកអាន។ ប្រិយមិត្តរបស់DMC Media Lab អាចទទួលបានព័ត៌មានទាក់ទងនឹងផ្នែកផ្សេងៗជាច្រើនរួមមាន៖ ព័ត៌មានសង្គម វប្បធម៌ អប់រំ សេដ្ឋកិច្ច បច្ចេកវិទ្យា បរិស្ថាន និងព័ត៌មានអន្តរជាតិ។ លើសពីនេះទៅទៀត DMC Media Lab មានទំព័រពិសេស សម្រាប់អ្នកស្វែងរកការងារ អាហារូបករណ៍ និងកម្មវិធីសិក្សាអប់រំនានា។ គេហទំព័ររបស់ យើងបានដាក់បញ្ចូលនូវទម្រង់ផ្សព្វផ្សាយព័ត៌មាន ជាអត្ថបទ សម្លេង រូបភាព និងវីដេអូ។ គេហទំព័ររបស់យើង ដំណើរការទៅបាន ដោយមានការចូលរួមពីនិស្សិត និងសាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ តាមរយៈការជួបពិភាក្សាលើព្រឹត្តិការណ៍ដែលកំពុងកើតឡើងក្នុងប្រទេស ការចុះយកព័ត៌មានផ្ទាល់ ត្រួតពិនិត្យអត្ថបទមុនពេលបោះពុម្ភ និងក្រុមដែលទទួលខុសត្រូវដាក់ចេញនូវសមិទ្ធផលដែលយើងមានទៅក្នុងគេហទំព័រ។

ជាចុងបញ្ចប់ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកអាន ដែលតាមដានព័ត៌មាននៅលើគេហទំព័រ DMC Media Lab ក៏ដូចជាអ្នកដែលតែងតែចូលរួមក្នុងការអភិវឌ្ឍគេហទំព័រ ដើម្បីឱ្យគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយមួយនេះ មានលក្ខណៈប្រសើរ ហើយអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងធនធានមនុស្សនៅកម្ពុជា។ 

ទំនាក់ទំនង

អាស័យដ្ឋាន: DMC/CCI, RUPP, Toul Kork, Russian Blvd, Phnom Penh, 12156 Cambodia. 

លេខទូរស័ព្ទ/ទូរសារ: (855) 23 88 44 08

អ៊ីម៉ែល: admin@dmc-cci.edu.kh

ទំព័រហ្វេសប៊ុក: DMC media lab