សៀវភៅ និងឯកសារសិក្សាដែលជួយអ្នកក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះវាអាចជួយបង្កើនចំណេះដឹង និងសមត្ថភាពរបស់អ្នក ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់នៅពេលប្រើប្រាស់ ទទួល ឬចែករំលែកមាតិកាផ្សេងៗនៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបរិបទមួយ ដែលប្រព័ន្ធឌីជីថលកាន់តែរីកចម្រើន និងពោរពេញទៅដោយព័ត៌មានច្របូកច្របល់នេះតែម្តង។ ដូចនេះ វាជាការចាំបាច់ ដែលប្រជាជនគ្រប់ៗរូបត្រូវស្វះស្វែងសិក្សា និងស្វែងយល់បន្ថែមពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហើយខាងក្រោមនេះគឺជាសៀវភៅ និងឯកសារសិក្សាមួយចំនួន ដែលអាចជួយអ្នកឱ្យក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបាន៖