Author name: dmcmedialab

សណ្ដាប់ធ្នាប់តាមដងផ្លូវ៖ ការអំពាវនាវពីអ្នកបើកបររថយន្តក្រុងដើម្បីផលប្រយោជន៍អ្នកដំណើរ 

អ្នកដំណើរកំពុងឡើងរថយន្តក្រុងសាធារណៈនៅចំណតរង់ចាំត្រង់​ស្តុបសេរីភាព មហាវិថីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ចំណីចិញ្ចើម​ផ្លូវត្រង់គំនូស​សម្រាប់រថយន្តក្រុង ​បាន​ក្លាយ​ជា​ចំណត​សម្រាប់​ចតរថយន្ត​ឯកជន បង្កការ​រំខានដល់​ការ​ប្រើ​ប្រាស់​របស់​អ្នកដំណើរ។ ​រូបថតដោយ៖ វុទ្ធី អង្គសូនីត ដោយ ហេង គីមស្រៀង និង វុទ្ធី អង្គសូនីត  ភ្នំពេញ – វេលាម៉ោងជិត ៧ ព្រឹក នៅតាមបណ្តោយមហាវិថីនានាក្នុងរាជធានីភ្នំពេញចរាចរណ៍ចាប់ផ្តើមកកស្ទះយ៉ាងខ្លាំង។ រថយន្ត និងម៉ូតូរាប់រយគ្រឿងបើកបរប្រជ្រៀតគ្នា ខណៈនៅតាមចំណតរថយន្តក្រុង អ្នកដំណើរជាច្រើន ជាពិសេសសិស្ស-និស្សិត កំពុងឈររង់ចាំមធ្យោបាយធ្វើដំណើរដែលពួកគេជឿជាក់ថាមានសុវត្ថិភាព និងសន្សំសំចៃ។  ទោះបីជាប្រព័ន្ធរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញបានដំណើរការតាំងពីឆ្នាំ២០១៤ មក​ ដើម្បីផ្តល់ជម្រើសធ្វើដំណើរតម្លៃសមរម្យក៏ដោយ ក៏ការធានាឱ្យសេវារថយន្តក្រុងរត់តាមកាលវិភាគរបស់​ខ្លួន​ទាន់ពេលវេលា កំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ អ្នកបើកបររថយន្តក្រុងបានរអ៊ូរថា ការកកស្ទះដែលកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ និងការខ្វះសណ្តាប់ធ្នាប់ពីសំណាក់អ្នកបើកបរយានយន្តឯកជន គឺជាប្រភពនៃបញ្ហាដ៏ធំបំផុត។ ពួកគេបានចេញមុខអំពាវនាវឱ្យអ្នកបើកបរយានយន្តឯកជនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជា​ប្រយោជន៍ដល់អ្នកដំណើរតាមរថយន្តក្រុងសាធារណៈ។  គោរពច្បាប់ចរាចរណ៍សំខាន់ជាងផ្លូវអាទិភាព  លោក សេន ហូសាន់ ដែលបើកបររថយន្តក្រុង​ខ្សែលេខ7 ពីស្ថានីយរថយន្តក្រុងព្រែកព្នៅ ទៅដល់ស្ថានីយរថយន្តក្រុងវាលស្បូវ បានរៀបរាប់ថា បានរៀបរាប់ថា បញ្ហាប្រឈមដែលលោកជួបប្រទះញឹកញាប់បំផុត គឺការត្អូញត្អែររបស់អ្នកដំណើរជុំវិញការយឺតយ៉ាវ។ លោកបញ្ជាក់ថា ការយឺតយ៉ាវនេះមិនមែនមកពីអ្នកបើកបររថយន្តក្រុងនោះទេ ប៉ុន្តែបណ្តាលមកពីការកកស្ទះចរាចរណ៍ ការបើកបរខ្វះការយោគយល់ […]

សណ្ដាប់ធ្នាប់តាមដងផ្លូវ៖ ការអំពាវនាវពីអ្នកបើកបររថយន្តក្រុងដើម្បីផលប្រយោជន៍អ្នកដំណើរ  Read More »

ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ

្រពលឹមស្រាងៗ ឡេវ សុវណ្ណែត រៀបចេញដំណើរទៅធ្វើការ​នៅហាងកាហ្វេ ក្រោយពីផ្អាកការរៀនមួយរយៈដើម្បីរកប្រាក់សម្រាប់​ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសន្សំយកទៅ​បង់ថ្លៃសិក្សា​ដើម្បីបានចូលរៀនវិញនៅថ្ងៃខាងមុខ។រូបថតដោយ អ៊ុង សៀវជិន ដោយ អ៊ុង សៀវជិន និង អ៊ូ ទិត្យច័ន្ទមករា  ភ្នំពេញ — ម៉ោងជិតប្រាំព្រឹក។ ខណៈមនុស្សជាច្រើននៅមិនទាន់ភ្ញាក់ពីដំណេក ក្លិនម្ហូបដែលកំពុងចម្អិន ហុយចេញពីបន្ទប់ជួលតូចមួយ។ ឡេវ សុវណ្ណែត ប្រញាប់រៀបចំបាយដាក់ប្រអប់ មុននឹងជិះកង់ទៅធ្វើការនៅហាងកាហ្វេមួយ​។ ជីវិតបែបនេះបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់នាង ក្រោយ​ពីនាងសម្រេចចិត្តព្យួរការសិក្សាមួយឆ្នាំ ដើម្បីរកប្រាក់បង់ថ្លៃសាលា និងជួយសម្រាលបន្ទុកគ្រួសារ។  សម្រាប់ សុវណ្ណែត អាយុ ២១ឆ្នាំ ការព្យួរការសិក្សាមិនមែនជាជម្រើសដែលនាងចង់បានទេ។ វាជាផ្លូវតែមួយដែលនាងគិតថា អាចរក្សាក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនម្ដងទៀត។ រាល់ថ្ងៃដែលនាងជិះកង់ទៅធ្វើការ គឺជាការដើរចេញឆ្ងាយពីសាកលវិទ្យាល័យមួយជំហាន ប៉ុន្តែក៏ជាការខិតខំប្រមូលប្រាក់ ដើម្បីវិលត្រឡប់ទៅទីនោះវិញនៅថ្ងៃណាមួយ។  ប៉ុន្តែ សុវណ្ណែត ក៏មិនមែនជានិស្សិតតែម្នាក់ដែលត្រូវបង្ខំចិត្តធ្វើជម្រើសបែបនេះទេ។ ការសម្ភាសនិស្សិតជាច្រើនបង្ហាញថា មួយចំនួនត្រូវធ្វើការច្រើនម៉ោង ខ្លះកាត់បន្ថយការចំណាយប្រចាំថ្ងៃ ហើយខ្លះទៀតថែមទាំងព្យួរការសិក្សាជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមដូចនាងដែរ។ សុវណ្ណែត គ្រាន់តែជាមុខមាត់មួយនៃការតស៊ូរបស់និស្សិតជាច្រើន ដែលកំពុងប្រឈមនឹងឧបសគ្គហិរញ្ញវត្ថុក្នុងដំណើរស្វែងរកការអប់រំ ជាពិសេសនៅក្នុងពេលដែលកំណើនសេដ្ឋកិច្ចក្នុងស្រុក​​ធ្លាក់ចុះ ហើយ​ទំនិញឡើងថ្លៃ ដោយសារវិបត្តិប្រេងឥន្ធនៈនៅលើសកលលោក។  មុនពេលឡើងពីខេត្តកំពង់ចាមមកសិក្សានៅភ្នំពេញ ជីវភាពគ្រួសាររបស់សុវណ្ណែតមិនធ្លាប់ជួបបញ្ហាធំនោះទេ។

ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ Read More »

កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក 

លោកពូ សុផល អាយុ ៤២ ឆ្នាំ កំពុងបាចជីក្នុងស្រែរបស់គាត់​ នៅក្នុងភូមិព្រៃវែង ស្រុកពួក ខេត្តសៀមរាប ថ្ងៃទី​ ២១ ខែ ​​មិថុនា ឆ្នាំ ២០២៦។រូបថតដោយ រស់ ម៉ីស៊ីញ ដោយ រស់ ម៉ីស៊ីញ និង ចិន ម៉ីម៉ី  សៀមរាប — រដូវធ្វើស្រែបាន​មកដល់ ហើយមីងដូងបានសាបព្រោះស្រូវលើដី ២ ហិកតារួចរាល់ហើយដែរ។ ប៉ុន្តែ ខុសពីរដូវកាលមុនៗ ការចាប់ផ្តើមរដូវដាំដុះឆ្នាំនេះ មិនបាននាំមកនូវក្តីសង្ឃឹមដូចមុនទៀតទេ។ អ្វីដែលគាត់គិតគូររាល់ថ្ងៃ គឺនៅពេលប្រមូលផល តើនឹងមានប្រាក់សល់សម្រាប់សងបំណុលដែរឬទេ។   «យើងចេះតែធ្វើតិចៗទៅ បើយើងមានស្រែហើយទុកចោលវាមិនកើតទេ។ គ្រាន់តែឥឡូវធ្វើមិនបានសល់ដូចពីមុន» – មីងដូង អាយុ ៤២​ឆ្នាំ មាន​ប្រសាសន៍ដូច្នេះ។  រៀងរាល់ព្រឹក បន្ទាប់ពីលក់បបររួច គាត់មិនបានសម្រាកឡើយ។ គាត់បន្តជិះម៉ូតូដើរទិញអេតចាយតាមភូមិ ដើម្បីយកទៅលក់រកចំណូលបន្ថែម ព្រោះការធ្វើស្រែមួយមុខ មិនអាចទ្រទ្រង់ជីវភាពគ្រួសារបានដូចកាលពីមុនទៀតឡើយ។   មីងដូងមិនមែនជាកសិករតែម្នាក់ដែលកំពុងប្រឈមនឹងបញ្ហានេះទេ។ សម្រាប់កសិករជាច្រើននៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក

កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក  Read More »

A Second Chance: The Man Who Turned Compassion into a Haven for Cambodia’s Stray Dogs 

Dogs gather around Eung Seavleang as he prepares to feed them breakfast at The Smiles of Stray Animals, a dog rescue center, in Kampot province, on August 22, 2026. Photo by Hun Soprochea By Hun Soprochea and Sre Lyhour  KAMPOT — Standing over a steaming giant wok pan, Eung Seavleang carefully stirs the soup before

A Second Chance: The Man Who Turned Compassion into a Haven for Cambodia’s Stray Dogs  Read More »

School for All: Cambodia’s Growing Struggle to Educate Children with Autism 

Pum Sreyphea teaches autistic students using picture cards on a whiteboard inside a classroom at The Rabbit School in Phnom Penh. Photo by Noch Sreyleap By Chheang Novomreasey and Noch Sreyleap  PHNOM PENH – Every morning, Pum Sreyphea prepares a classroom where no two children learn the same way. One student follows a schedule through

School for All: Cambodia’s Growing Struggle to Educate Children with Autism  Read More »

នៅពីក្រោយកំណើនរថយន្តអគ្គិសនី៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាជួសជុល និងកង្វះអ្នកជំនាញ 

រថយន្តអគ្គិសនីកំពុងទទួលការសាកថ្មនៅស្ថានីយមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៦។ ខ្សែសាកជាច្រើនត្រូវបានភ្ជាប់ទៅនឹងរថយន្ថដែលរៀបចំជាជួរ សម្រាប់បម្រើរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ រូបថតដោយ ស្រុីន ស៊ែវុីនថ៍ ដោយ ស្រ៊ីន ស៊ែវ៉ីនថ៍ និង ខៀវ សេដ្ឋា ភ្នំពេញ— នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញរថយន្តអគ្គិសនីដែលបើកបរយ៉ាងស្ងប់ស្ងាត់កំពុងលេចឡើងកាន់  តែច្រើនក្នុងចំណោមរថយន្តប្រើសាំងនិងម៉ាស៊ូតរាប់ម៉ឺនគ្រឿង។ វត្តមានរបស់វាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យដឹកជញ្ជូននៅកម្ពុជាខណៈប្រជាពលរដ្ឋកាន់តែច្រើនងាកមកប្រើប្រាស់យានយន្តដែលមានការប្រើប្រាស់ថាមពលស្អាត។  ទិន្នន័យពីក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកើនពីជាង២៥០០គ្រឿងក្នុងឆ្នាំ២០២៤ ទៅជាង ៩ ០០០ គ្រឿងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ម៉ាករថយន្តអគ្គិសនីជាច្រើនដូចជា BYD, Xpeng, Tesla, Aion និងម៉ាកផ្សេងៗទៀត ក៏បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាផងដែរ។  ប៉ុន្តែនៅពីក្រោយកំណើនដ៏ឆាប់រហ័សនេះ ប្រព័ន្ធគាំទ្រសម្រាប់រថយន្តអគ្គិសនីនៅដើរមិនទាន់កំណើននៃការប្រើប្រាស់នៅឡើយទេ។ កង្វះខាតអ្នកបច្ចេកទេសដែលមានជំនាញ,មជ្ឈមណ្ឌលជួសជុលដែលមានសមត្ថភាព ឧបករណ៍វិភាគបច្ចេកទេស និងគ្រឿងបន្លាស់រថយន្ត — ទាំងអស់នេះកំពុងក្លាយជាក្តីបារម្ភរួមរបស់ម្ចាស់រថយន្ត អ្នកជួសជុល និងអ្នកជំនាញ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនបៃតង។ ទោះបីជាក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿនការអភិវឌ្ឍស្ថានីយសាកថ្មនិងរៀបចំគោលនយោបាយលើក ទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនីក៏ដោយក៏អ្នកប្រើប្រាស់ជាច្រើននៅតែមានសំណួរថា ប្រសិនបើរថយន្តមានបញ្ហាបច្ចេកទេសតើពួកគេអាចស្វែងរកកន្លែងជួសជុលដែលមានជំនាញនិងអាចទុកចិត្តបាននៅទីណា?  មិនដូចរថយន្តប្រើប្រេងឥន្ធនៈដែលពឹងផ្អែកលើប្រព័ន្ធមេកានិកនិងម៉ាស៊ីនចំហេះរថយន្តអគ្គិសនីដំណើរការដោយប្រព័ន្ធថ្មវ៉ុលខ្ពស់, ម៉ូទ័រអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក និងកម្មវិធីបញ្ជាដែលទាមទារចំណេះដឹង និងឧបករណ៍ជួសជុលឯកទេស។ កត្តានេះបានធ្វើឱ្យយានដ្ឋានជួសជុលរថយន្តទូទៅជាច្រើននៅកម្ពុជា មិនទាន់អាចផ្តល់សេវាជួសជុលរថយន្តអគ្គិសនីបាននៅឡើយ។ 

នៅពីក្រោយកំណើនរថយន្តអគ្គិសនី៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាជួសជុល និងកង្វះអ្នកជំនាញ  Read More »

From Classroom to Career: Celebrating 25 Years of the DMC Community 

DMC alumni gathering for a group photo at the DMC Alumni Gathering and 25th Anniversary Celebration on April 30, 2026.Photo by Chea Sokheng. By Ny Chanvatey, Nan Menghor, and Khut Pisey  PHNOM PENH – The Department of Media and Communication (DMC) at the Royal University of Phnom Penh celebrated its 25th anniversary with a reunion

From Classroom to Career: Celebrating 25 Years of the DMC Community  Read More »

PM Hun Manet Urges Education Sector to Protect Quality and Integrity in AI Era 

Photo Credit: Facebook Page of Samdech Thipadei Hun Manet, Prime Minister of Cambodia By Nan Meng Hor   Phnom Penh — Prime Minister Hun Manet has urged Cambodian education sector to strengthen education quality and academic integrity as artificial intelligence (AI) becomes widely available for learning, warning that the technology should support — not replace —

PM Hun Manet Urges Education Sector to Protect Quality and Integrity in AI Era  Read More »