លោក ឆាំង យុ – ការចងចាំអំពីថ្ងៃមួយកាលពី ៥០ឆ្នាំ មុន
លោក ឆាំង យុ ថតរូបជាមួយអ្នកស្រុកនៅភូមិខ្មែរលើ ខេត្តតាកែវ នៅឆ្នាំ១៩៩៥។ រូបថតដោយ៖ Craig Etcheson/DC-CAM ដោយ៖ នី ចាន់វត្តី និង យ៉ាម៉ា ដួងច័ន្ទវត្តី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមបដិវត្តន៍ខ្មែរក្រហមឡើងកាន់កាប់អំណាចនៅប្រទេសកម្ពុជា បន្ទាប់ពីបានផ្តួលរំលំរបបសាធារណៈរដ្ឋខ្មែររបស់លោក លន់ នល់ តាមរយៈសង្គ្រាមស៊ីវិលអស់រយៈពេលប្រាំឆ្នាំ។ សម័យអន្ធការបានបើកទំព័រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ អស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ប្រទេសកម្ពុជាបានក្លាយជាវាលពិឃាត។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ បានស្លាប់ដោយសារការបង្អត់អាហារ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការលើសកម្លាំង និងការប្រហារជីវិត ក្រោមការដឹកនាំដ៏ឃោរឃៅរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាខួប ៥០ឆ្នាំ នៃការចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រដែលពោរពេញដោយស្នាមលោហិត និងវិនាសន្តរាយ។ ពិតណាស់ វាមិនមែនជាទិវានក្ខត្តឫក្សដែលគួរឱ្យសាទរឡើយ។ យ៉ាងណាក៏ដោយ ក្នុងន័យកត់ត្រាការចងចាំជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ, កញ្ញា នី ចាន់វត្តី […]
លោក ឆាំង យុ – ការចងចាំអំពីថ្ងៃមួយកាលពី ៥០ឆ្នាំ មុន Read More »