May 20, 2025

​លទ្ធផល​ជំរឿនបង្ហាញ​ពីការធ្លាក់ចុះចំនួនគ្រួសារ​ប្រកបរបរកសិកម្ម​នៅ​​កម្ពុជា​

រូបតំណាង។ ប្រភពរូបភាព៖ World Bank Photo Collection ដោយ សុង ឡូរី និង អ៊ឹម ស្រីពេជ្រ និស្សិតឆ្នាំទី២​ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ​ – របាយការណ៍ជំរឿនកសិកម្មចុង​ក្រោយ​បានបង្ហាញអំពី​ការ​ធ្លាក់ចុះ​នៃចំនួន​គ្រួសារប្រកបមុខ​របរ​កសិកម្មនៅកម្ពុជា ព្រម​ទាំង​ទិន្នន័យ​សំខាន់ៗផ្សេងទៀតដែល​មន្ត្រី​ជាន់ខ្ពស់​ចាត់​ទុក​ថា​មានមូលដ្ឋាន​ សម្រាប់​​ទាក់​ទាញការ​វិនិយោគ​ និង​ជំរុញ​វិស័យនេះ​ឱ្យ​មាន​កំណើន​ប្រកបដោយចីរ​ភាព​ថែម​ទៀត។ គិត​ត្រឹម​ឆ្នាំ​ ២០២៣  ចំនួន​គ្រួសារប្រកបមុខ​របរកសិកម្មនៅកម្ពុជា បាន​ធ្លាក់​ចុះ​មកនៅត្រឹមអត្រា ៥៤,៥% ពីអត្រាប្រមាណជិត ៨២% នៅឆ្នាំ២០១៣ – នេះបើយោងតាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ផែនការ នៅលើ​ទំព័រ​ហ្វេសប៊ុក​​ផ្លូវការ​របស់​ក្រសួង កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ​២០២៥។ ការ​ចុះផ្សាយ​នោះ​បាន​ដកស្រង់​ប្រសាសន៍​របស់​ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​របាយការណ៍​ថ្នាក់​ជាតិ​ស្តី​ពីលទ្ធផល​ចុងក្រោយ នៃ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០២៣។ របាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្នុងចំណាមគ្រួសារ​សរុប​ ជាង៣,៤លានគ្រួសារ នៅ​កម្ពុជា មាន​គ្រួសារកាន់​កាប់​កសិកម្មចំនួន​ ១,៨៥លានគ្រួសារ ដែល​ត្រូវ​បាន​ធ្វើ​ជំរឿន។ លទ្ធ​ផលបាន​បង្ហាញ​ ចំនួន​គ្រួសារកាន់កាប់កសិកម្ម បាន​ថយចុះប្រមាណ ២៨ម៉ឺនគ្រួសា ឬ​ ១៣% […]

​លទ្ធផល​ជំរឿនបង្ហាញ​ពីការធ្លាក់ចុះចំនួនគ្រួសារ​ប្រកបរបរកសិកម្ម​នៅ​​កម្ពុជា​ Read More »

ឃុំខ្លួនអតីតមន្ត្រីនគរបាលក្រុងម្នាក់ដែលបើកបរទាំងស្រវឹង បុកមនុស្សស្លាប់

អតីតមន្រ្តីនគរបាលរាជធានីមួយរូប ត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងរឿងក្ដីបើករថយន្ត​ទាំង​ស្រវឹងទៅ​បុកអ្នកធ្វើ​ដំណើរ​ផ្សេង​ទៀត បណ្តាល​ឱ្យ​​មនុស្សម្នាក់ស្លាប់ និងប្រាំនាក់ទៀតរងរបួស កាលពីសប្តាហ៍កន្លងទៅ។

ឃុំខ្លួនអតីតមន្ត្រីនគរបាលក្រុងម្នាក់ដែលបើកបរទាំងស្រវឹង បុកមនុស្សស្លាប់ Read More »