May 24, 2025

២០ឧសភា៖ ពី “ទិវាចងកំហឹង” ទៅជា “ទិវាជាតិនៃការចងចាំ” 

ថតដោយ៖ យ៉ាម៉ា ដួងច័ន្ទវត្តី ដោយ នី ចាន់​វត្តី និង​ យ៉ាម៉ា ដួងច័ន្ទវត្តី ភ្នំពេញ — ក្រោម​សូរសំឡេង​​ព្រះសង្ឃសូត្រ​ធម៌​​បង្សុកូល លាយឡំជា​មួយ​ខ្លិន​ផ្សែងធូប​ ពលរដ្ឋ​កម្ពុជា និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​បានមក​ជួបជុំ​គ្នាប្រារព្ឋ​ “ទិវា​ជាតិ​នៃ​ការ​ចង​ចាំ” ​នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។ ជា​កម្មវិធី​ប្រចាំឆ្នាំ​ក៏ពិតមែន ប៉ុន្តែការ​ប្រារព្ឋទិវាឆ្នាំនេះបាន​ធ្វើឡើងមួយខែបន្ទាប់​​ពី​ខួប ៥០ឆ្នាំ នៃព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដ៏ជូរចត់មួយ​នៅ​ថ្ងៃទី១៧ មេសា ឆ្នាំ​២៩៧៥​ នៅ​ពេល​ដែល​ក្រុម​ខ្មែរក្រហមដណ្តើម​បាន​អំណាច ហើយ​ប្រែក្លាយ​ប្រទេសកម្ពុជា​ឱ្យ​ទៅជា​វាលពិឃាត។  ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី “ទិវា​ជាតិ​នៃ​ការ​ចងចាំ” ក្នុង​នាម​ជា​តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តម​ ឃួង ស្រេង បាន​អាន​សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី​ ដែលគូសបញ្ជាក់ថា “ទិវាជាតិនៃការ​ចងចាំ បានរួមចំណែកក្នុងការផ្សះផ្សារ ជំរុញ​ឱ្យមានសុខដុមនីយកម្មក្នុ្ងសង្គមកម្ពុជានិងបានលើកកម្ពស់ការផ្សព្វ​ផ្សាយ និងការយល់ដឺងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់​និងបង្ការកុំ​ឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៏បែបនេះកើតមានឡើងសាជាថ្មី”។ ប្រ​ជាជន​កម្ពុជាជាង​ ១,៧​លាននាក់ ត្រូវ​បាន​ស្លាប់​ដោយសារ​អត់​អាហារ, ការ​បង្ខំ​ឱ្យ​​ធ្វើ​ការ​លើសកម្លាំង,​ […]

២០ឧសភា៖ ពី “ទិវាចងកំហឹង” ទៅជា “ទិវាជាតិនៃការចងចាំ”  Read More »

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅខែកញ្ញាខាងមុខ

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក នឹងបើកប្រតិបត្តិការជើងហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីចំណាយពេលជាង ៥ឆ្នាំ ក្នុងការសាងសង់។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅខែកញ្ញាខាងមុខ Read More »