នាយករដ្ឋមន្ត្រី​ណែនាំឱ្យ​ត្រៀម​ធ្វើ​អន្តរាគមន៍​នៅពេល​កូវីដ​ចាប់​ផ្តើម​ឆ្លង​ឡើងវិញ

ដោយ នឹម ចាន់ស្រីពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងមណ្ឌលព្យាបាល ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីមាន​ការ​ផ្ទុះឡើងវិញ នៃមេរោគកូវីដ–១៩ ក្នុង​ទ្រង់​ទ្រាយ​ធំ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បាន​ដក​ស្រង់​ប្រសាសន៍​របស់​សម្តេចនាយករដ្ឋមន្ត្រីដែលបាន​ធ្វើ​​ការ​កត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលកម្ពុជាក៏​ចាប់ផ្តើមមាន​ករណី​ឆ្លងឡើងវិញដែរ។ ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យក្រសួងសុខាភិបាលឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងមាន​ការ​ឆ្លង​ច្រើន​នៅ​ប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។ ក្រសួងសុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹង​ថា​បាន​រកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី […]

នាយករដ្ឋមន្ត្រី​ណែនាំឱ្យ​ត្រៀម​ធ្វើ​អន្តរាគមន៍​នៅពេល​កូវីដ​ចាប់​ផ្តើម​ឆ្លង​ឡើងវិញ Read More »