May 29, 2025

ទាហានកម្ពុជាម្នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធជាមួយ​កងទ័ពថៃ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក​​ក្រសួងការពារជាតិ ដោយ ហែម ចាន់ធីតា និង ម៉ៅ សម្បត្តិ ​ ភ្នំពេញ – កងទ័ពកម្ពុជាម្នាក់បានស្លាប់នៅក្នុង​ការប៉ះទង្គិចដោយប្រដាប់​​អាវុធ​រវាង​កង​ទ័ព​កម្ពុជា និង​កងទ័ពថៃ នៅ​ត្រង់​ចំណុច​ព្រំដែនតំបន់​មុំបី ​ក្នុង​ខេត្ត​ព្រះវិហារ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវ​នាវ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងៀម​ ខណៈដែល​ភាគីកម្ពុជា​និង​ថៃ​នឹង​ជួបពិភាក្សា​គ្នា​ក្នុងគោលបំណង​សម្រាលភាព​តានតឹង​ជុំវិញ​ជម្លោះ​ព្រំដែននេះ។​ ក្រសួង​ការ​ពារ​ជាតិ​បានឱ្យ​ដឹង​​ដូច្នេះ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មានមួយ​ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយ​និយាយ​ថាការប៉ះទង្គិចនេះ បានកើតឡើងនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កងទ័ពថៃ​បាន​ធ្វើការ​បាញ់មុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ នៅ​ត្រង់​ចំណុច​ព្រំដែនកម្ពុជា-ថៃដែលហៅថា​តំបន់មុំបី បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ទាហាន​ដែល​បាត់​បង់​ជីវិត​នោះ មាន​ឈ្មោះ​ សួន រ៉ោន អាយុ ៤៧​ឆ្នាំ និង​ឋានន្តរស័ក្តិព្រឹន្ទបាលឯក – នេះ​បើយោង​តាម​លិខិត​រំលែកមរណទុក្ខ ចុះថ្ងៃទី២៨ ខែឧសភា ដែល​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើជូន​ក្រុម​គ្រួសារសព។ តាម​រយៈសំណេរដោយឡែក​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេចផ្ទាល់​ សម្តេច​នាយករដ្ឋ​មន្ត្រីក៏​បានឲ្យ​ដឹង​ដែរ​ថា កម្ពុជា​បាន​​ចល័តទ័ព និង​អាវុធធុនធ្ងន់​មួយ​ចំនួន​ទៅ​កាន់​ព្រំដែន បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​នោះ។ សម្តេច […]

ទាហានកម្ពុជាម្នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធជាមួយ​កងទ័ពថៃ Read More »

ករណីឆ្លងកូវីដ-១៩ កើន ខណៈក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារឆ្លងផ្តាសាយបក្សី H5N1

ដោយ ម៉ៅ សម្បត្តិ និង​ ហែម ចាន់ធីតា ភ្នំពេញ ­- ការឆ្លងជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃអង្គារ មាន​​រហូតដល់ទៅ​ ២៣​ករណី ដែលជាចំនួនច្រើនជាងគេបើ​គិត​ចាប់​ពី​ដើម​ឆ្នាំ២០២៥ មក។ នៅថ្ងៃដដែលនោះដែរ គឺថ្ងៃទី២៧ ខែ​ឧសភា ក្មេង​ប្រុស​ម្នាក់​ អាយុ ១១ឆ្នាំ បានស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ H5N1។ ក្រសួងសុខាភិបាល បានជូនដំណឹង​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ និង ករណី​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី តាម​រយៈសេចក្តីប្រកាសព័ត៌មានពីរ​ដោយឡែកពីគ្នា។​​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៨​ ខែឧសភា ក្រសួងបាន​ឱ្យ​ដឹង​ថា​ការឆ្លងកូវីដ-១៩ ថ្មី​សម្រាប់​ថ្ងៃទី ២៧ គឺមាន​ ២៣​ ករណី ដែល​សុទ្ធ​តែ​ជា​ការ​ឆ្លង​ក្នុង​សហគមន៍។ នេះ​ជា​ចំនួន​ខ្ពស់​ជាង​គេ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក។ ការកើនឡើងនេះកើតឡើងក្នុងស្ថានភាពដែលប្រទេស​កំពុងប្រឈមមុខនឹងការរីករាលដាលរបស់វីរុស​អូមេក្រុង​បំប្លែងថ្មី JN.1 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា គិតដល់ពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ វីរុសនេះគិតជាង ១៥% នៃករណីកូវីដ-១៩ សរុបទូទាំងពិភពលោក។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានដោយឡែក​មួយ​​ចុះ​ថ្ងៃទី២៧​ ខែឧសភា ក្រសួង​និយាយ​​ថាវិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រកឃើញ​វីរុស​ផ្តាសាយ​បក្សី​ H5N1 នៅ​ក្នុង​ខ្លួន​ក្មេង​ប្រុស​ម្នាក់

ករណីឆ្លងកូវីដ-១៩ កើន ខណៈក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារឆ្លងផ្តាសាយបក្សី H5N1 Read More »