កម្ពុជានឹងនាំយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia ដោយ អាង គន្ធា និង ឡុង ផាណិត ភ្នំពេញ — កម្ពុជាត្រៀមខ្លួននឹងនាំយកបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice/ICJ) ខណៈដែលជម្លោះព្រំដែននៅបន្តឡើងកម្តៅ ក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលធ្វើឱ្យទាហាកម្ពុជាមួយរូបស្លាប់កាលពីចុងខែឧសភាកន្លងទៅ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅថ្ងៃចន្ទ ទី២ ខែមិថុនា នេះថា ភាគីកម្ពុជានឹងដាក់ចំណុចនេះ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (Joint Border Commission) កម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងសម័យប្រជុំសមាជ នៃព្រឹទ្ធសភានិងរដ្ឋសភាជាតិ នៅថ្ងៃចន្ទនេះ ដោយគូសបញ្ជាក់ថា ទន្ទឹមនឹងការចរចាទ្វេភាគី និងតាមផ្លូវច្បាប់ កម្ពុជាក៏ត្រៀមខ្លួនជាស្រេចក្នុងការប្រើកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធពីខាងថៃ។ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា […]
កម្ពុជានឹងនាំយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ Read More »