ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក
ប្រភពរូបភាព៖ ក្រសួងបរិស្ថាន ប្រភពរូបភាព៖ ក្រសួងបរិស្ថាន ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមថែរក្សាការពារចីរភាពបរិស្ថាន តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ដែលការប្រើប្រាស់កំពុងតែមានការកើនឡើងនៅក្នុងប្រទេស។ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តមសីហនុ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា មានបន្ទូលបែបនេះនៅក្នុងឱកាសដែលទ្រង់យាងថ្លែងព្រះរាជសន្ទរកថាក្នុងទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោកក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” (Beat Plastic Pollution) នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ទិវានេះត្រូវបានប្រារព្ឋធ្វើនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំនេះ គឺជាការក្រើនរំឮក និងអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទ្រង់មានព្រះរាជបន្ទូលថា៖ “ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និង បុគ្គលគ្រប់រូប […]
ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Read More »