ធនាគារពិភពលោក​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤%

ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — ធនាគារពិភពលោកបានបន្ថយការព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% នៅក្នុង​ឆ្នាំ២០២៥ នេះ​ ហើយផ្តល់​អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវប្រឹងប្រែងអភិវឌ្ឈសេដ្ឋកិច្ចឱ្យកាន់តែសម្បូរបែប​ដើម្បីទ្រទ្រង់កំណើនឱ្យបានថេរទៅថ្ងៃមុខ។ ធនាគារពិភពលោកបាននិយាយ​​ដូច្នេះនៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី១១ ខែមិថុនា ដោយ​បន្ថែម​ថា អត្រា​កំណើន​សេដ្ឋកិច្ច​​ អាចនឹងឡើង​​ទៅដល់ ៤,៥% វិញ​ នៅក្នុង​​ឆ្នាំ​ ២០២៦។ អត្រាកំណើន​នៅ​ក្នុង​ការ​ព្យាករ​ចុងក្រោយនេះ មានកម្រិត​ទាប​ជាង​ការ​ព្យាករ​​កាលពីខែមករា ដើមឆ្នាំ ដែលពេល​នោះ​ធនាគារ​ពិភពលោកឱ្យ​ដឹង​​ថាសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មានកំណើន​ ៥,៥%។ យោង​តាម​ការ​ព្យាករបច្ចុប្បន្ន​របស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​បានដល់ ៥,២% ក្នុង​ឆ្នាំនេះ​។ ​សេចក្តី​ប្រកាស​ព័ត៌មាននិយាយ​ថា​​ ការស្រុត​​​ចុះនៃ​អត្រា​កំណើន​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ គឺបណ្ដាលមកពីកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន “ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរ​គោល​នយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន”។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ […]

ធនាគារពិភពលោក​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤% Read More »