កម្ពុជានឹងឈប់ទិញទំនិញថៃ ហៅពលករចូលស្រុក ខណៈជម្លោះព្រំដែនកាន់តែឡើងកម្តៅ
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia ដោយ ហ៊ាង សុគន្ធមុល្លិកា និង អ៊ឹង ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រាជរដ្ឋាភិបាលកម្ពុជាត្រូវខ្ទប់លែងឱ្យទំនិញថៃចូលមកលក់នៅក្នុងទីផ្សារក្នុងប្រទេស ហើយប្រជាជនត្រូវនាំគ្នាប្រើប្រាស់ទំនិញមកពីប្រភពផ្សេងជំនួសវិញ ប្រសិនបើប្រទេសថៃនៅតែមិនព្រមបើកនូវច្រកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគី។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងការឆ្លើយតបថ្មីពាក់ព័ន្ធជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលបានធ្វើឱ្យទាហានកម្ពុជាម្នាក់ស្លាប់កាលពីចុងខែឧសភាកន្លងទៅ។ នៅប៉ុន្មានម៉ោងក្រោយការបង្ហោះសាររបស់សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលបានបិទច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ឈ្មោះ “ដូង” ក្នុងដែនដីខេត្តបាត់ដំបង “ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ” – នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន។ ការបិទច្រកព្រំដែន “ដូង” ធ្វើឡើងជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបិទច្រកព្រំដែនមួយចំនួន ដែលភាគីថៃបានធ្វើដោយឯកតោភាគីនៅប៉ុន្មានថ្ងៃមុខ។ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបិទច្រកព្រំដែនមួយនេះ កើតឡើងព្រមគ្នាជាមួយចំណាត់ការពីរទៀត គឺការកាត់ផ្តាច់ឈប់នាំចូលចរន្តអគ្គិសនី […]
កម្ពុជានឹងឈប់ទិញទំនិញថៃ ហៅពលករចូលស្រុក ខណៈជម្លោះព្រំដែនកាន់តែឡើងកម្តៅ Read More »