កម្ពុជាដាក់សំណើផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet, Prime Minister of Cambodia ដោយ ហ៊ាង​ សុគន្ធមល្លិកា និង អ៊ឹង​ ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — កម្ពុជា នៅថ្ងៃចន្ទនេះ ដាក់លិខិតផ្លូវការមួយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសុំឱ្យជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាព្រំដែនចំនួនបួនតំបន់​ ដែលមានវិវាទជាមួយប្រទេសថៃ រហូត​មានការផ្ទុះអាវុធកាលពីចុងខែកន្លងទៅ។ តំបន់ទាំងបួននោះ គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ​នៅតាមបន្ទាត់​ព្រំ​ដែនក្នុងទឹកដីកម្ពុជា ដែល​កំពុងមានភាពប្រទាញប្រទង់ជាមួយ​ប្រទេសថៃ។ ​ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មាន​ប្រសាសន៍ថា កម្ពុជាលើកយកបញ្ហានេះ​ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ ដោយ “កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យ​កូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា”។ ទំនាក់ទំនង​រវាងប្រទេសទាំងពីរមាន​ភាពតានតឹង​​ក្នុង​ពេលជាងពីរសប្តាហ៍កន្លងមកនេះ ក្រោយ​ពីទាហា​កម្ពុជា​ម្នាក់​បាន​ស្លាប់​ នៅពេលកងទ័ពថៃ​ធ្វើ​ការ​បាញ់មកលើចំណុចឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី នៅថ្ងៃទី២៨ ខែឧសភា។​ សម្តេច ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃអាទិត្យ​ម្សិលមិញ​​ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ […]

កម្ពុជាដាក់សំណើផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ Read More »