WHO អបអរសាទរកម្ពុជាដែលហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក
ដោយ ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – អង្គការសុខភាពពិភពលោក (World Health Organization) បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានហាមជាផ្លូវការចំពោះការវិនិយោគគ្រប់ប្រភេទពាក់ព័ន្ធបារីអេឡិចត្រូនិក (e-cigarettes) ដើម្បីការពារសុខភាពរបស់ប្រជាជន។ ចំណាត់ការនេះ គឺជា “ជំហានក្លាហានឆ្ពោះទៅរកអនាគតមួយដែលគ្មានថ្នាំជក់ និងជាតិនីកូទីន” សម្រាប់កម្ពុជា។ អង្គការសុខភាពពិភពលោកបានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ព្រមទាំង “អបអរសាទរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា នៅក្នុងចំណាត់ការដ៏ក្លាហាន និងប្រកបដោយចក្ខុវិស័យនេះ ដើម្បីផ្តល់អាទិភាពដល់សុខភាពសាធារណៈ”។ ប្រតិកម្មរបស់អង្គការសុខភាពពិភពលោក ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុក្រឹត្យមួយ កាលពីថ្ងៃទី៦ ខែមិថុនា ដែលដាក់ “កម្មន្តសាល និង/ឬ ការផ្គុំ ឬ ដំឡើងបារីអេឡិចត្រូនិក និងឧបករណ៍ជក់អេឡិចត្រូនិកប្រហាក់ប្រហែលគ្រប់ប្រភេទ” ទៅក្នុង បញ្ជីអវិជ្ជមាន នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគនៅកម្ពុជា។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” កាលពីដើមខែឧសភាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅក្នុងប្រទេសឡើយ […]
WHO អបអរសាទរកម្ពុជាដែលហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក Read More »