កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ
ប្រភពរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយ អៃ សត្យា និងសួស ទេពី និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – កម្ពុជាបានបញ្ជាក់ជាថ្មី មិនឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីថៃចូលកម្ពុជា កាលណាប្រទេសថៃនៅតែមិនព្រមបើកច្រកព្រំដែនទាំងអស់ឱ្យវិលទៅរកស្ថានភាពដើមនៅមុនថ្ងៃ ៧មិថុនា វិញ។ នៅក្នុងសេចក្តីប្រកាសព័ត៍មានមួយ ចុះថ្ងៃទី២៩ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ ជំហរដូច្នេះ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ តាមសេចក្តីប្រកាសបន្ថែមទៀតថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២៥ កន្លងមក។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីប្រកាសព័ត៍មាននេះ បន្ទាប់ពីមានការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការស្នើសុំពីខាងភាគីថៃនៅខេត្តស្រះកែវ ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រី […]
កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ Read More »