នាយករដ្ឋមន្ត្រីកម្ពុជា​ជំរុញ​ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia ដោយ សួស ទេពី និង អៃ សត្យា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — សម្តេចនាយកបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​អំពាវនាវ​ឱ្យប្រជា​ពលរដ្ឋខ្មែរ​បង្កើន​ការ​គាំទ្រផលិតផល​ក្នុ​ង​​ស្រុក ហើយ​ឱ្យផលិតករ​​ខិតខំ​បង្កើន​ពិពិធកម្ម និង​គុណភាព​នៅ​ក្នុង​ការ​ផលិត​ ដើម្បី​​រួមចំណែកដល់កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ទំនិញ​ពីក្រៅប្រទេស​។​​ សម្តេចនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ដូច្នេះនៅក្នុងឱកាសទិវាមច្ឆជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់​អំពី​ភាព​ចាំបាច់​បង្កើនសមត្ថភាព និងភាពម្ចាស់​ការផ្នែកសេដ្ឋកិច្ច តាម​រយៈការ​លើកកម្ពស់ “ស្មារតីស្នេហាជាតិ ស្មារតីខ្មែរជួយខ្មែរ ស្មារតី​ខ្មែរគាំទ្រផលិតផលខ្មែរ” ជានិរន្តរ៍។ សម្តេច​ ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា៖ “បើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាអតិថិជន​មិន​ទិញ​ ទីផ្សារ​ក៏​វា​មិន​រីក។ បើ​សិន​ជា​ប្រជាជន​យើង​ទិញ​ លុយ​ហ្នឹងក្រុមហ៊ុន​យក​ទៅ​បង្កើត​ផលិតកម្ម បង្កើន​គុណភាពកាន់​តែ​ខ្លាំង។ អ៊ីចឹងស្មារតី​​ជាតិ​និយម​នៅ​ពេល​នេះ សូម​ឱ្យ​​វា​នៅ​ឋិត​ថេរ ​ដើម្បី​ឱ្យ​​ខ្មែរ​ជួយ​ផលិតផល​ខ្មែរ​ជា​រៀង​រហូត​តទៅ​មុខ”។ ​សម្តេច​បាន​បន្ថែមថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​​ខិត​ខំ​រក​វិធី​ត​ភ្ជាប់​អ្នក​បោះដុំលក់រាយ​ជាមួយ​ប្រព័ន្ធ​ទីផ្សារ​ […]

នាយករដ្ឋមន្ត្រីកម្ពុជា​ជំរុញ​ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច Read More »