July 9, 2025

ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក

កម្មកររោងចក្រកាត់ដេរដើរឆ្លងថ្នល់នៅមុខរោងចក្រនៅ​ខេត្ត​តាកែវ។ រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ រិន សុខបញ្ញា និង តុង ឆេងហុង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — មេដឹកនាំសហជីពកម្មកររោងចក្រ​សម្តែងភាពត្រេកអរខ្លះ ចំពោះការទម្លាក់ពន្ធនាំទំនិញ​ចូលសហរដ្ឋអាម៉េរិកលាយ​ឡំជាមួយ​ក្តីបារម្ភផង​ថាវានៅតែខ្ពស់ ខណៈរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វិនិយោគិន និង​កម្មករនិយោ​ជិតរក្សាភាពស្ងប់ស្ងៀមរង់ចាំមើលលទ្ធផលនៃការចរចាបន្តទៀត។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា​ លោក ដូណាល់ ត្រាំ​ ប្រធានាធិបតីអាម៉េរិក បានបន្ថយ​អត្រា​ពន្ធ ពី ៤៩ ភាគរយ​​ មកនៅត្រឹម ៣៦ ភាគរយ ​វិញ សម្រាប់ទំនិញគ្រប់​ប្រភេទដែលកម្ពុជា​នាំចូលទីផ្សារសហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍កាលពី​ថ្ងៃទី​៨ ខែកក្កដា ថា អត្រា​ពន្ធ​ថ្មីនេះ គឺ​ជា​ “ជោគជ័យ” មួយ​ដែល​កម្ពុជា​សម្រេច​បាន​ តាមរយៈការចរចាជាមួយ​សហរដ្ឋអាម៉េរិក ក្នុង​រយៈពេលកន្លង​មក។ លោក វ៉ន​​​ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA មានប្រសាសន៍​ថា […]

ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក Read More »

អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយ​អត្រា​ពន្ធនាំចូល​​មកនៅត្រឹម ៣៦ភាគរយ​ សម្រាប់ទំនិញគ្រប់​ប្រភេទដែលនាំចូលពីកម្ពុជា នៅ​ក្នុង​ការជូនដំណឹងចុងក្រោយដែល​អម​ជាមួយ​​ការ​ព្រមាន​ថា​លោក​នឹង​ដំឡើងពន្ធនេះកាន់តែខ្ពស់​ ប្រសិនបើ​កម្ពុជាហ៊ានធ្វើ​បដិការ​ដំឡើង​ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋ​អាម៉េរិកដែរ។ លោក ត្រាំ មាន​ប្រសាសន៍ដូច្នេះ​ នៅ​ក្នុង​លិខិតមួយ​ចុះ​ថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ​២០២៥​ ជូន​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។ គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លង​ទៅ​ លោក ត្រាំ បានដាក់​ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែល​លោក​ចាត់​ទុក​ថា​ជា​ការ​ចាញ់​ប្រៀប​ផ្នែក​​ពាណិជ្ជ​កម្ម​ដែល​សហរដ្ឋ​អាម៉េរិក​មាន នៅក្នុង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា។  ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែល​នឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា

អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា Read More »