ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុងសម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Tuol Sleng Genocide Museum ដោយ ហេង ហេវីន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ទីតាំងឧក្រិដ្ឋកម្មចំនួនបីដែលរបបខ្មែរក្រហមបានប្រើប្រាស់សម្រាប់ឃុំខ្លួន ធ្វើទារុណកម្ម និងសម្លាប់មនុស្ស កាលពី៥០ឆ្នាំមុន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ទីតាំងទាំងបីនោះ គឺមាន អតីតមន្ទីរឃុំឃាំង ម-១៣ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” នេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការចុះបញ្ជីនេះ “ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង”។ សេចក្តីជូនដំណឹងបានសរសេរដូច្នេះ ដោយបញ្ជាក់ទៀតថា បំណង និងមូលដ្ឋាននៃការចុះបញ្ជីនេះ […]
ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុងសម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក Read More »