កម្ពុជាអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុ
រូបភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ប្រភពរូបភាព៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដោយ ណាថាណា ចូហាណា និង ភា សៀកហ៊ាង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឱ្យប្រើប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ជំនួសឱ្យការប្រើវិក្កយបត្រក្រដាសនៅក្នុងការទូទាត់ចំណាយក្នុងលទ្ធកម្មសាធារណៈរវាងស្ថាប័នរដ្ឋ និងអង្គភាពឯកជនដែលជាអ្នកលក់ ឬអ្នកផ្តល់សេវា ដែលវិធានការថ្មីនេះជាផ្នែកមួយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ នៅក្នុងសារាចរចេញថ្ងៃទី ១៤ ខែ កក្តដា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថាការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ គឺដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកគឺជាកាតព្វកិច្ច ហើយនឹងត្រូវបានអនុវត្តជាជំហានៗ ចាប់ផ្តើមពីប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយអង្គភាពថវិកាថ្នាក់កណ្តាលក្រោមក្រសួង-ស្ថាប័នរបស់រដ្ឋ។ នៅក្នុងដំណាក់កាលនេះ សារាចរមានវិសាលភាពអនុវត្តចំពោះក្រសួងចំនួន ប្រាំមួយ គឺមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងអប់រំ យុវជន […]
កម្ពុជាអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុ Read More »