ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍

រូបភាពដោយ​ ជា​ សុខហេង ដោយ វ៉ាត់ សុខហេង និង អ៊ឹង បញ្ញាពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រដ្ឋបាល​រាជធានីភ្នំពេញបាន​ហាមការជក់បារី និង​ការ​បង្ហុយផ្សែងផលិតផល​ថ្នាំជក់​គ្រប់ប្រភេទ រួមទាំង​បារីអេឡិចត្រូនិច (e-cigarettes) និងស៊ីហ្សា (shisha) នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីការ​ពារ​សុខភាពរបស់សាធារណជន ក្នុងពេលដើរកម្សាន្តនៅ​ចុងសប្តាហ៍។  បម្រាមនេះ ដែលរដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​​ដាក់​ចេញ​នៅ​ក្នុង​សេចក្តីណែនាំមួយកាល​ពីថ្ងៃ​ទី៨ ខែ​សីហា ត្រូវ​ ​អនុវត្ត​ចាប់ពី​ម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទី រៀងរាល់ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ​នៅពេលផ្លូវនេះ លែង​ឱ្យ​មាន​យានយន្ត​ឆ្លងកាត់ ទុកសម្រាប់​អ្នក​ថ្មើរជើងដើរលំហែរ និង​ហាត់​ប្រាណ។ ការ​ជក់​បារី ឬ​បង្ហុយ​ផ្សែងផលិតផល​ថ្នាំជក់​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត​នៅ​ នៅ​លើ​បរិវេណ​ទីធ្លា តាម​ដង​ផ្លូវ លើសួន​ច្បារ​សាធារណៈ​រួម​ទាំង​ទីតាំង​ខាងមុខភោជនីយដ្ឋាន និង​ហាង​ទំនិញនានា នៅតាម​បណ្តាយផ្លូវថ្មើរជើងនេះ ដែល​មាន​ប្រវែងជិត ២គីឡូម៉ែត្រ។ សេចក្តីណែនាំ​បាន​បន្ថែមទៀត​ថា ម្ចាស់​អាជីវកម្ម ម្ចាស់​សេវាកម្មទេសចរណ៍ និង​អាជីវករ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ត្រូវ​បិទ​សញ្ញា​ហាម​ជក់​បារី ឬ​បង្ហុយផ្សែង​ផលិត​ផល​ថ្នាំជក់​ ឱ្យមើលឃើញ​ច្បាស់។ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម […]

ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍ Read More »