ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពនៃផ្លូវថ្មើរជើងចតុមុខ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ រូបភាពដោយ ភក្តិ សុភា ដោយ ង៉ូវ ផីយី និង តិច សុខគីម និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ រាជធានីភ្នំពេញ – បន្ទាប់ពីព្រះអាទិត្យបានលិចផុតពីជើងមេឃ សំឡេងរបស់ម៉ាស៊ីនរថយន្ត និងស៊ីផ្លេដែលធ្លាប់តែឮសូរជាប្រចាំ ត្រូវបានជំនួសដោយសំឡេងជជែកកម្សាន្ត សំណើចក្អាកក្អាយ ក្លិនឈ្ងុយនៃអាហារដែលកំពុងចម្អិននៅលើចិញ្ចើមផ្លូវ អមដោយសូរតន្ត្រី និងសន្ធឹកជើងមនុស្សដើរនៅលើដងផ្លូវស្របតាមដងទន្លេសាប។ សូមស្វាគមន៍មកកាន់ផ្លូវថ្មើរជើងចតុមុខ — ជាគម្រោងលំហសាធារណៈមួយកំពុងពេញនិយមក្នុងរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងចតុមុខ ត្រូវបានដាក់ឱ្យដំណើរការជាគម្រោងសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលាតសន្ធឹងប្រវែងជិត ២គីឡូម៉ែត្រ តាមបណ្តោយមាត់ទន្លេ ចាប់ពីអគារប្រៃសណីយ៍ចាស់រហូតដល់ទីនៅមុខព្រះបរមរាជវាំង។ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ ផ្លូវនេះត្រូវបានបិទមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ ទុកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែកនៃចក្ខុវិស័យទូលំទូលាយមួយ សំដៅបង្កើនលំហបៃតង និងលំហសាធារណៈដែលជាតម្រូវការជាចាំបាច់សម្រាប់សុខុមាលភាពនៅក្នុងទីក្រុងមួយ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស និងមានប្រជាជនរស់នៅជាង ២,៥ លាននាក់។ អ្នកស្រី […]
ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ Read More »