សណ្ដាប់ធ្នាប់តាមដងផ្លូវ៖ ការអំពាវនាវពីអ្នកបើកបររថយន្តក្រុងដើម្បីផលប្រយោជន៍អ្នកដំណើរ 

អ្នកដំណើរកំពុងឡើងរថយន្តក្រុងសាធារណៈនៅចំណតរង់ចាំត្រង់​ស្តុបសេរីភាព មហាវិថីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ចំណីចិញ្ចើម​ផ្លូវត្រង់គំនូស​សម្រាប់រថយន្តក្រុង ​បាន​ក្លាយ​ជា​ចំណត​សម្រាប់​ចតរថយន្ត​ឯកជន បង្កការ​រំខានដល់​ការ​ប្រើ​ប្រាស់​របស់​អ្នកដំណើរ។ ​រូបថតដោយ៖ វុទ្ធី អង្គសូនីត ដោយ ហេង គីមស្រៀង និង វុទ្ធី អង្គសូនីត  ភ្នំពេញ – វេលាម៉ោងជិត ៧ ព្រឹក នៅតាមបណ្តោយមហាវិថីនានាក្នុងរាជធានីភ្នំពេញចរាចរណ៍ចាប់ផ្តើមកកស្ទះយ៉ាងខ្លាំង។ រថយន្ត និងម៉ូតូរាប់រយគ្រឿងបើកបរប្រជ្រៀតគ្នា ខណៈនៅតាមចំណតរថយន្តក្រុង អ្នកដំណើរជាច្រើន ជាពិសេសសិស្ស-និស្សិត កំពុងឈររង់ចាំមធ្យោបាយធ្វើដំណើរដែលពួកគេជឿជាក់ថាមានសុវត្ថិភាព និងសន្សំសំចៃ។  ទោះបីជាប្រព័ន្ធរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញបានដំណើរការតាំងពីឆ្នាំ២០១៤ មក​ ដើម្បីផ្តល់ជម្រើសធ្វើដំណើរតម្លៃសមរម្យក៏ដោយ ក៏ការធានាឱ្យសេវារថយន្តក្រុងរត់តាមកាលវិភាគរបស់​ខ្លួន​ទាន់ពេលវេលា កំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ អ្នកបើកបររថយន្តក្រុងបានរអ៊ូរថា ការកកស្ទះដែលកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ និងការខ្វះសណ្តាប់ធ្នាប់ពីសំណាក់អ្នកបើកបរយានយន្តឯកជន គឺជាប្រភពនៃបញ្ហាដ៏ធំបំផុត។ ពួកគេបានចេញមុខអំពាវនាវឱ្យអ្នកបើកបរយានយន្តឯកជនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជា​ប្រយោជន៍ដល់អ្នកដំណើរតាមរថយន្តក្រុងសាធារណៈ។  គោរពច្បាប់ចរាចរណ៍សំខាន់ជាងផ្លូវអាទិភាព  លោក សេន ហូសាន់ ដែលបើកបររថយន្តក្រុង​ខ្សែលេខ7 ពីស្ថានីយរថយន្តក្រុងព្រែកព្នៅ ទៅដល់ស្ថានីយរថយន្តក្រុងវាលស្បូវ បានរៀបរាប់ថា បានរៀបរាប់ថា បញ្ហាប្រឈមដែលលោកជួបប្រទះញឹកញាប់បំផុត គឺការត្អូញត្អែររបស់អ្នកដំណើរជុំវិញការយឺតយ៉ាវ។ លោកបញ្ជាក់ថា ការយឺតយ៉ាវនេះមិនមែនមកពីអ្នកបើកបររថយន្តក្រុងនោះទេ ប៉ុន្តែបណ្តាលមកពីការកកស្ទះចរាចរណ៍ ការបើកបរខ្វះការយោគយល់ […]

សណ្ដាប់ធ្នាប់តាមដងផ្លូវ៖ ការអំពាវនាវពីអ្នកបើកបររថយន្តក្រុងដើម្បីផលប្រយោជន៍អ្នកដំណើរ  Read More »