Author name: dmcmedialab

Nostalgia for Phochentong Airport as Cambodia begins a new era of air travel

Photo by Mom Sovithyea. By Horn Chantra and Mom Sovithyea, Year 2 students of the Department of Media and Communication PHNOM PENH – After nearly seven decades of serving as the country’s main gateway, Phnom Penh International Airport – Cambodia’s first and oldest airport – is bidding farewell to the world, paving the way for a […]

Nostalgia for Phochentong Airport as Cambodia begins a new era of air travel Read More »

ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ

ទិដ្ឋភាព​នៃ​ផ្លូវថ្មើរជើងចតុមុខ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៥។ រូបភាពដោយ ភក្តិ សុភា ដោយ ង៉ូវ ផីយី និង តិច សុខគីម និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ រាជធានីភ្នំពេញ – បន្ទាប់​ពី​ព្រះអាទិត្យបានលិចផុតពីជើងមេឃ សំឡេង​របស់​ម៉ាស៊ីនរថយន្ត និងស៊ីផ្លេដែលធ្លាប់តែឮសូរជាប្រចាំ ត្រូវបានជំនួសដោយសំឡេងជជែកកម្សាន្ត សំណើចក្អាកក្អាយ​ ក្លិនឈ្ងុយនៃអាហារដែលកំពុងចម្អិននៅ​លើ​ចិញ្ចើមផ្លូវ​ អមដោយ​សូរ​តន្ត្រី និង​សន្ធឹកជើងមនុស្ស​ដើរ​នៅលើដងផ្លូវស្របតាមដងទន្លេសាប​។ សូមស្វាគមន៍មកកាន់ផ្លូវថ្មើរជើងចតុមុខ — ជាគម្រោងលំហ​សាធារណៈមួយ​កំពុងពេញនិយមក្នុងរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងចតុមុខ ត្រូវបានដាក់ឱ្យដំណើរការជាគម្រោងសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលាតសន្ធឹង​ប្រវែង​ជិត​ ២គីឡូម៉ែត្រ តាមបណ្តោយមាត់ទន្លេ ចាប់ពីអគារប្រៃសណីយ៍ចាស់រហូតដល់ទីនៅមុខ​ព្រះបរមរាជវាំង។ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ ផ្លូវនេះត្រូវបានបិទមិន​ឱ្យ​យានយន្តគ្រប់ប្រភេទធ្វើ​ចរាចរណ៍​ ទុក​សម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែក​នៃចក្ខុវិស័យទូលំទូលាយមួយ សំដៅ​បង្កើនលំហ​បៃតង និងលំហ​សាធារណៈដែលជាតម្រូវការជាចាំបាច់សម្រាប់​សុខុមាលភាពនៅក្នុងទីក្រុងមួយ ដែលកំពុងរីកលូតលាស់​យ៉ាងឆាប់រហ័ស និងមានប្រជាជនរស់​នៅ​ជាង ២,៥ លាននាក់។ អ្នកស្រី

ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ Read More »

ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍

រូបភាពដោយ​ ជា​ សុខហេង ដោយ វ៉ាត់ សុខហេង និង អ៊ឹង បញ្ញាពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រដ្ឋបាល​រាជធានីភ្នំពេញបាន​ហាមការជក់បារី និង​ការ​បង្ហុយផ្សែងផលិតផល​ថ្នាំជក់​គ្រប់ប្រភេទ រួមទាំង​បារីអេឡិចត្រូនិច (e-cigarettes) និងស៊ីហ្សា (shisha) នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីការ​ពារ​សុខភាពរបស់សាធារណជន ក្នុងពេលដើរកម្សាន្តនៅ​ចុងសប្តាហ៍។  បម្រាមនេះ ដែលរដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​​ដាក់​ចេញ​នៅ​ក្នុង​សេចក្តីណែនាំមួយកាល​ពីថ្ងៃ​ទី៨ ខែ​សីហា ត្រូវ​ ​អនុវត្ត​ចាប់ពី​ម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទី រៀងរាល់ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ​នៅពេលផ្លូវនេះ លែង​ឱ្យ​មាន​យានយន្ត​ឆ្លងកាត់ ទុកសម្រាប់​អ្នក​ថ្មើរជើងដើរលំហែរ និង​ហាត់​ប្រាណ។ ការ​ជក់​បារី ឬ​បង្ហុយ​ផ្សែងផលិតផល​ថ្នាំជក់​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត​នៅ​ នៅ​លើ​បរិវេណ​ទីធ្លា តាម​ដង​ផ្លូវ លើសួន​ច្បារ​សាធារណៈ​រួម​ទាំង​ទីតាំង​ខាងមុខភោជនីយដ្ឋាន និង​ហាង​ទំនិញនានា នៅតាម​បណ្តាយផ្លូវថ្មើរជើងនេះ ដែល​មាន​ប្រវែងជិត ២គីឡូម៉ែត្រ។ សេចក្តីណែនាំ​បាន​បន្ថែមទៀត​ថា ម្ចាស់​អាជីវកម្ម ម្ចាស់​សេវាកម្មទេសចរណ៍ និង​អាជីវករ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ត្រូវ​បិទ​សញ្ញា​ហាម​ជក់​បារី ឬ​បង្ហុយផ្សែង​ផលិត​ផល​ថ្នាំជក់​ ឱ្យមើលឃើញ​ច្បាស់។ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម

ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍ Read More »

កម្ពុជាអនុវត្តប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់​តម្លាភាពហិរញ្ញវត្ថុ

រូបភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ប្រភពរូបភាព៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល  ដោយ ណាថាណា ចូហាណា និង ភា សៀកហ៊ាង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​តម្រូវ​ឱ្យ​ប្រើ​​ប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិក ជំនួស​ឱ្យ​ការ​ប្រើ​វិក្កយបត្រ​ក្រដាស​នៅក្នុងការ​ទូទាត់ចំណាយ​ក្នុ​ងលទ្ធកម្ម​សាធារណៈ​​រវាង​ស្ថាប័ន​​រដ្ឋ និង​អង្គភាពឯកជនដែល​ជា​អ្នក​លក់ ឬ​អ្នក​ផ្តល់​សេវា ដែល​វិធានការថ្មីនេះ​ជា​ផ្នែកមួយ​នៃ​ការ​កែទម្រង់​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា។  នៅក្នុងសារាចរចេញថ្ងៃទី ១៤ ខែ កក្តដា លោក អូន ព័ន្ធមុនីរ័ត្ន​  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់​ថាការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ គឺដើម្បីលើកកម្ពស់​តម្លាភាព និង​គណនេយ្យ​ភាព​ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការ​ប្រើ​ប្រាស់វិក្កយបត្រអេឡិចត្រូនិកគឺជាកាតព្វកិច្ច ហើយ​នឹង​ត្រូវ​បាន​អនុវត្ត​ជា​ជំហានៗ ចាប់​ផ្តើម​ពី​ប្រតិបត្តិការ​វិក្កយបត្រ​រវាង​ក្រុមហ៊ុន ឬអ្នក​ផ្គត់ផ្គង់​ជាមួយអង្គភាពថវិកាថ្នាក់​កណ្តាលក្រោមក្រសួង-ស្ថាប័នរបស់រដ្ឋ។​  នៅក្នុងដំណាក់កាលនេះ សារាចរមានវិសាលភាពអនុវត្តចំពោះក្រសួងចំនួន ប្រាំមួយ គឺមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងអប់រំ យុវជន

កម្ពុជាអនុវត្តប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់​តម្លាភាពហិរញ្ញវត្ថុ Read More »

ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុង​សម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Tuol Sleng Genocide Museum ដោយ ហេង ហេវីន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ទីតាំងឧក្រិដ្ឋកម្ម​ចំនួនបី​ដែល​របបខ្មែរ​ក្រហម​បាន​ប្រើ​ប្រាស់​សម្រាប់​​ឃុំខ្លួន ធ្វើទារុណកម្ម និង​សម្លាប់​មនុស្ស​​ កាល​ពី​៥០​ឆ្នាំមុន ត្រូវ​បាន​បញ្ចូលទៅក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ។  ទីតាំងទាំងបីនោះ គឺមាន អតីតមន្ទីរឃុំឃាំង ម-១៣ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។  ​សេចក្តីជូនដំណឹងរបស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យ​ដឹង​ថា​ ការចុះបញ្ជី “​បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា​មណ្ឌលផ្សះផ្សា​និងសន្តិភាព” នេះ​ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។  ការចុះបញ្ជីនេះ “ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង”។ សេចក្តីជូនដំណឹង​បាន​សរសេរ​ដូច្នេះ ដោយ​​បញ្ជាក់ទៀតថា បំណង និង​មូលដ្ឋាន​នៃ​ការ​ចុះបញ្ជី​នេះ​

ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុង​សម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក Read More »

ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក

កម្មកររោងចក្រកាត់ដេរដើរឆ្លងថ្នល់នៅមុខរោងចក្រនៅ​ខេត្ត​តាកែវ។ រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ រិន សុខបញ្ញា និង តុង ឆេងហុង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — មេដឹកនាំសហជីពកម្មកររោងចក្រ​សម្តែងភាពត្រេកអរខ្លះ ចំពោះការទម្លាក់ពន្ធនាំទំនិញ​ចូលសហរដ្ឋអាម៉េរិកលាយ​ឡំជាមួយ​ក្តីបារម្ភផង​ថាវានៅតែខ្ពស់ ខណៈរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វិនិយោគិន និង​កម្មករនិយោ​ជិតរក្សាភាពស្ងប់ស្ងៀមរង់ចាំមើលលទ្ធផលនៃការចរចាបន្តទៀត។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា​ លោក ដូណាល់ ត្រាំ​ ប្រធានាធិបតីអាម៉េរិក បានបន្ថយ​អត្រា​ពន្ធ ពី ៤៩ ភាគរយ​​ មកនៅត្រឹម ៣៦ ភាគរយ ​វិញ សម្រាប់ទំនិញគ្រប់​ប្រភេទដែលកម្ពុជា​នាំចូលទីផ្សារសហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍កាលពី​ថ្ងៃទី​៨ ខែកក្កដា ថា អត្រា​ពន្ធ​ថ្មីនេះ គឺ​ជា​ “ជោគជ័យ” មួយ​ដែល​កម្ពុជា​សម្រេច​បាន​ តាមរយៈការចរចាជាមួយ​សហរដ្ឋអាម៉េរិក ក្នុង​រយៈពេលកន្លង​មក។ លោក វ៉ន​​​ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA មានប្រសាសន៍​ថា

ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក Read More »

អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយ​អត្រា​ពន្ធនាំចូល​​មកនៅត្រឹម ៣៦ភាគរយ​ សម្រាប់ទំនិញគ្រប់​ប្រភេទដែលនាំចូលពីកម្ពុជា នៅ​ក្នុង​ការជូនដំណឹងចុងក្រោយដែល​អម​ជាមួយ​​ការ​ព្រមាន​ថា​លោក​នឹង​ដំឡើងពន្ធនេះកាន់តែខ្ពស់​ ប្រសិនបើ​កម្ពុជាហ៊ានធ្វើ​បដិការ​ដំឡើង​ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋ​អាម៉េរិកដែរ។ លោក ត្រាំ មាន​ប្រសាសន៍ដូច្នេះ​ នៅ​ក្នុង​លិខិតមួយ​ចុះ​ថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ​២០២៥​ ជូន​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។ គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លង​ទៅ​ លោក ត្រាំ បានដាក់​ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែល​លោក​ចាត់​ទុក​ថា​ជា​ការ​ចាញ់​ប្រៀប​ផ្នែក​​ពាណិជ្ជ​កម្ម​ដែល​សហរដ្ឋ​អាម៉េរិក​មាន នៅក្នុង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា។  ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែល​នឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា

អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា Read More »

នាយករដ្ឋមន្ត្រីកម្ពុជា​ជំរុញ​ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia ដោយ សួស ទេពី និង អៃ សត្យា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — សម្តេចនាយកបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​អំពាវនាវ​ឱ្យប្រជា​ពលរដ្ឋខ្មែរ​បង្កើន​ការ​គាំទ្រផលិតផល​ក្នុ​ង​​ស្រុក ហើយ​ឱ្យផលិតករ​​ខិតខំ​បង្កើន​ពិពិធកម្ម និង​គុណភាព​នៅ​ក្នុង​ការ​ផលិត​ ដើម្បី​​រួមចំណែកដល់កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ទំនិញ​ពីក្រៅប្រទេស​។​​ សម្តេចនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ដូច្នេះនៅក្នុងឱកាសទិវាមច្ឆជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់​អំពី​ភាព​ចាំបាច់​បង្កើនសមត្ថភាព និងភាពម្ចាស់​ការផ្នែកសេដ្ឋកិច្ច តាម​រយៈការ​លើកកម្ពស់ “ស្មារតីស្នេហាជាតិ ស្មារតីខ្មែរជួយខ្មែរ ស្មារតី​ខ្មែរគាំទ្រផលិតផលខ្មែរ” ជានិរន្តរ៍។ សម្តេច​ ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា៖ “បើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាអតិថិជន​មិន​ទិញ​ ទីផ្សារ​ក៏​វា​មិន​រីក។ បើ​សិន​ជា​ប្រជាជន​យើង​ទិញ​ លុយ​ហ្នឹងក្រុមហ៊ុន​យក​ទៅ​បង្កើត​ផលិតកម្ម បង្កើន​គុណភាពកាន់​តែ​ខ្លាំង។ អ៊ីចឹងស្មារតី​​ជាតិ​និយម​នៅ​ពេល​នេះ សូម​ឱ្យ​​វា​នៅ​ឋិត​ថេរ ​ដើម្បី​ឱ្យ​​ខ្មែរ​ជួយ​ផលិតផល​ខ្មែរ​ជា​រៀង​រហូត​តទៅ​មុខ”។ ​សម្តេច​បាន​បន្ថែមថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​​ខិត​ខំ​រក​វិធី​ត​ភ្ជាប់​អ្នក​បោះដុំលក់រាយ​ជាមួយ​ប្រព័ន្ធ​ទីផ្សារ​

នាយករដ្ឋមន្ត្រីកម្ពុជា​ជំរុញ​ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច Read More »

កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ

ប្រភពរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយ អៃ សត្យា​ និងសួស ទេពី និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – កម្ពុជាបានបញ្ជាក់​ជាថ្មី មិនឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីថៃចូលកម្ពុជា កាលណាប្រទេស​​ថៃ​នៅតែមិនព្រម​បើកច្រកព្រំដែនទាំងអស់ឱ្យវិលទៅរកស្ថានភាពដើមនៅមុនថ្ងៃ ៧មិថុនា វិញ​។ នៅក្នុងសេចក្តីប្រកាសព័ត៍មានមួយ ចុះថ្ងៃទី២៩ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​បញ្ជាក់​ ​ជំហរដូច្នេះ ដោយ​អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ តាមសេចក្តីប្រកាសបន្ថែមទៀតថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២៥ កន្លងមក។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីប្រកាសព័ត៍មាននេះ បន្ទាប់ពីមានការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការស្នើសុំពីខាងភាគីថៃនៅខេត្តស្រះកែវ ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល  ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេច​នាយករដ្ឋមន្ត្រី

កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ Read More »

WHO អបអរសាទរ​​​កម្ពុជា​ដែល​ហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក​

ដោយ​ ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – អង្គការ​សុខភាពពិភពលោក (World Health Organization) ​ ​បានអបអរ​សាទរ​ដល់រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​បានហាមជា​ផ្លូវការចំពោះ​​ការវិនិយោគគ្រប់​ប្រភេទពាក់ព័ន្ធ​បារីអេឡិចត្រូនិក (e-cigarettes)​ ដើម្បី​ការ​ពារ​សុខ​ភាពរបស់​ប្រជាជន​។ ចំណាត់​ការ​នេះ​ គឺ​ជា “ជំហានក្លាហាន​ឆ្ពោះទៅរក​អនាគតមួយដែលគ្មាន​ថ្នាំជក់ និង​ជាតិនីកូទីន​” សម្រាប់​កម្ពុជា។ អង្គការ​សុខភាពពិភពលោកបានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ​ កាល​ពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ព្រមទាំង “អបអរសាទរចំពោះ​ភាពជាអ្នកដឹកនាំរបស់​កម្ពុជា ​នៅ​ក្នុង​ចំណាត់ការ​ដ៏ក្លាហាន និង​ប្រកបដោយ​ចក្ខុវិស័យ​នេះ ដើម្បីផ្តល់​​អាទិភាពដល់​សុខភាពសាធារណៈ”។ ប្រតិកម្ម​របស់​អង្គការសុខភាពពិភពលោក ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញ​អនុក្រឹត្យមួយ​ កាលពីថ្ងៃទី៦ ខែមិថុនា ដែល​ដាក់​ “កម្មន្តសាល និង/ឬ ការផ្គុំ ឬ ដំឡើងបារីអេឡិចត្រូនិក និង​ឧបករណ៍​ជក់​អេឡិចត្រូនិក​ប្រហាក់​ប្រហែល​គ្រប់​ប្រភេទ” ទៅក្នុង​ បញ្ជីអវិជ្ជមាន នៃអនុក្រឹត្យ​ស្តីពីការអនុវត្ត​ច្បាប់​វិនិយោគនៅកម្ពុជា។ នៅក្នុង​ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” កាលពី​ដើមខែឧសភាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជា​មិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិត​បារីអគ្គិសនីនៅក្នុងប្រទេសឡើយ

WHO អបអរសាទរ​​​កម្ពុជា​ដែល​ហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក​ Read More »