Author name: dmcmedialab

លោក ឆាំង យុ – ការចងចាំអំពីថ្ងៃមួយកាលពី ៥០ឆ្នាំ មុន

លោក​ ឆាំង យុ ថតរូបជាមួយ​អ្នក​ស្រុក​នៅ​ភូមិ​ខ្មែរលើ ខេត្ត​តាកែវ នៅ​ឆ្នាំ​១៩៩៥។ រូបថតដោយ៖ Craig Etcheson/DC-CAM ដោយ៖​ នី ចាន់​វត្តី និង យ៉ាម៉ា ដួង​ច័ន្ទ​វត្តី នៅ​ថ្ងៃទី​១៧​ ខែ​មេសា ឆ្នាំ​១៩៧៥ ក្រុម​បដិវត្តន៍​​​ខ្មែរក្រហមឡើង​កាន់​កាប់​​​​​​អំណាច​នៅប្រទេស​​កម្ពុជា​ បន្ទាប់​ពី​បាន​​ផ្តួលរំលំ​របប​សាធារណៈរដ្ឋខ្មែរ​​របស់លោក លន់ នល់ តាមរយៈសង្គ្រាម​ស៊ីវិល​អស់​រយៈពេល​ប្រាំឆ្នាំ។ សម័យ​អន្ធការ​បាន​​បើក​ទំព័រ​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​កម្ពុជា។ អស់​​​​​រយៈពេល ៣ឆ្នាំ ៨ខែ និង​ ២០ថ្ងៃ ប្រទេស​​កម្ពុជា​បាន​ក្លាយ​ជា​វាល​ពិឃាត។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ បាន​ស្លាប់​ដោយ​សារការបង្អត់អាហារ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការលើសកម្លាំង​ និងការប្រហារជីវិត ក្រោមការ​ដឹក​នាំ​ដ៏ឃោរឃៅរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជា​ខួប​ ៥០​ឆ្នាំ នៃការ​ចាប់​ផ្តើម​​ទំព័រ​ប្រវត្តិ​សាស្ត្រ​ដែល​ពោរពេញ​ដោយស្នាមលោហិត និង​វិនាសន្តរាយ។ ពិតណាស់ វា​មិន​មែន​ជា​ទិវា​នក្ខត្តឫក្សដែលគួរ​ឱ្យ​សាទរឡើយ។ យ៉ាងណាក៏ដោយ​ ក្នុង​ន័យកត់​ត្រាការ​​ចងចាំជាប្រយោជន៍​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​, កញ្ញា នី ចាន់​វត្តី […]

លោក ឆាំង យុ – ការចងចាំអំពីថ្ងៃមួយកាលពី ៥០ឆ្នាំ មុន Read More »

សៀវភៅ និងឯកសារសិក្សាដែលជួយអ្នកក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះវាអាចជួយបង្កើនចំណេះដឹង និងសមត្ថភាព​របស់អ្នក ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់​​​នៅពេល​ប្រើប្រាស់ ទទួល​ ឬ​ចែករំលែកមាតិកាផ្សេងៗ​​នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបរិបទមួយ ដែលប្រព័ន្ធឌីជីថលកាន់តែរីកចម្រើន និងពោរពេញទៅដោយព័ត៌មានច្របូកច្របល់នេះតែម្តង។ ដូចនេះ វាជាការចាំបាច់ ដែលប្រជាជនគ្រប់ៗរូបត្រូវស្វះស្វែងសិក្សា និងស្វែងយល់បន្ថែមពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហើយខាងក្រោមនេះគឺជាសៀវភៅ និងឯកសារសិក្សាមួយចំនួន ដែលអាចជួយអ្នកឱ្យក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបាន៖

សៀវភៅ និងឯកសារសិក្សាដែលជួយអ្នកក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន Read More »

ហេតុអ្វីបានជាការរើសជំនាញសិក្សានៅសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវមានសារៈសំខាន់?

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ហើយ​ មានប្អូនៗសិស្សានុសិស្សខ្លះសម្រេចចិត្តថានឹងចាប់ផ្តើមរកស៊ី ឬប្រកបអាជីពផ្សេង ហើយប្អូនៗខ្លះទៀតកំពុងតែស្វែងរកព័ត៌មានអំពីមុខជំនាញសិក្សានៅឯសាកលវិទ្យាល័យ។ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងដំណាក់កាលស្វែងរកជំនាញសិក្សា សូមចងចាំថាការរើសជំនាញសិក្សាមួយដែលត្រឹមត្រូវ​ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នា។

ហេតុអ្វីបានជាការរើសជំនាញសិក្សានៅសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវមានសារៈសំខាន់? Read More »

កត្តាសំខាន់ៗដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ

នៅក្នុងពេលមួយពព្រិចភ្នែក ទំព័រជីវិតជាសិស្សវិទ្យាល័យត្រូវបានបិទបញ្ចប់ស្របពេលជាមួយនឹងដំណាច់ឆ្នាំ២០២១ដែរ។ នៅកំឡុងពេលនេះ សិស្សខ្លះបានត្រៀមគោលដៅបន្តក្រោយចប់វិទ្យាល័យរួចរាល់ ប៉ុន្តែក៏មានសិស្សមួយចំនួនដែលមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅកណ្តាលសមុទ្រគ្មានកោះត្រើយ មិនដឹងថាគួរជ្រើសរើសផ្លូវណាបន្ត ឬគួររើសជំនាញសិក្សាអ្វីនៅសាកលវិទ្យាល័យ ដែលធ្វើឲ្យពួកគេធ្វើការសម្រេចចិត្តស្វែងពិភាក្សាជាមួយអ្នកនៅជុំវិញខ្លួន។ យ៉ាងណាមិញ មិនថាអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញសិក្សាមួយណានោះទេ ការសម្រេចចិត្តរបស់អ្នកអាចនឹងទទួលរងនូវឥទ្ធិពលពីតក្តាផ្សេងៗ ដែលធ្វើឲ្យអ្នកសម្រេចចិត្តមិនបានត្រឹមត្រូវ។ ដើម្បីជួយអ្នកក្នុងការកាត់បន្ថយឥទ្ធិពលនៃកត្តាផ្សេងៗមកលើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់អ្នក ខ្ញុំសូមលើយកកត្តាចំនួន៣មកនិយាយ៖ ១. ក្រុមគ្រួសារ យោងតាមការសិក្សាមួយបានបង្ហាញថា ឪពុកម្តាយ ឬអាណាព្យាបាលមានឥទ្ធិពលជាច្រើនទៅលើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់កូន។ ដោយហេតុថា មនុស្សម្នាក់ៗបានធំដឹងក្តីជាមួយការចិញ្ចឹមបីបាច់របស់ឪពុកម្តាយនិងអាណាព្យាបាល ការគិតរបស់ពួកគេក៏នឹងបត់បែនទៅតាម កម្រិតអប់រំ ផ្នត់គំនិត និងការរំពឹងទុករបស់អ្នកដែលបានទំនុកបម្រុងខ្លួនផងដែរ។ វានឹងជារឿងល្អមួយប្រសិនបើមុខជំនាញដែលអ្នកស្រឡាញ់ ស្របទៅនឹងជំនាញដែលឪពុកម្តាយរបស់អ្នកចង់ឲ្យរៀន ក៏ប៉ុន្តែប្រសិនបើអ្នកពេញចិត្តលើមុខជំនាញដែលឪពុកម្តាយមិនចង់ឲ្យរៀន នោះអ្នកនឹងមានការលំបាកក្នុងការសម្រេចចិត្ត។ ២. មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជាធម្មតា សិស្ស/និស្សិតតែងតែសួរគ្នាទៅវិញទៅមកអំពីមុខជំនាញដែលមិត្តភក្តិរបស់គេនឹងបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ហើយជារឿយៗពួកគេបានសម្រេចចិត្តរៀនមុខជំនាញដូចគ្នាដើម្បីបានរៀនជាមួយគ្នាបន្តនៅសាកលវិទ្យាល័យ។ ៣. សង្គម បរិបទនៅក្នុងសង្គមដូចជាការឲ្យតម្លៃទៅលើអាជីពមួយជាងអាជីពផ្សេង   និងកត្តាផ្សេងៗជាច្រើនដូចជាផ្នត់គំនិតរបស់សង្គមទៅលើ ភេទ ជនជាតិ សាសនា វប្បធម៌ សុទ្ធសឹងតែជាជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់មនុស្ស​។ ប្រសិនបើអ្នកមានបំណងបន្តមុខជំនាញថ្មីៗដែលគេពុំសូវស្គាល់ នោះអ្នកអាចនឹងត្រូវបានគេបញ្ចុះបញ្ចូលឲ្យចាប់យកជំនាញដែលពេញនិយមដូចជា វិជ្ជសាស្ត្រ វិស្វកម្ម ឬជំនាញច្បាប់ជាដើម។ ជាចុងបញ្ចប់នៃអត្ថបទនេះ ខ្ញុំសូមដកស្រង់ឃ្លាមួយចេញពីសៀវភៅ “If I stay” ដែលនិយាយថា

កត្តាសំខាន់ៗដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ Read More »