Author name: dmcmedialab

កម្ពុជាអនុវត្តប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់​តម្លាភាពហិរញ្ញវត្ថុ

រូបភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ប្រភពរូបភាព៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល  ដោយ ណាថាណា ចូហាណា និង ភា សៀកហ៊ាង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​តម្រូវ​ឱ្យ​ប្រើ​​ប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិក ជំនួស​ឱ្យ​ការ​ប្រើ​វិក្កយបត្រ​ក្រដាស​នៅក្នុងការ​ទូទាត់ចំណាយ​ក្នុ​ងលទ្ធកម្ម​សាធារណៈ​​រវាង​ស្ថាប័ន​​រដ្ឋ និង​អង្គភាពឯកជនដែល​ជា​អ្នក​លក់ ឬ​អ្នក​ផ្តល់​សេវា ដែល​វិធានការថ្មីនេះ​ជា​ផ្នែកមួយ​នៃ​ការ​កែទម្រង់​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា។  នៅក្នុងសារាចរចេញថ្ងៃទី ១៤ ខែ កក្តដា លោក អូន ព័ន្ធមុនីរ័ត្ន​  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់​ថាការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ គឺដើម្បីលើកកម្ពស់​តម្លាភាព និង​គណនេយ្យ​ភាព​ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការ​ប្រើ​ប្រាស់វិក្កយបត្រអេឡិចត្រូនិកគឺជាកាតព្វកិច្ច ហើយ​នឹង​ត្រូវ​បាន​អនុវត្ត​ជា​ជំហានៗ ចាប់​ផ្តើម​ពី​ប្រតិបត្តិការ​វិក្កយបត្រ​រវាង​ក្រុមហ៊ុន ឬអ្នក​ផ្គត់ផ្គង់​ជាមួយអង្គភាពថវិកាថ្នាក់​កណ្តាលក្រោមក្រសួង-ស្ថាប័នរបស់រដ្ឋ។​  នៅក្នុងដំណាក់កាលនេះ សារាចរមានវិសាលភាពអនុវត្តចំពោះក្រសួងចំនួន ប្រាំមួយ គឺមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងអប់រំ យុវជន […]

កម្ពុជាអនុវត្តប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់​តម្លាភាពហិរញ្ញវត្ថុ Read More »

ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុង​សម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Tuol Sleng Genocide Museum ដោយ ហេង ហេវីន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ទីតាំងឧក្រិដ្ឋកម្ម​ចំនួនបី​ដែល​របបខ្មែរ​ក្រហម​បាន​ប្រើ​ប្រាស់​សម្រាប់​​ឃុំខ្លួន ធ្វើទារុណកម្ម និង​សម្លាប់​មនុស្ស​​ កាល​ពី​៥០​ឆ្នាំមុន ត្រូវ​បាន​បញ្ចូលទៅក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ។  ទីតាំងទាំងបីនោះ គឺមាន អតីតមន្ទីរឃុំឃាំង ម-១៣ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។  ​សេចក្តីជូនដំណឹងរបស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យ​ដឹង​ថា​ ការចុះបញ្ជី “​បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា​មណ្ឌលផ្សះផ្សា​និងសន្តិភាព” នេះ​ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។  ការចុះបញ្ជីនេះ “ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង”។ សេចក្តីជូនដំណឹង​បាន​សរសេរ​ដូច្នេះ ដោយ​​បញ្ជាក់ទៀតថា បំណង និង​មូលដ្ឋាន​នៃ​ការ​ចុះបញ្ជី​នេះ​

ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុង​សម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក Read More »

ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក

កម្មកររោងចក្រកាត់ដេរដើរឆ្លងថ្នល់នៅមុខរោងចក្រនៅ​ខេត្ត​តាកែវ។ រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ រិន សុខបញ្ញា និង តុង ឆេងហុង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — មេដឹកនាំសហជីពកម្មកររោងចក្រ​សម្តែងភាពត្រេកអរខ្លះ ចំពោះការទម្លាក់ពន្ធនាំទំនិញ​ចូលសហរដ្ឋអាម៉េរិកលាយ​ឡំជាមួយ​ក្តីបារម្ភផង​ថាវានៅតែខ្ពស់ ខណៈរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វិនិយោគិន និង​កម្មករនិយោ​ជិតរក្សាភាពស្ងប់ស្ងៀមរង់ចាំមើលលទ្ធផលនៃការចរចាបន្តទៀត។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា​ លោក ដូណាល់ ត្រាំ​ ប្រធានាធិបតីអាម៉េរិក បានបន្ថយ​អត្រា​ពន្ធ ពី ៤៩ ភាគរយ​​ មកនៅត្រឹម ៣៦ ភាគរយ ​វិញ សម្រាប់ទំនិញគ្រប់​ប្រភេទដែលកម្ពុជា​នាំចូលទីផ្សារសហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍កាលពី​ថ្ងៃទី​៨ ខែកក្កដា ថា អត្រា​ពន្ធ​ថ្មីនេះ គឺ​ជា​ “ជោគជ័យ” មួយ​ដែល​កម្ពុជា​សម្រេច​បាន​ តាមរយៈការចរចាជាមួយ​សហរដ្ឋអាម៉េរិក ក្នុង​រយៈពេលកន្លង​មក។ លោក វ៉ន​​​ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA មានប្រសាសន៍​ថា

ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក Read More »

អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយ​អត្រា​ពន្ធនាំចូល​​មកនៅត្រឹម ៣៦ភាគរយ​ សម្រាប់ទំនិញគ្រប់​ប្រភេទដែលនាំចូលពីកម្ពុជា នៅ​ក្នុង​ការជូនដំណឹងចុងក្រោយដែល​អម​ជាមួយ​​ការ​ព្រមាន​ថា​លោក​នឹង​ដំឡើងពន្ធនេះកាន់តែខ្ពស់​ ប្រសិនបើ​កម្ពុជាហ៊ានធ្វើ​បដិការ​ដំឡើង​ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋ​អាម៉េរិកដែរ។ លោក ត្រាំ មាន​ប្រសាសន៍ដូច្នេះ​ នៅ​ក្នុង​លិខិតមួយ​ចុះ​ថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ​២០២៥​ ជូន​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។ គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លង​ទៅ​ លោក ត្រាំ បានដាក់​ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែល​លោក​ចាត់​ទុក​ថា​ជា​ការ​ចាញ់​ប្រៀប​ផ្នែក​​ពាណិជ្ជ​កម្ម​ដែល​សហរដ្ឋ​អាម៉េរិក​មាន នៅក្នុង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា។  ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែល​នឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា

អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា Read More »

នាយករដ្ឋមន្ត្រីកម្ពុជា​ជំរុញ​ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia ដោយ សួស ទេពី និង អៃ សត្យា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — សម្តេចនាយកបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​អំពាវនាវ​ឱ្យប្រជា​ពលរដ្ឋខ្មែរ​បង្កើន​ការ​គាំទ្រផលិតផល​ក្នុ​ង​​ស្រុក ហើយ​ឱ្យផលិតករ​​ខិតខំ​បង្កើន​ពិពិធកម្ម និង​គុណភាព​នៅ​ក្នុង​ការ​ផលិត​ ដើម្បី​​រួមចំណែកដល់កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ទំនិញ​ពីក្រៅប្រទេស​។​​ សម្តេចនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ដូច្នេះនៅក្នុងឱកាសទិវាមច្ឆជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់​អំពី​ភាព​ចាំបាច់​បង្កើនសមត្ថភាព និងភាពម្ចាស់​ការផ្នែកសេដ្ឋកិច្ច តាម​រយៈការ​លើកកម្ពស់ “ស្មារតីស្នេហាជាតិ ស្មារតីខ្មែរជួយខ្មែរ ស្មារតី​ខ្មែរគាំទ្រផលិតផលខ្មែរ” ជានិរន្តរ៍។ សម្តេច​ ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា៖ “បើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាអតិថិជន​មិន​ទិញ​ ទីផ្សារ​ក៏​វា​មិន​រីក។ បើ​សិន​ជា​ប្រជាជន​យើង​ទិញ​ លុយ​ហ្នឹងក្រុមហ៊ុន​យក​ទៅ​បង្កើត​ផលិតកម្ម បង្កើន​គុណភាពកាន់​តែ​ខ្លាំង។ អ៊ីចឹងស្មារតី​​ជាតិ​និយម​នៅ​ពេល​នេះ សូម​ឱ្យ​​វា​នៅ​ឋិត​ថេរ ​ដើម្បី​ឱ្យ​​ខ្មែរ​ជួយ​ផលិតផល​ខ្មែរ​ជា​រៀង​រហូត​តទៅ​មុខ”។ ​សម្តេច​បាន​បន្ថែមថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​​ខិត​ខំ​រក​វិធី​ត​ភ្ជាប់​អ្នក​បោះដុំលក់រាយ​ជាមួយ​ប្រព័ន្ធ​ទីផ្សារ​

នាយករដ្ឋមន្ត្រីកម្ពុជា​ជំរុញ​ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច Read More »

កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ

ប្រភពរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយ អៃ សត្យា​ និងសួស ទេពី និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – កម្ពុជាបានបញ្ជាក់​ជាថ្មី មិនឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីថៃចូលកម្ពុជា កាលណាប្រទេស​​ថៃ​នៅតែមិនព្រម​បើកច្រកព្រំដែនទាំងអស់ឱ្យវិលទៅរកស្ថានភាពដើមនៅមុនថ្ងៃ ៧មិថុនា វិញ​។ នៅក្នុងសេចក្តីប្រកាសព័ត៍មានមួយ ចុះថ្ងៃទី២៩ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​បញ្ជាក់​ ​ជំហរដូច្នេះ ដោយ​អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ តាមសេចក្តីប្រកាសបន្ថែមទៀតថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២៥ កន្លងមក។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីប្រកាសព័ត៍មាននេះ បន្ទាប់ពីមានការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការស្នើសុំពីខាងភាគីថៃនៅខេត្តស្រះកែវ ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល  ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេច​នាយករដ្ឋមន្ត្រី

កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ Read More »

WHO អបអរសាទរ​​​កម្ពុជា​ដែល​ហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក​

ដោយ​ ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – អង្គការ​សុខភាពពិភពលោក (World Health Organization) ​ ​បានអបអរ​សាទរ​ដល់រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​បានហាមជា​ផ្លូវការចំពោះ​​ការវិនិយោគគ្រប់​ប្រភេទពាក់ព័ន្ធ​បារីអេឡិចត្រូនិក (e-cigarettes)​ ដើម្បី​ការ​ពារ​សុខ​ភាពរបស់​ប្រជាជន​។ ចំណាត់​ការ​នេះ​ គឺ​ជា “ជំហានក្លាហាន​ឆ្ពោះទៅរក​អនាគតមួយដែលគ្មាន​ថ្នាំជក់ និង​ជាតិនីកូទីន​” សម្រាប់​កម្ពុជា។ អង្គការ​សុខភាពពិភពលោកបានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ​ កាល​ពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ព្រមទាំង “អបអរសាទរចំពោះ​ភាពជាអ្នកដឹកនាំរបស់​កម្ពុជា ​នៅ​ក្នុង​ចំណាត់ការ​ដ៏ក្លាហាន និង​ប្រកបដោយ​ចក្ខុវិស័យ​នេះ ដើម្បីផ្តល់​​អាទិភាពដល់​សុខភាពសាធារណៈ”។ ប្រតិកម្ម​របស់​អង្គការសុខភាពពិភពលោក ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញ​អនុក្រឹត្យមួយ​ កាលពីថ្ងៃទី៦ ខែមិថុនា ដែល​ដាក់​ “កម្មន្តសាល និង/ឬ ការផ្គុំ ឬ ដំឡើងបារីអេឡិចត្រូនិក និង​ឧបករណ៍​ជក់​អេឡិចត្រូនិក​ប្រហាក់​ប្រហែល​គ្រប់​ប្រភេទ” ទៅក្នុង​ បញ្ជីអវិជ្ជមាន នៃអនុក្រឹត្យ​ស្តីពីការអនុវត្ត​ច្បាប់​វិនិយោគនៅកម្ពុជា។ នៅក្នុង​ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” កាលពី​ដើមខែឧសភាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជា​មិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិត​បារីអគ្គិសនីនៅក្នុងប្រទេសឡើយ

WHO អបអរសាទរ​​​កម្ពុជា​ដែល​ហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក​ Read More »

កម្ពុជាដាក់សំណើផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet, Prime Minister of Cambodia ដោយ ហ៊ាង​ សុគន្ធមល្លិកា និង អ៊ឹង​ ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — កម្ពុជា នៅថ្ងៃចន្ទនេះ ដាក់លិខិតផ្លូវការមួយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសុំឱ្យជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាព្រំដែនចំនួនបួនតំបន់​ ដែលមានវិវាទជាមួយប្រទេសថៃ រហូត​មានការផ្ទុះអាវុធកាលពីចុងខែកន្លងទៅ។ តំបន់ទាំងបួននោះ គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ​នៅតាមបន្ទាត់​ព្រំ​ដែនក្នុងទឹកដីកម្ពុជា ដែល​កំពុងមានភាពប្រទាញប្រទង់ជាមួយ​ប្រទេសថៃ។ ​ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មាន​ប្រសាសន៍ថា កម្ពុជាលើកយកបញ្ហានេះ​ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ ដោយ “កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យ​កូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា”។ ទំនាក់ទំនង​រវាងប្រទេសទាំងពីរមាន​ភាពតានតឹង​​ក្នុង​ពេលជាងពីរសប្តាហ៍កន្លងមកនេះ ក្រោយ​ពីទាហា​កម្ពុជា​ម្នាក់​បាន​ស្លាប់​ នៅពេលកងទ័ពថៃ​ធ្វើ​ការ​បាញ់មកលើចំណុចឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី នៅថ្ងៃទី២៨ ខែឧសភា។​ សម្តេច ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃអាទិត្យ​ម្សិលមិញ​​ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់

កម្ពុជាដាក់សំណើផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ Read More »

កម្ពុជានឹង​ឈប់ទិញទំនិញថៃ ហៅពលករចូលស្រុក ខណៈជម្លោះព្រំដែនកាន់តែឡើងកម្តៅ​

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia ដោយ ហ៊ាង សុគន្ធមុល្លិកា និង​ អ៊ឹង ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រាជរដ្ឋា​ភិបាល​កម្ពុជា​ត្រូវខ្ទប់លែងឱ្យ​​ទំនិញថៃចូល​មក​លក់​នៅ​​ក្នុងទីផ្សារ​ក្នុង​ប្រទេស ហើយប្រជាជន​ត្រូវនាំគ្នា​ប្រើប្រាស់​ទំនិញ​មក​ពីប្រភព​ផ្សេង​​ជំនួសវិញ ប្រសិនបើប្រទេសថៃ​នៅតែមិន​ព្រម​បើក​​នូវ​ច្រក​ព្រំដែន​ ដែល​ខ្លួន​បាន​បិទ​ជា​ឯកតោភាគី។​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងការឆ្លើយតបថ្មីពាក់ព័ន្ធជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលបានធ្វើឱ្យទាហានកម្ពុជាម្នាក់ស្លាប់កាលពីចុងខែឧសភាកន្លងទៅ។ នៅប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បង្ហោះ​សារ​របស់​សម្តេច​ ហ៊ុន សែន រាជរដ្ឋា​ភិបាល​បាន​បិទច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិរវាងកម្ពុជា និង​ថៃ ឈ្មោះ “ដូង” ក្នុង​ដែនដី​ខេត្តបាត់ដំបង “​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ” – នេះ​បើយោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន។​ ការ​បិទច្រកព្រំដែន​ “ដូង” ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តបទៅ​នឹង​ការ​សម្រេច​ចិត្ត​បិទច្រក​ព្រំដែន​មួយ​ចំនួន ដែល​ភាគី​ថៃ​បាន​ធ្វើ​ដោយ​ឯកតោភាគីនៅប៉ុន្មានថ្ងៃមុខ។ ចំណាត់​​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​​បិទ​ច្រក​ព្រំដែន​មួយ​នេះ កើត​ឡើង​ព្រម​គ្នា​ជាមួយ​ចំណាត់​ការ​ពីរទៀត​ គឺ​ការ​កាត់​ផ្តាច់ឈប់នាំចូល​ចរន្ត​អគ្គិសនី​

កម្ពុជានឹង​ឈប់ទិញទំនិញថៃ ហៅពលករចូលស្រុក ខណៈជម្លោះព្រំដែនកាន់តែឡើងកម្តៅ​ Read More »

ធនាគារពិភពលោក​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤%

ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — ធនាគារពិភពលោកបានបន្ថយការព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% នៅក្នុង​ឆ្នាំ២០២៥ នេះ​ ហើយផ្តល់​អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវប្រឹងប្រែងអភិវឌ្ឈសេដ្ឋកិច្ចឱ្យកាន់តែសម្បូរបែប​ដើម្បីទ្រទ្រង់កំណើនឱ្យបានថេរទៅថ្ងៃមុខ។ ធនាគារពិភពលោកបាននិយាយ​​ដូច្នេះនៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី១១ ខែមិថុនា ដោយ​បន្ថែម​ថា អត្រា​កំណើន​សេដ្ឋកិច្ច​​ អាចនឹងឡើង​​ទៅដល់ ៤,៥% វិញ​ នៅក្នុង​​ឆ្នាំ​ ២០២៦។ អត្រាកំណើន​នៅ​ក្នុង​ការ​ព្យាករ​ចុងក្រោយនេះ មានកម្រិត​ទាប​ជាង​ការ​ព្យាករ​​កាលពីខែមករា ដើមឆ្នាំ ដែលពេល​នោះ​ធនាគារ​ពិភពលោកឱ្យ​ដឹង​​ថាសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មានកំណើន​ ៥,៥%។ យោង​តាម​ការ​ព្យាករបច្ចុប្បន្ន​របស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​បានដល់ ៥,២% ក្នុង​ឆ្នាំនេះ​។ ​សេចក្តី​ប្រកាស​ព័ត៌មាននិយាយ​ថា​​ ការស្រុត​​​ចុះនៃ​អត្រា​កំណើន​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ គឺបណ្ដាលមកពីកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន “ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរ​គោល​នយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន”។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ

ធនាគារពិភពលោក​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤% Read More »