តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត?
នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គមជាតិទាំងមូល គឺនៅតែមាន ហើយកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត ដែលបង្កឱ្យព័ត៌មានទាំងនោះនៅតែមានវត្តមាន គឺតាមរយៈការចែករំលែកខ្លឹមសារព័ត៌មានមិនពិតដោយមិនបានផ្ទៀងផ្ទាត់ជាមុន។ ដូចនេះ ប្រសិនបើអ្នកប្រទះឃើញសមាជិកគ្រួសារ ឬមនុស្សជុំវិញខ្លួនអ្នកបានចែករំលែកនូវព័ត៌មានមិនពិត អ្នកចាំបាច់ត្រូវតែមានដំណោះស្រាយដែលមានប្រសិទ្ធិភាព សមហេតុផល និងងាយស្រួលក្នុងការចូលទៅជិត ដើម្បីពន្យល់ប្រាប់ឱ្យពួកគាត់បានដឹងពីបញ្ហានេះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន នៅពេលដែលអ្នកឃើញសមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួនអ្នកចែករំលែកព័ត៌មានមិនពិត៖ ១. ស្វែងរកពេលវេលាសមស្រប ដើម្បីផ្តល់នូវការណែនាំមួយដែលពោរពេញដោយសេចក្តីគោរព ចាប់ផ្តើមដោយការបញ្រ្ជាបខ្លួនចូលក្នុងប្រធានបទ តាមរយៈការស្តាប់ដោយភាពស្ងប់ស្ងាត់ និងវិភាគនូវខ្លឹមសារព័ត៌មានដែលពួកគាត់បានអានជាមុនសិន។ បន្ទាប់មក អ្នកគួរតែចូលទៅជិតការសន្ទនារបស់ពួកគាត់ ដោយអាកប្បកិរិយាមិនប្រឈមមុខដាក់គ្នា ជៀសវាងការវាយប្រហារ ឬចោទប្រកាន់ទៅកាន់គាត់ និងជំនួសមកវិញដោយការបង្ហាញពីសេចក្តីព្រួយបារម្ភចំពោះគាត់ និងលើកយកនូវភស្តុតាងដែលគាំទ្រសេចក្តីណែនាំរបស់អ្នក។ ម្យ៉ាងវិញទៀតវាពិតជាចាំបាច់ដែលអ្នកត្រូវពិភាក្សាជាលក្ខណៈឯកជនជាមួយពួកគាត់ ដើម្បីជៀសវាងជម្លោះ អំពើហិង្សា និងការប្រឈមមុខគ្នាដោយពាក្យសំដី។ កាលណាបើអ្នកពុំធ្វើដូចនេះទេ វាអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ និងធ្វើឱ្យពួកគាត់កើតសេចក្តីអាម៉ាស់ អៀនខ្មាស និងលែងហ៊ានចែកចាយព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនតទៅទៀត។ ជាក់ស្តែង នៅពេលឃើញសមាជិកគ្រួសាររបស់អ្នកបានចែករំលែកព័ត៌មានមិនពិតដោយអចេតនាជាសារធាណៈ យើងគប្បីរកពេលវេលាមួយសមស្រប ដើម្បីសន្ទនាជាមួយគាត់តែពីរនាក់ ឬជាលក្ខណៈគ្រួសារ ព្រោះវាជាពេលល្អមួយសម្រាប់ពន្យល់ណែនាំពួកគាត់ឱ្យចេះរាយការណ៍ (Report) ព័ត៌មានមិនពិត នៅក្នុងកម្មវិធីដែលគាត់ប្រើប្រាស់ បញ្ឈប់ការចែករំលែកបន្ត និងចង្អុលបង្ហាញព័ត៌មានដែលអាចទុកចិត្តបាន និងផ្តល់នូវទិន្នន័យពិតទៅកាន់ពួកគាត់ជំនួសវិញ។ ២. បង្ហាញព័ត៌មានដែលត្រឹមត្រូវ […]
តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត? Read More »



