កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក
លោកពូ សុផល អាយុ ៤២ ឆ្នាំ កំពុងបាចជីក្នុងស្រែរបស់គាត់ នៅក្នុងភូមិព្រៃវែង ស្រុកពួក ខេត្តសៀមរាប ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៦។រូបថតដោយ រស់ ម៉ីស៊ីញ ដោយ រស់ ម៉ីស៊ីញ និង ចិន ម៉ីម៉ី សៀមរាប — រដូវធ្វើស្រែបានមកដល់ ហើយមីងដូងបានសាបព្រោះស្រូវលើដី ២ ហិកតារួចរាល់ហើយដែរ។ ប៉ុន្តែ ខុសពីរដូវកាលមុនៗ ការចាប់ផ្តើមរដូវដាំដុះឆ្នាំនេះ មិនបាននាំមកនូវក្តីសង្ឃឹមដូចមុនទៀតទេ។ អ្វីដែលគាត់គិតគូររាល់ថ្ងៃ គឺនៅពេលប្រមូលផល តើនឹងមានប្រាក់សល់សម្រាប់សងបំណុលដែរឬទេ។ «យើងចេះតែធ្វើតិចៗទៅ បើយើងមានស្រែហើយទុកចោលវាមិនកើតទេ។ គ្រាន់តែឥឡូវធ្វើមិនបានសល់ដូចពីមុន» – មីងដូង អាយុ ៤២ឆ្នាំ មានប្រសាសន៍ដូច្នេះ។ រៀងរាល់ព្រឹក បន្ទាប់ពីលក់បបររួច គាត់មិនបានសម្រាកឡើយ។ គាត់បន្តជិះម៉ូតូដើរទិញអេតចាយតាមភូមិ ដើម្បីយកទៅលក់រកចំណូលបន្ថែម ព្រោះការធ្វើស្រែមួយមុខ មិនអាចទ្រទ្រង់ជីវភាពគ្រួសារបានដូចកាលពីមុនទៀតឡើយ។ មីងដូងមិនមែនជាកសិករតែម្នាក់ដែលកំពុងប្រឈមនឹងបញ្ហានេះទេ។ សម្រាប់កសិករជាច្រើននៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក […]
កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក Read More »









