អាម៉េរិកបន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយអត្រាពន្ធនាំចូលមកនៅត្រឹម ៣៦ភាគរយ សម្រាប់ទំនិញគ្រប់ប្រភេទដែលនាំចូលពីកម្ពុជា នៅក្នុងការជូនដំណឹងចុងក្រោយដែលអមជាមួយការព្រមានថាលោកនឹងដំឡើងពន្ធនេះកាន់តែខ្ពស់ ប្រសិនបើកម្ពុជាហ៊ានធ្វើបដិការដំឡើងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកដែរ។ លោក ត្រាំ មានប្រសាសន៍ដូច្នេះ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លងទៅ លោក ត្រាំ បានដាក់ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែលលោកចាត់ទុកថាជាការចាញ់ប្រៀបផ្នែកពាណិជ្ជកម្មដែលសហរដ្ឋអាម៉េរិកមាន នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។ ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែលនឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា […]
អាម៉េរិកបន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា Read More »









