News

Nostalgia for Phochentong Airport as Cambodia begins a new era of air travel

Photo by Mom Sovithyea. By Horn Chantra and Mom Sovithyea, Year 2 students of the Department of Media and Communication PHNOM PENH – After nearly seven decades of serving as the country’s main gateway, Phnom Penh International Airport – Cambodia’s first and oldest airport – is bidding farewell to the world, paving the way for a […]

Nostalgia for Phochentong Airport as Cambodia begins a new era of air travel Read More »

ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ

ទិដ្ឋភាព​នៃ​ផ្លូវថ្មើរជើងចតុមុខ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៥។ រូបភាពដោយ ភក្តិ សុភា ដោយ ង៉ូវ ផីយី និង តិច សុខគីម និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ រាជធានីភ្នំពេញ – បន្ទាប់​ពី​ព្រះអាទិត្យបានលិចផុតពីជើងមេឃ សំឡេង​របស់​ម៉ាស៊ីនរថយន្ត និងស៊ីផ្លេដែលធ្លាប់តែឮសូរជាប្រចាំ ត្រូវបានជំនួសដោយសំឡេងជជែកកម្សាន្ត សំណើចក្អាកក្អាយ​ ក្លិនឈ្ងុយនៃអាហារដែលកំពុងចម្អិននៅ​លើ​ចិញ្ចើមផ្លូវ​ អមដោយ​សូរ​តន្ត្រី និង​សន្ធឹកជើងមនុស្ស​ដើរ​នៅលើដងផ្លូវស្របតាមដងទន្លេសាប​។ សូមស្វាគមន៍មកកាន់ផ្លូវថ្មើរជើងចតុមុខ — ជាគម្រោងលំហ​សាធារណៈមួយ​កំពុងពេញនិយមក្នុងរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងចតុមុខ ត្រូវបានដាក់ឱ្យដំណើរការជាគម្រោងសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលាតសន្ធឹង​ប្រវែង​ជិត​ ២គីឡូម៉ែត្រ តាមបណ្តោយមាត់ទន្លេ ចាប់ពីអគារប្រៃសណីយ៍ចាស់រហូតដល់ទីនៅមុខ​ព្រះបរមរាជវាំង។ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ ផ្លូវនេះត្រូវបានបិទមិន​ឱ្យ​យានយន្តគ្រប់ប្រភេទធ្វើ​ចរាចរណ៍​ ទុក​សម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែក​នៃចក្ខុវិស័យទូលំទូលាយមួយ សំដៅ​បង្កើនលំហ​បៃតង និងលំហ​សាធារណៈដែលជាតម្រូវការជាចាំបាច់សម្រាប់​សុខុមាលភាពនៅក្នុងទីក្រុងមួយ ដែលកំពុងរីកលូតលាស់​យ៉ាងឆាប់រហ័ស និងមានប្រជាជនរស់​នៅ​ជាង ២,៥ លាននាក់។ អ្នកស្រី

ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ Read More »

ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍

រូបភាពដោយ​ ជា​ សុខហេង ដោយ វ៉ាត់ សុខហេង និង អ៊ឹង បញ្ញាពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រដ្ឋបាល​រាជធានីភ្នំពេញបាន​ហាមការជក់បារី និង​ការ​បង្ហុយផ្សែងផលិតផល​ថ្នាំជក់​គ្រប់ប្រភេទ រួមទាំង​បារីអេឡិចត្រូនិច (e-cigarettes) និងស៊ីហ្សា (shisha) នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីការ​ពារ​សុខភាពរបស់សាធារណជន ក្នុងពេលដើរកម្សាន្តនៅ​ចុងសប្តាហ៍។  បម្រាមនេះ ដែលរដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​​ដាក់​ចេញ​នៅ​ក្នុង​សេចក្តីណែនាំមួយកាល​ពីថ្ងៃ​ទី៨ ខែ​សីហា ត្រូវ​ ​អនុវត្ត​ចាប់ពី​ម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទី រៀងរាល់ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ​នៅពេលផ្លូវនេះ លែង​ឱ្យ​មាន​យានយន្ត​ឆ្លងកាត់ ទុកសម្រាប់​អ្នក​ថ្មើរជើងដើរលំហែរ និង​ហាត់​ប្រាណ។ ការ​ជក់​បារី ឬ​បង្ហុយ​ផ្សែងផលិតផល​ថ្នាំជក់​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត​នៅ​ នៅ​លើ​បរិវេណ​ទីធ្លា តាម​ដង​ផ្លូវ លើសួន​ច្បារ​សាធារណៈ​រួម​ទាំង​ទីតាំង​ខាងមុខភោជនីយដ្ឋាន និង​ហាង​ទំនិញនានា នៅតាម​បណ្តាយផ្លូវថ្មើរជើងនេះ ដែល​មាន​ប្រវែងជិត ២គីឡូម៉ែត្រ។ សេចក្តីណែនាំ​បាន​បន្ថែមទៀត​ថា ម្ចាស់​អាជីវកម្ម ម្ចាស់​សេវាកម្មទេសចរណ៍ និង​អាជីវករ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ត្រូវ​បិទ​សញ្ញា​ហាម​ជក់​បារី ឬ​បង្ហុយផ្សែង​ផលិត​ផល​ថ្នាំជក់​ ឱ្យមើលឃើញ​ច្បាស់។ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម

ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍ Read More »

កម្ពុជា​ និង​ ថៃ ព្រមព្រៀងគ្នា​លើលក្ខខណ្ឌសម្រាប់អនុវត្ត​បទឈប់បាញ់​

កុមារកំពុងលេងបាល់នៅ​ជំរុំជនភៀសសឹក ស្ថិតនៅវត្តពោធិ៥០០០ដើម ឃុំគូលេនត្បូង​ ស្រុកគូលេន​ ខេត្តព្រះវិហារ ភ្នំពេញ — ប្រទេសកម្ពុជា និង​ ប្រទេស​ថៃ បាន​ព្រម​ព្រៀងគ្នាលើលក្ខខណ្ឌសម្រាប់​អនុវត្តបទឈប់បាញ់ បន្ទាប់​ពីមាន​កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​បានធ្វើ​ឡើង​នៅ​រដ្ឋធានីកូឡា ឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី៧ ខែសីហា នេះ។ ​លោក ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក ណាត់ថាផន ណាក់ផានិត រដ្ឋមន្ត្រីរងការពារជាតិនៃរដ្ឋមន្ត្រីការពារជាតិស្តីទីនៃព្រះរាជាណាចក្រថៃ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កំណត់ហេតុនៃកិច្ច​ប្រជុំ ក្រោម​ការ​សម្របសម្រួល និង​រៀបចំធ្វើ​ម្ចាស់​ផ្ទះ​របស់​ប្រទេស​ម៉ាឡេស៊ី។  ការ​ព្រម​ព្រៀងគ្នានេះ​​ជាជំហាន​សំខាន់​មួយ​ទៀត​​សំដៅ​បញ្ចៀស​ការ​ផ្ទុះអាវុធ​សា​ជា​ថ្មី​រវាង​កង​ទ័ពនៃ​ប្រទេស​ទាំង​ពីរ ក្រោយ​ពី​បាន​ធ្វើ​ការ​វាយ​ប្រហារ​គ្នានៅ​តាម​តំបន់​មាន​ជម្លោះព្រំដែន ​អស់​រយៈពេល​ប្រាំថ្ងៃ ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៨​ ខែកក្កដា។ ​កំណត់ហេតុដែល​មាន​ ១៣ ចំណុចធំៗ ផ្តើម​ជាមួយ​ការ​យល់ព្រមរបស់​ភាគីទាំងពីរលើ “បទឈប់បាញ់​ ពាក់ព័ន្ធនឹងប្រភេទអាវុធទាំងអស់ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗ ក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវតែចៀសវាងការបាញ់ប្រហារដែលគ្មានការបង្កហេតុទៅកាន់ទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ កិច្ចព្រមព្រៀងនេះមិនត្រូវបានបំពានក្នុងកាលៈទេសៈណាមួយឡើយ។” ការដាក់ពង្រាយកងទ័ពបច្ចុប្បន្ននឹង​រក្សា​នៅដដែល ដោយគ្មានការផ្លាស់ទីបន្ថែមទៀត ដូចដែលបានកំណត់ចាប់ពីពេលដែលបទឈប់បាញ់ចូលជាធរមាន​ ថ្ងៃទី

កម្ពុជា​ និង​ ថៃ ព្រមព្រៀងគ្នា​លើលក្ខខណ្ឌសម្រាប់អនុវត្ត​បទឈប់បាញ់​ Read More »

ហេតុអ្វីបានជាការរើសជំនាញសិក្សានៅសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវមានសារៈសំខាន់?

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ហើយ​ មានប្អូនៗសិស្សានុសិស្សខ្លះសម្រេចចិត្តថានឹងចាប់ផ្តើមរកស៊ី ឬប្រកបអាជីពផ្សេង ហើយប្អូនៗខ្លះទៀតកំពុងតែស្វែងរកព័ត៌មានអំពីមុខជំនាញសិក្សានៅឯសាកលវិទ្យាល័យ។ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងដំណាក់កាលស្វែងរកជំនាញសិក្សា សូមចងចាំថាការរើសជំនាញសិក្សាមួយដែលត្រឹមត្រូវ​ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នា។

ហេតុអ្វីបានជាការរើសជំនាញសិក្សានៅសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវមានសារៈសំខាន់? Read More »

កត្តាសំខាន់ៗដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ

នៅក្នុងពេលមួយពព្រិចភ្នែក ទំព័រជីវិតជាសិស្សវិទ្យាល័យត្រូវបានបិទបញ្ចប់ស្របពេលជាមួយនឹងដំណាច់ឆ្នាំ២០២១ដែរ។ នៅកំឡុងពេលនេះ សិស្សខ្លះបានត្រៀមគោលដៅបន្តក្រោយចប់វិទ្យាល័យរួចរាល់ ប៉ុន្តែក៏មានសិស្សមួយចំនួនដែលមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅកណ្តាលសមុទ្រគ្មានកោះត្រើយ មិនដឹងថាគួរជ្រើសរើសផ្លូវណាបន្ត ឬគួររើសជំនាញសិក្សាអ្វីនៅសាកលវិទ្យាល័យ ដែលធ្វើឲ្យពួកគេធ្វើការសម្រេចចិត្តស្វែងពិភាក្សាជាមួយអ្នកនៅជុំវិញខ្លួន។ យ៉ាងណាមិញ មិនថាអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញសិក្សាមួយណានោះទេ ការសម្រេចចិត្តរបស់អ្នកអាចនឹងទទួលរងនូវឥទ្ធិពលពីតក្តាផ្សេងៗ ដែលធ្វើឲ្យអ្នកសម្រេចចិត្តមិនបានត្រឹមត្រូវ។ ដើម្បីជួយអ្នកក្នុងការកាត់បន្ថយឥទ្ធិពលនៃកត្តាផ្សេងៗមកលើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់អ្នក ខ្ញុំសូមលើយកកត្តាចំនួន៣មកនិយាយ៖ ១. ក្រុមគ្រួសារ យោងតាមការសិក្សាមួយបានបង្ហាញថា ឪពុកម្តាយ ឬអាណាព្យាបាលមានឥទ្ធិពលជាច្រើនទៅលើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់កូន។ ដោយហេតុថា មនុស្សម្នាក់ៗបានធំដឹងក្តីជាមួយការចិញ្ចឹមបីបាច់របស់ឪពុកម្តាយនិងអាណាព្យាបាល ការគិតរបស់ពួកគេក៏នឹងបត់បែនទៅតាម កម្រិតអប់រំ ផ្នត់គំនិត និងការរំពឹងទុករបស់អ្នកដែលបានទំនុកបម្រុងខ្លួនផងដែរ។ វានឹងជារឿងល្អមួយប្រសិនបើមុខជំនាញដែលអ្នកស្រឡាញ់ ស្របទៅនឹងជំនាញដែលឪពុកម្តាយរបស់អ្នកចង់ឲ្យរៀន ក៏ប៉ុន្តែប្រសិនបើអ្នកពេញចិត្តលើមុខជំនាញដែលឪពុកម្តាយមិនចង់ឲ្យរៀន នោះអ្នកនឹងមានការលំបាកក្នុងការសម្រេចចិត្ត។ ២. មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជាធម្មតា សិស្ស/និស្សិតតែងតែសួរគ្នាទៅវិញទៅមកអំពីមុខជំនាញដែលមិត្តភក្តិរបស់គេនឹងបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ហើយជារឿយៗពួកគេបានសម្រេចចិត្តរៀនមុខជំនាញដូចគ្នាដើម្បីបានរៀនជាមួយគ្នាបន្តនៅសាកលវិទ្យាល័យ។ ៣. សង្គម បរិបទនៅក្នុងសង្គមដូចជាការឲ្យតម្លៃទៅលើអាជីពមួយជាងអាជីពផ្សេង   និងកត្តាផ្សេងៗជាច្រើនដូចជាផ្នត់គំនិតរបស់សង្គមទៅលើ ភេទ ជនជាតិ សាសនា វប្បធម៌ សុទ្ធសឹងតែជាជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់មនុស្ស​។ ប្រសិនបើអ្នកមានបំណងបន្តមុខជំនាញថ្មីៗដែលគេពុំសូវស្គាល់ នោះអ្នកអាចនឹងត្រូវបានគេបញ្ចុះបញ្ចូលឲ្យចាប់យកជំនាញដែលពេញនិយមដូចជា វិជ្ជសាស្ត្រ វិស្វកម្ម ឬជំនាញច្បាប់ជាដើម។ ជាចុងបញ្ចប់នៃអត្ថបទនេះ ខ្ញុំសូមដកស្រង់ឃ្លាមួយចេញពីសៀវភៅ “If I stay” ដែលនិយាយថា

កត្តាសំខាន់ៗដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ Read More »