ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ

្រពលឹមស្រាងៗ ឡេវ សុវណ្ណែត រៀបចេញដំណើរទៅធ្វើការ​នៅហាងកាហ្វេ ក្រោយពីផ្អាកការរៀនមួយរយៈដើម្បីរកប្រាក់សម្រាប់​ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសន្សំយកទៅ​បង់ថ្លៃសិក្សា​ដើម្បីបានចូលរៀនវិញនៅថ្ងៃខាងមុខ។រូបថតដោយ អ៊ុង សៀវជិន ដោយ អ៊ុង សៀវជិន និង អ៊ូ ទិត្យច័ន្ទមករា  ភ្នំពេញ — ម៉ោងជិតប្រាំព្រឹក។ ខណៈមនុស្សជាច្រើននៅមិនទាន់ភ្ញាក់ពីដំណេក ក្លិនម្ហូបដែលកំពុងចម្អិន ហុយចេញពីបន្ទប់ជួលតូចមួយ។ ឡេវ សុវណ្ណែត ប្រញាប់រៀបចំបាយដាក់ប្រអប់ មុននឹងជិះកង់ទៅធ្វើការនៅហាងកាហ្វេមួយ​។ ជីវិតបែបនេះបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់នាង ក្រោយ​ពីនាងសម្រេចចិត្តព្យួរការសិក្សាមួយឆ្នាំ ដើម្បីរកប្រាក់បង់ថ្លៃសាលា និងជួយសម្រាលបន្ទុកគ្រួសារ។  សម្រាប់ សុវណ្ណែត អាយុ ២១ឆ្នាំ ការព្យួរការសិក្សាមិនមែនជាជម្រើសដែលនាងចង់បានទេ។ វាជាផ្លូវតែមួយដែលនាងគិតថា អាចរក្សាក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនម្ដងទៀត។ រាល់ថ្ងៃដែលនាងជិះកង់ទៅធ្វើការ គឺជាការដើរចេញឆ្ងាយពីសាកលវិទ្យាល័យមួយជំហាន ប៉ុន្តែក៏ជាការខិតខំប្រមូលប្រាក់ ដើម្បីវិលត្រឡប់ទៅទីនោះវិញនៅថ្ងៃណាមួយ។  ប៉ុន្តែ សុវណ្ណែត ក៏មិនមែនជានិស្សិតតែម្នាក់ដែលត្រូវបង្ខំចិត្តធ្វើជម្រើសបែបនេះទេ។ ការសម្ភាសនិស្សិតជាច្រើនបង្ហាញថា មួយចំនួនត្រូវធ្វើការច្រើនម៉ោង ខ្លះកាត់បន្ថយការចំណាយប្រចាំថ្ងៃ ហើយខ្លះទៀតថែមទាំងព្យួរការសិក្សាជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមដូចនាងដែរ។ សុវណ្ណែត គ្រាន់តែជាមុខមាត់មួយនៃការតស៊ូរបស់និស្សិតជាច្រើន ដែលកំពុងប្រឈមនឹងឧបសគ្គហិរញ្ញវត្ថុក្នុងដំណើរស្វែងរកការអប់រំ ជាពិសេសនៅក្នុងពេលដែលកំណើនសេដ្ឋកិច្ចក្នុងស្រុក​​ធ្លាក់ចុះ ហើយ​ទំនិញឡើងថ្លៃ ដោយសារវិបត្តិប្រេងឥន្ធនៈនៅលើសកលលោក។  មុនពេលឡើងពីខេត្តកំពង់ចាមមកសិក្សានៅភ្នំពេញ ជីវភាពគ្រួសាររបស់សុវណ្ណែតមិនធ្លាប់ជួបបញ្ហាធំនោះទេ។ […]

ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ Read More »