Author name: dmcmedialab

ករណីឆ្លងកូវីដ-១៩ កើន ខណៈក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារឆ្លងផ្តាសាយបក្សី H5N1

ដោយ ម៉ៅ សម្បត្តិ និង​ ហែម ចាន់ធីតា ភ្នំពេញ ­- ការឆ្លងជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃអង្គារ មាន​​រហូតដល់ទៅ​ ២៣​ករណី ដែលជាចំនួនច្រើនជាងគេបើ​គិត​ចាប់​ពី​ដើម​ឆ្នាំ២០២៥ មក។ នៅថ្ងៃដដែលនោះដែរ គឺថ្ងៃទី២៧ ខែ​ឧសភា ក្មេង​ប្រុស​ម្នាក់​ អាយុ ១១ឆ្នាំ បានស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ H5N1។ ក្រសួងសុខាភិបាល បានជូនដំណឹង​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ និង ករណី​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី តាម​រយៈសេចក្តីប្រកាសព័ត៌មានពីរ​ដោយឡែកពីគ្នា។​​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៨​ ខែឧសភា ក្រសួងបាន​ឱ្យ​ដឹង​ថា​ការឆ្លងកូវីដ-១៩ ថ្មី​សម្រាប់​ថ្ងៃទី ២៧ គឺមាន​ ២៣​ ករណី ដែល​សុទ្ធ​តែ​ជា​ការ​ឆ្លង​ក្នុង​សហគមន៍។ នេះ​ជា​ចំនួន​ខ្ពស់​ជាង​គេ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក។ ការកើនឡើងនេះកើតឡើងក្នុងស្ថានភាពដែលប្រទេស​កំពុងប្រឈមមុខនឹងការរីករាលដាលរបស់វីរុស​អូមេក្រុង​បំប្លែងថ្មី JN.1 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា គិតដល់ពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ វីរុសនេះគិតជាង ១៥% នៃករណីកូវីដ-១៩ សរុបទូទាំងពិភពលោក។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានដោយឡែក​មួយ​​ចុះ​ថ្ងៃទី២៧​ ខែឧសភា ក្រសួង​និយាយ​​ថាវិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រកឃើញ​វីរុស​ផ្តាសាយ​បក្សី​ H5N1 នៅ​ក្នុង​ខ្លួន​ក្មេង​ប្រុស​ម្នាក់ […]

ករណីឆ្លងកូវីដ-១៩ កើន ខណៈក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារឆ្លងផ្តាសាយបក្សី H5N1 Read More »

នាយករដ្ឋមន្ត្រី​ណែនាំឱ្យ​ត្រៀម​ធ្វើ​អន្តរាគមន៍​នៅពេល​កូវីដ​ចាប់​ផ្តើម​ឆ្លង​ឡើងវិញ

ដោយ នឹម ចាន់ស្រីពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងមណ្ឌលព្យាបាល ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីមាន​ការ​ផ្ទុះឡើងវិញ នៃមេរោគកូវីដ–១៩ ក្នុង​ទ្រង់​ទ្រាយ​ធំ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បាន​ដក​ស្រង់​ប្រសាសន៍​របស់​សម្តេចនាយករដ្ឋមន្ត្រីដែលបាន​ធ្វើ​​ការ​កត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលកម្ពុជាក៏​ចាប់ផ្តើមមាន​ករណី​ឆ្លងឡើងវិញដែរ។ ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យក្រសួងសុខាភិបាលឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងមាន​ការ​ឆ្លង​ច្រើន​នៅ​ប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។ ក្រសួងសុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹង​ថា​បាន​រកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី

នាយករដ្ឋមន្ត្រី​ណែនាំឱ្យ​ត្រៀម​ធ្វើ​អន្តរាគមន៍​នៅពេល​កូវីដ​ចាប់​ផ្តើម​ឆ្លង​ឡើងវិញ Read More »

២០ឧសភា៖ ពី “ទិវាចងកំហឹង” ទៅជា “ទិវាជាតិនៃការចងចាំ” 

ថតដោយ៖ យ៉ាម៉ា ដួងច័ន្ទវត្តី ដោយ នី ចាន់​វត្តី និង​ យ៉ាម៉ា ដួងច័ន្ទវត្តី ភ្នំពេញ — ក្រោម​សូរសំឡេង​​ព្រះសង្ឃសូត្រ​ធម៌​​បង្សុកូល លាយឡំជា​មួយ​ខ្លិន​ផ្សែងធូប​ ពលរដ្ឋ​កម្ពុជា និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​បានមក​ជួបជុំ​គ្នាប្រារព្ឋ​ “ទិវា​ជាតិ​នៃ​ការ​ចង​ចាំ” ​នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។ ជា​កម្មវិធី​ប្រចាំឆ្នាំ​ក៏ពិតមែន ប៉ុន្តែការ​ប្រារព្ឋទិវាឆ្នាំនេះបាន​ធ្វើឡើងមួយខែបន្ទាប់​​ពី​ខួប ៥០ឆ្នាំ នៃព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដ៏ជូរចត់មួយ​នៅ​ថ្ងៃទី១៧ មេសា ឆ្នាំ​២៩៧៥​ នៅ​ពេល​ដែល​ក្រុម​ខ្មែរក្រហមដណ្តើម​បាន​អំណាច ហើយ​ប្រែក្លាយ​ប្រទេសកម្ពុជា​ឱ្យ​ទៅជា​វាលពិឃាត។  ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី “ទិវា​ជាតិ​នៃ​ការ​ចងចាំ” ក្នុង​នាម​ជា​តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តម​ ឃួង ស្រេង បាន​អាន​សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី​ ដែលគូសបញ្ជាក់ថា “ទិវាជាតិនៃការ​ចងចាំ បានរួមចំណែកក្នុងការផ្សះផ្សារ ជំរុញ​ឱ្យមានសុខដុមនីយកម្មក្នុ្ងសង្គមកម្ពុជានិងបានលើកកម្ពស់ការផ្សព្វ​ផ្សាយ និងការយល់ដឺងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់​និងបង្ការកុំ​ឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៏បែបនេះកើតមានឡើងសាជាថ្មី”។ ប្រ​ជាជន​កម្ពុជាជាង​ ១,៧​លាននាក់ ត្រូវ​បាន​ស្លាប់​ដោយសារ​អត់​អាហារ, ការ​បង្ខំ​ឱ្យ​​ធ្វើ​ការ​លើសកម្លាំង,​

២០ឧសភា៖ ពី “ទិវាចងកំហឹង” ទៅជា “ទិវាជាតិនៃការចងចាំ”  Read More »

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅខែកញ្ញាខាងមុខ

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក នឹងបើកប្រតិបត្តិការជើងហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីចំណាយពេលជាង ៥ឆ្នាំ ក្នុងការសាងសង់។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅខែកញ្ញាខាងមុខ Read More »

​លទ្ធផល​ជំរឿនបង្ហាញ​ពីការធ្លាក់ចុះចំនួនគ្រួសារ​ប្រកបរបរកសិកម្ម​នៅ​​កម្ពុជា​

រូបតំណាង។ ប្រភពរូបភាព៖ World Bank Photo Collection ដោយ សុង ឡូរី និង អ៊ឹម ស្រីពេជ្រ និស្សិតឆ្នាំទី២​ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ​ – របាយការណ៍ជំរឿនកសិកម្មចុង​ក្រោយ​បានបង្ហាញអំពី​ការ​ធ្លាក់ចុះ​នៃចំនួន​គ្រួសារប្រកបមុខ​របរ​កសិកម្មនៅកម្ពុជា ព្រម​ទាំង​ទិន្នន័យ​សំខាន់ៗផ្សេងទៀតដែល​មន្ត្រី​ជាន់ខ្ពស់​ចាត់​ទុក​ថា​មានមូលដ្ឋាន​ សម្រាប់​​ទាក់​ទាញការ​វិនិយោគ​ និង​ជំរុញ​វិស័យនេះ​ឱ្យ​មាន​កំណើន​ប្រកបដោយចីរ​ភាព​ថែម​ទៀត។ គិត​ត្រឹម​ឆ្នាំ​ ២០២៣  ចំនួន​គ្រួសារប្រកបមុខ​របរកសិកម្មនៅកម្ពុជា បាន​ធ្លាក់​ចុះ​មកនៅត្រឹមអត្រា ៥៤,៥% ពីអត្រាប្រមាណជិត ៨២% នៅឆ្នាំ២០១៣ – នេះបើយោងតាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ផែនការ នៅលើ​ទំព័រ​ហ្វេសប៊ុក​​ផ្លូវការ​របស់​ក្រសួង កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ​២០២៥។ ការ​ចុះផ្សាយ​នោះ​បាន​ដកស្រង់​ប្រសាសន៍​របស់​ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​របាយការណ៍​ថ្នាក់​ជាតិ​ស្តី​ពីលទ្ធផល​ចុងក្រោយ នៃ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០២៣។ របាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្នុងចំណាមគ្រួសារ​សរុប​ ជាង៣,៤លានគ្រួសារ នៅ​កម្ពុជា មាន​គ្រួសារកាន់​កាប់​កសិកម្មចំនួន​ ១,៨៥លានគ្រួសារ ដែល​ត្រូវ​បាន​ធ្វើ​ជំរឿន។ លទ្ធ​ផលបាន​បង្ហាញ​ ចំនួន​គ្រួសារកាន់កាប់កសិកម្ម បាន​ថយចុះប្រមាណ ២៨ម៉ឺនគ្រួសា ឬ​ ១៣%

​លទ្ធផល​ជំរឿនបង្ហាញ​ពីការធ្លាក់ចុះចំនួនគ្រួសារ​ប្រកបរបរកសិកម្ម​នៅ​​កម្ពុជា​ Read More »

ឃុំខ្លួនអតីតមន្ត្រីនគរបាលក្រុងម្នាក់ដែលបើកបរទាំងស្រវឹង បុកមនុស្សស្លាប់

អតីតមន្រ្តីនគរបាលរាជធានីមួយរូប ត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងរឿងក្ដីបើករថយន្ត​ទាំង​ស្រវឹងទៅ​បុកអ្នកធ្វើ​ដំណើរ​ផ្សេង​ទៀត បណ្តាល​ឱ្យ​​មនុស្សម្នាក់ស្លាប់ និងប្រាំនាក់ទៀតរងរបួស កាលពីសប្តាហ៍កន្លងទៅ។

ឃុំខ្លួនអតីតមន្ត្រីនគរបាលក្រុងម្នាក់ដែលបើកបរទាំងស្រវឹង បុកមនុស្សស្លាប់ Read More »

Ultrastructural morphology exhibited by coronaviruses

រកឃើញ​ការឆ្លងកូវីដ-១៩ ថ្មី ៥ករណី បន្ទាប់ពីក្រសួងសុខាភិបាលប្រាប់ពលរដ្ឋកុំឱ្យធ្វេស​ប្រហែស

កម្ពុជា​មាន​ការ​ឆ្លង​ជំងឺកូវីដ-១៩ ថ្មីចំនួន ៥ករណី ពីរថ្ងៃបន្ទាប់​ពី​ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារសុខភាពខណៈ​​ដែលមានការឆ្លងរាលដាលលឿនរបស់ពពួកអូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ (JN.1) ក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។

រកឃើញ​ការឆ្លងកូវីដ-១៩ ថ្មី ៥ករណី បន្ទាប់ពីក្រសួងសុខាភិបាលប្រាប់ពលរដ្ឋកុំឱ្យធ្វេស​ប្រហែស Read More »

ក្រសួងរៀបចំដែនដីប្រាប់ឱ្យ​៤គ្រួសារចុងក្រោយរើចេញពីអគារអង្គរមានជ័យដែលទ្រុឌទ្រោមខ្លាំង

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានក្រើនរំលឹក​ចុង​ក្រោយ​ឱ្យ​ប្រជាពលរដ្ឋចំនួន ៤គ្រួសារចាកចេញពី​អគារអង្គរ​មានជ័យ​ ដោយសារ​វា​​ទ្រុឌទ្រោម​ខ្លាំង​ អាច​បាក់រលំដោយ​មិន​ឱ្យ​ដឹង​មុន នាំឱ្យ​មាន​គ្រោះ​ថ្នាក់ដល់អាយុជីវិត។

ក្រសួងរៀបចំដែនដីប្រាប់ឱ្យ​៤គ្រួសារចុងក្រោយរើចេញពីអគារអង្គរមានជ័យដែលទ្រុឌទ្រោមខ្លាំង Read More »

basket full of fish from fisherman bring to sales at riverside from mekong river to make khmer prahok

ប្រហុកសៀមរាបឡើងកូដ ក្រោយទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ប្រហុកសៀមរាប ពេលនេះ មិនមែនគ្រាន់តែជាអាហារប្រពៃណីខ្មែរមួយមុខមានក្លិនស្អុយខ្លាំងនោះទេ ប៉ុន្តែបានក្លាយជាផលិតក្នុងស្រុកមួយទៀតដែលមានការការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ចីម៉ាកសម្គាល់ភូមិ​សាស្រ្តទំនិញ (Geographical Indication/GI)។

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ ត្រូវបានផ្តល់ជាផ្លូវការក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៥ ខែឧសភា ក្នុងពេលប្រារព្ធពិធីអបអរសាទរទិវាកម្មសិទ្ធបញ្ញាពិភពលោក២០២៥។

ប្រហុកសៀមរាបឡើងកូដ ក្រោយទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ Read More »

person opening bottle on car

រដ្ឋា​ភិបាល​គ្រោងបិទលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងភេសជ្ជៈនិងស្រាបៀរគ្រប់ប្រភេទ

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណាសំណើ​បិទ​ការ​ផ្តល់​រង្វាន់​ក្នុង​កំប៉ុង​ស្រាបៀរ និង​ភេសជ្ជៈផ្សេងៗ នៅ​ក្នុងវិធាន​ការ​ថ្មី​មួយ​ទៀត​សំដៅ​កាត់​បន្ថយ​ផលប៉ះ​ពាល់​របស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​សង្គម។

រដ្ឋា​ភិបាល​គ្រោងបិទលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងភេសជ្ជៈនិងស្រាបៀរគ្រប់ប្រភេទ Read More »