Multimedia

DMC kicks off plastic-free campaign on campus

The Department of Media and Communication (DMC) kicked off a zero-plastic campaign aimed at reducing the amount of plastic waste on the college’s campus, which is located inside the Royal University of Phnom Penh.

DMC បើកយុទ្ធនាការផ្លាស្ទិកសូន្យ​ក្នុងបរិវេណដេប៉ាតឺម៉ង់

ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បាន​ចាប់​ផ្តើ​ម​យុ​ទ្ធ​នា​ការ​ផ្លាស្ទិកសូន្យ នៅក្នុង​គោល​បំ​ណង​ចូលរួម​​កាត់​ប​ន្ថ​យ​ប​រិ​មា​ណ​សំ​រាម​​ផ្លា​ស្ទិក​ នៅក្នុងបរិវេណរបស់ខ្លួន​ ដែល​មានទីតាំងស្ថិត​នៅ​ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រភេទផ្សេងៗនៃការបោកប្រាស់ដែលអ្នកគួរដឹង

ខណៈពេលដែលប្រព័ន្ធឌីជីថលកាន់តែរីកសុសសាយ វត្តមាននៃការបោកប្រាស់នៅលើប្រព័ន្ធមួយនេះក៏កំពុងតែដើរទន្ទឹមគ្នាដែរ។ ជនបោកប្រាស់នៅតែបន្តវិវត្តយុទ្ធសាស្ត្ររបស់ពួកគេនៅក្នុងប្រព័ន្ធឌីជីថល ហើយក្នុងនាមអ្នក ជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល វាជាការចាំបាច់ដែលអ្នកត្រូវចេះអភិវឌ្ឍខ្លួន និងស្វែងយល់ឱ្យច្បាស់ពីប្រភេទនៃការបោកប្រាស់ផ្សេងៗដែលមាននៅលើប្រព័ន្ធឌីជីថល ដើម្បីការពារខ្លួនពីការបោកប្រាស់ទាំងនោះ និងចៀសវាងធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ។

សៀវភៅ និងឯកសារសិក្សាដែលជួយអ្នកក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះវាអាចជួយបង្កើនចំណេះដឹង និងសមត្ថភាព​របស់អ្នក ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់​​​នៅពេល​ប្រើប្រាស់ ទទួល​ ឬ​ចែករំលែកមាតិកាផ្សេងៗ​​នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបរិបទមួយ ដែលប្រព័ន្ធឌីជីថលកាន់តែរីកចម្រើន និងពោរពេញទៅដោយព័ត៌មានច្របូកច្របល់នេះតែម្តង។ ដូចនេះ វាជាការចាំបាច់ ដែលប្រជាជនគ្រប់ៗរូបត្រូវស្វះស្វែងសិក្សា និងស្វែងយល់បន្ថែមពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហើយខាងក្រោមនេះគឺជាសៀវភៅ និងឯកសារសិក្សាមួយចំនួន ដែលអាចជួយអ្នកឱ្យក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបាន៖

អ្វីទៅជា​អត្ថបទបញ្ឆោតឱ្យចូលអាន (Clickbait Article)?

ការប្រណាំងប្រជែងក្នុងការផលិតមាតិកា ដើម្បីទាក់ទាញទទួលបាននូវប្រយោជន៍ពីការអានរបស់សាធារណជននៅលើអ៊ីនធឺណិត បានធ្វើឱ្យអ្នកផលិតមាតិកា ឬការីនិពន្ធខ្លះបង្កើតនូវអត្ថបទបញ្ឆោត ឱ្យទាក់ទាញ ដើម្បីឱ្យអ្នកអានចុចចូលអាន ដើម្បីបានជាប្រយោជន៍ដល់ខ្លួន ឬស្ថាប័ន។​​ប្រហែលជាអ្នកធ្លាប់ប្រទះឃើញអត្ថបទមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺបណ្តាញសង្គម ដែលចំណងជើងរបស់អត្ថបទមានលក្ខណៈ គួរឱ្យទាក់ទាញ ប៉ុន្តែមាតិការបស់អត្ថបទបែរជាមិនពេញសេចក្តី ឬស្ទើរតែមិនដូចអ្វីដែលចំណងជើងបានអះអាងទាល់តែសោះ។ នេះគឺជា លក្ខណៈមួយក្នុងចំណោមលក្ខណៈដទៃទៀតរបស់អត្ថបទបញ្ឆោតឱ្យចូលអាន ឬក៏ Clickbait Article។

ហ្គេមចំនួន៤ ដែលជួយអ្នកបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

នៅពេលដែលអ្នកគិតដល់ពាក្យថា ”ហ្គេម” អ្នកអាចនឹងគិតថាវាជារឿងគ្មានប្រយោជន៍ និងធ្វើឱ្យខាតបង់ពេលវេលារបស់អ្នក យ៉ាងណាមិញការគិតបែបនេះគឺមិនត្រូវទាំងស្រុងនោះទេ ព្រោះហ្គេមខ្លះ មិនត្រឹមតែផ្តល់នូវការកម្សាន្តតែមួយមុខទេ ប៉ុន្តែក៏បានផ្តល់នូវការអប់រំ និងចំណេះដឹងថែមទៀតផង ហើយជាក់ស្តែងក្នុងការបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក៏មានហ្គេមមួយចំនួនផងដែរ ដើម្បីជាជំនួយដល់អ្នកទាំងអស់គ្នាក្នុងការស្វែងយល់បន្ថែម។ ខាងក្រោមនេះ គឺជាគេហទំព័រ និងហ្គេមចំនួន ៤ ដែលអ្នកទាំងអស់គ្នាអាចយកទៅលេងកម្សាន្ត ដើម្បីបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបាន៖ ១. គេហទំព័រ MilLab គេហទំព័រនេះ មានផ្ទុកនូវលំហាត់ ហ្គេម និងឧបករណ៍ផ្សេងៗទៀត ដែលអាចជួយបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់អ្នក ជួយអ្នកក្នុងការគិតពិចារណាឱ្យបានស៊ីជម្រៅ វិភាគ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿទៅលើព័ត៌មាន ឬមាតិកាណាមួយ។ ហើយហ្គេមមួយចំនួនដែលអ្នកអាចលេង ដើម្បីបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់អ្នកបាន រួមមានដូចជា Dr Fake, Measure the Truth and Your Nose!, Hate or Tolerate, Shopping in Milan, Quack Hunter, Cyberbullying, និង …

ហ្គេមចំនួន៤ ដែលជួយអ្នកបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន Read More »

តើយើងគួរធ្វើដូចម្តេចនៅពេលដែលសង្ស័យថាព័ត៌មានកំពុងអានជាព័ត៌មានមិនពិត?

ស្របគ្នាជាមួយនឹងភាពរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រព័ន្ធឌីជីថល ក៏មានលំហូរ និងវត្តមាននៃព័ត៌មានមិនពិត លាយឡំជាមួយនឹងព័ត៌មានពិតដូចគ្នា។ នេះជាបញ្ហាមួយ ដែលអាចទប់ស្កាត់ និងដោះស្រាយបានតាមរយៈការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅលើបណ្តាញសង្គម។ ដូចនេះ ដើម្បីរក្សាគុណភាពនៃលំហូរព័ត៌មានឱ្យនៅតែសុក្រឹត និងទប់ស្កាត់បញ្ហាផ្សេងៗ ដែលកើតចេញពីការទទួលបានព័ត៌មានមិនពិតកុំឱ្យកើតមានឡើង នៅរាល់ពេលដែលអ្នកសង្ស័យថាព័ត៌មានដែលអ្នកកំពុងអានជាព័ត៌មានមិនពិត អ្នកត្រូវតែមានចំណាត់ការដូចខាងក្រោម៖  ១. ផ្ទៀងផ្ទាត់ប្រភព  ជំហានដំបូងក្នុងការដោះស្រាយបញ្ហាជុំវិញការសង្ស័យទៅលើព័ត៌មានណាមួយ គឺការផ្ទៀងផ្ទាត់ប្រភពនៃព័ត៌មាននោះ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យថា តើប្រភពនៃព័ត៌មាននោះអាចទុកចិត្តបានដែរឬទេ ហើយថាតើខ្លឹមសារព័ត៌មាននោះ មានពិតមែនដែរ ឬអត់។ មុននឹងជឿទៅលើព័ត៌មានណាមួយទាំងស្រុង សូមអ្នកធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ថា វាជាព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន។ អ្នកអាចធ្វើដូចនេះបាន ដោយពិនិត្យទៅលើតំណភ្ជាប់របស់គេហទំព័រ ឈ្មោះអ្នកនិពន្ធ និងប្រភពដែលអ្នកនិពន្ធបានផ្តល់ឱ្យក្នុងការគាំទ្រអំណះអំណាងរបស់គាត់។ ម្យ៉ាងវិញទៀត ការប្រើប្រាស់គេហទំព័រ និងឧបករណ៍ដើម្បីពិនិត្យការពិត ក៏អាចជួយអ្នកបានច្រើនក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានដែរ។ ឧបករណ៍ទាំងនេះច្រើនដាក់ទង់ដើម្បីសម្គាល់់មាតិកាមិនពិត ឬបំភាន់ ហើយផ្តល់ជម្រើសនៃព័ត៌មានដែលអាចទុកចិត្តបានជំនួសវិញ។ អ៊ីចឹង ប្រសិនបើអ្នកបានរកឃើញថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ដែលចេញពីប្រភពគួរឱ្យសង្ស័យ ឬមិនគួរឱ្យទុកចិត្ត វាជាការល្អបំផុតក្នុងការកត់ចំណាំទុកថាវាជាព័ត៌មានមិនពិត។  ២. ចែករំលែកដោយការទទួលខុសត្រូវ  មុនពេលចែករំលែកព័ត៌មាននៅលើប្រព័ន្ធឌីជីថល អ្នកត្រូវតែប្រាកដថាវាជាព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់។ ក្នុងករណីដែលអ្នកសង្ស័យថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ឬអាចចំណាំបានថាវាពិតជាព័ត៌មានមិនពិតមែន អ្នកគួរតែជៀសវាងការចែករំលែកដោយមិនផ្តល់ការបញ្ជាក់ ឬការកែតម្រូវទៅលើភាពខុសនៃព័ត៌មាននោះឱ្យបានដាច់ខាត។ ការចែកព័ត៌មានមិនពិតក្នុងន័យចំអក លេងសើច អាចធ្វើឱ្យអ្នកដទៃមានការភាន់ច្រឡំថាអ្វីដែលអ្នកបានចែករំលែក ជាដំណឹងមួយដែលស្តួចស្តើង …

តើយើងគួរធ្វើដូចម្តេចនៅពេលដែលសង្ស័យថាព័ត៌មានកំពុងអានជាព័ត៌មានមិនពិត? Read More »

ហេតុអ្វីបានជាការអប់រំសារព័ត៌មានជាជំហានដ៏សំខាន់ដើម្បីប្រឆាំងនឹងព័ត៌មានច្របូកច្របល់?

ជាការពិតណាស់ ភាពជឿនលឿននៃបច្ចេកវិទ្យា​នាពេលបច្ចុប្បន្ន​បានអនុញ្ញាតឱ្យ​ប្រជាជន​មាន​វិធីផ្សេងៗគ្នា​ជាច្រើន​នៅក្នុងការស្វែងរក តាមដាន និងចែករំលែកព័ត៌មាន ព្រមទាំង​អាច​បង្កើត​មាតិកា​បានដោយខ្លួនឯងទៀតផង​។ ភាពសម្បូរបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនងាកទៅស្វែងរក​ព័ត៌មាន​ដែលមានលក្ខណៈរហ័សទាន់ចិត្តតាមរយៈបណ្តាញសង្គមនានាជាដើម រហូតមានពេលខ្លះ​អ្នកប្រើប្រាស់​អាច​នឹង​យល់ច្រឡំថាមាតិកាផ្សេងៗ​ ដែលពួកគេបានឃើញលើបណ្តាញ​សង្គម​ជាព័ត៌មាន ឬអត្ថបទសារព័ត៌មានទៀតផង។ បញ្ហានានាទាំងនេះ បានបង្កឱ្យការស្វែងរក និងទទួលព័ត៌មាន មានភាព​ស្មុគស្មាញ និងច្របូកច្របល់ ពិបាកក្នុងការបែងចែកថាតើអ្វីដែលពួកគេបានឃើញជាការពិត​ឬយ៉ាងណា។ ការទប់ស្កាត់ និងកាត់បន្ថយការរីក​រាលដាល​កាន់​តែធំឡើង​ៗនៃ​ព័ត៌មានច្របូកច្របល់ (information disorder) តម្រូវឱ្យមានការចូលរួមពីអ្នកដែលមានជំនាញវិជ្ជាជីវៈ និងចំណេះដឹងអំពីសារព័ត៌មាន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាភាគីផ្សេងៗទៀតក្នុងការចូលរួមលើកកម្ពស់​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅកាន់ប្រជាពលរដ្ឋ​ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ​ការពារខ្លួន​ពី​ព័ត៌មានច្របូកច្របល់។តាមរយៈការអប់រំសារព័ត៌មាន អ្នកដែលសិក្សាស្វែងយល់នឹងទទួលបានការពង្រឹងចំណេះដឹង​ និង​សមត្ថភាព​ដូចជា៖ ១. មានចំណេះដឹងទូទៅទូលំទូលាយ៖ ដើម្បីធ្វើការក្នុងផ្នែកសារព័ត៌មាន ឬផ្នែកផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយបាន ទាមទារឱ្យអ្នកសិក្សា​ចំណេះជំនាញ​មួយនេះ តាមដានព្រឹត្តិការណ៏ និងការវិវឌ្ឍន៍នានាក្នុងសង្គមឱ្យបានជាប់លាប់ ដែលនេះ​បានរួមចំណែក​ធ្វើឱ្យ​ពួកគេមាន​ចំណេះដឹងទូទៅអំពីសង្គមយ៉ាងទូលំទូលាយ និងទាន់ហេតុការណ៍។ កាលណាពួកគេមានសមត្ថភាពទាំងនេះហើយ គេនឹងអាចដឹងបាននៅពេលដែលនរណាម្នាក់ព្យាយាម​ប្រាប់ព័ត៌មានដែលមិនមានលក្ខណៈត្រឹមត្រូវដល់ពួកគេ។​ ២. ចេះវិភាគលើខ្លឹមសារព័ត៌មាន ឬព្រឹត្តិការណនានា៖ ចំណុចសំខាន់នៃការសិក្សាអំពីសារព័ត៌មាន គឺការរៀនផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវជានិច្ច មុនពេល​ចេញផ្សាយអ្វីមួយ។ បើទោះបីជាអ្នកសិក្សាពីសារព័ត៌មាន មិនមែនសុទ្ធតែក្លាយជាអ្នកសារព័ត៌មាន ​នា​ពេល​អនាគត​ក្តី ក៏ពួកគេ​នឹង​មានសមត្ថភាព​សំខាន់​ក្នុងការ​វិភាគលើខ្លឹមសារព័ត៌មានណាមួយ ដែលគួរ​ឱ្យ​សង្ស័យ ហើយអាចធ្វើការ​ផ្ទៀងផ្ទាត់​ដើម្បីដឹងពីភាពត្រឹមត្រូវនៃព័ត៌មាននោះបានផងដែរ។ ៣. ចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់៖ ក្រៅពីអាចកត់សម្គាល់ព័ត៌មានច្របូកច្របល់ដោយខ្លួនឯងបានហើយ អ្នកដែលបានសិក្សាពីសារព័ត៌មាន …

ហេតុអ្វីបានជាការអប់រំសារព័ត៌មានជាជំហានដ៏សំខាន់ដើម្បីប្រឆាំងនឹងព័ត៌មានច្របូកច្របល់? Read More »

រឿងមិនល្អមួយចំនួន ដែលអ្នកអាចជៀសបាន បើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន

ក្នុងសម័យកាលបច្ចុប្បន្ន បុគ្គលភាគច្រើនអាចប្រើប្រាស់ឧបករណ៌​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ការ​ស្វែងរក ទទួល និងចែកចាយព័ត៌មានដែលត្រូវការ។ ប៉ុន្តែ មិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់​បានត្រឹមត្រូវនោះទេ។ ការប្រើប្រាស់មិនបានត្រឹមត្រូវអាចធ្វើឱ្យមានផលវិបាកផ្សេងៗដល់អ្នកប្រើប្រាស់​ដោយ​មិនដឹងខ្លួន​ ដូចជាខាតបង់ប្រាក់កាស ពេលវេលា ឬបង្កជាគ្រោះថ្នាក់ផ្សេងៗជាដើម​។ ហេតុនេះ​ហើយ ទើបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន​ក្លាយជា​សមត្ថភាព​សំខាន់​មួយ​នា​ពេល​បច្ចុប្បន្ន។ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជួយឱ្យ​សាធារណជន​មាន​សមត្ថភាព ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់​​​ នៅពេល​ប្រើប្រាស់ ទទួល​ ឬ​ចែករំលែកមាតិកា​​អ្វីមួយ​ប្រកប​ដោយ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ ខាងក្រោមនេះជា​រឿងមិនល្អមួយចំនួន​ដែលអ្នក​អាច​ជៀសវាងបាន​ ប្រសិនបើអ្នក​មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖ ១. ជៀសវាងប្រើប្រាស់ពាក្យមិនគប្បី៖ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលមានលក្ខណៈរើសអើង ពាក្យញុះញង់ឱ្យមានការស្អប់ខ្ពើម​បាន​បង្ក​ឱ្យមាន​ការ​ប៉ះពាល់​ដល់​អារម្មណ៌​របស់​មនុស្សជុំវិញខ្លួន​ ដែលនេះជា​ទង្វើ​យើងគ្រប់គ្នាមិនគួរប្រព្រឹត្ត។ នៅពេលបុគ្គលម្នាក់មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គេប្រាកដជាអាចស្វែងយល់ពីផលប៉ះ​ពាល់​នៃការប្រប្រើពាក្យមិនសមរម្យទៅកាន់អ្នកដទៃ ​ហើយចូលរួមកាត់​បន្ថយ​ចំនួននៃ​ការនិយាយបែប​រើសអើង​ ក៏ដូចជា​ការពារខ្លួនពី​ការ​បរិហារកេរ្តិ៍អ្នកដទៃផងដែរ​។​ ២. ជៀសវាង​ក្លាយជា​ជនរងគ្រោះនៃព័ត៌មានច្របូកច្របល់៖ ភាពរីកចម្រើននៃបច្ចេកវិទ្យាទំនាក់ទំនងបានអនុញ្ញាតឱ្យមនុស្ស​គ្រប់គ្នាអាចបង្កើតមាតិកាបានដោយពុំចាំ​បាច់តម្រូវឱ្យមាន​ធនធានច្រើន ហើយជនខិលខូចមួយចំនួនបានឆ្លៀតឱកាសនេះបង្កើតបង្កឱ្យមាន​ព័ត៌មានច្របូកច្របល់​តាមរយៈការបង្កើតព័ត៌មានមិនពិត(disinformation) នានា។ មានពេលខ្លះទៀត កង្វះការយល់ដឹង​អំពី​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានធ្វើឱ្យអ្នកប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ ចែករំលែក ឬបង្កើត​ព័ត៌មានខ្លឹមសារព័ត៌មានខុស (misinformation) ដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ប្រើប្រាស់​មានចំណេះដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន​ នោះពួកគេប្រាកដជា​អាច​បែងចែកដឹង​ពី​ភាព​ខុសគ្នា​​រវាង​ព័ត៌មាន​ ដែលមានភាព​សុក្រឹត្យត្រឹមត្រូវ និង​ព័ត៌មាន​ដែលមា​​ន​លក្ខណៈខុសឆ្គង ដើម្បីការពារខ្លួនឯងនិងមនុស្សជុំវិញខ្លួន​ពីការក្លាយជាជនរងគ្រោះនៃព័ត៌មានមិនពិត។ ៣. ជៀសវាងចែកចាយរូបភាពដែលមិនគួរផ្សព្វផ្សាយជាសាធារណៈ៖ …

រឿងមិនល្អមួយចំនួន ដែលអ្នកអាចជៀសបាន បើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន Read More »

តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត? 

នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គមជាតិទាំងមូល គឺនៅតែមាន ហើយកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត ដែលបង្កឱ្យព័ត៌មានទាំងនោះនៅតែមានវត្តមាន គឺតាមរយៈការចែករំលែកខ្លឹមសារព័ត៌មានមិនពិតដោយមិនបានផ្ទៀងផ្ទាត់ជាមុន។ ដូចនេះ ប្រសិនបើអ្នកប្រទះឃើញសមាជិកគ្រួសារ ឬមនុស្សជុំវិញខ្លួនអ្នកបានចែករំលែកនូវព័ត៌មានមិនពិត អ្នកចាំបាច់ត្រូវតែមានដំណោះស្រាយដែលមានប្រសិទ្ធិភាព សមហេតុផល និងងាយស្រួលក្នុងការចូលទៅជិត ដើម្បីពន្យល់ប្រាប់ឱ្យពួកគាត់បានដឹងពីបញ្ហានេះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន​​ ដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន នៅពេលដែលអ្នកឃើញសមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួនអ្នកចែករំលែកព័ត៌មានមិនពិត៖  ១. ស្វែងរកពេលវេលាសមស្រប ដើម្បីផ្តល់នូវការណែនាំមួយដែលពោរពេញដោយសេចក្តីគោរព ចាប់ផ្តើមដោយការបញ្រ្ជាបខ្លួនចូលក្នុងប្រធានបទ តាមរយៈការស្តាប់ដោយភាពស្ងប់ស្ងាត់ និងវិភាគនូវខ្លឹមសារព័ត៌មានដែលពួកគាត់បានអានជាមុនសិន។ បន្ទាប់មក អ្នកគួរតែចូលទៅជិតការសន្ទនារបស់ពួកគាត់ ដោយអាកប្បកិរិយាមិនប្រឈមមុខដាក់គ្នា ជៀសវាងការវាយប្រហារ ឬចោទប្រកាន់ទៅកាន់គាត់ និងជំនួសមកវិញដោយការបង្ហាញពីសេចក្តីព្រួយបារម្ភចំពោះគាត់ និងលើកយកនូវភស្តុតាងដែលគាំទ្រសេចក្តីណែនាំរបស់អ្នក។ ម្យ៉ាងវិញទៀតវាពិតជាចាំបាច់ដែលអ្នកត្រូវពិភាក្សាជាលក្ខណៈឯកជនជាមួយពួកគាត់ ដើម្បីជៀសវាងជម្លោះ អំពើហិង្សា និងការប្រឈមមុខគ្នាដោយពាក្យសំដី។ កាលណាបើអ្នកពុំធ្វើដូចនេះទេ វាអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ និងធ្វើឱ្យពួកគាត់កើតសេចក្តីអាម៉ាស់ អៀនខ្មាស និងលែងហ៊ានចែកចាយព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនតទៅទៀត។ ជាក់ស្តែង នៅពេលឃើញសមាជិកគ្រួសាររបស់អ្នកបានចែករំលែកព័ត៌មានមិនពិតដោយអចេតនាជាសារធាណៈ យើងគប្បីរកពេលវេលាមួយសមស្រប ដើម្បីសន្ទនាជាមួយគាត់តែពីរនាក់ ឬជាលក្ខណៈគ្រួសារ ព្រោះវាជាពេលល្អមួយសម្រាប់ពន្យល់ណែនាំពួកគាត់ឱ្យចេះរាយការណ៍ (Report) ព័ត៌មានមិនពិត នៅក្នុងកម្មវិធីដែលគាត់ប្រើប្រាស់ បញ្ឈប់ការចែករំលែកបន្ត និងចង្អុលបង្ហាញព័ត៌មានដែលអាចទុកចិត្តបាន និងផ្តល់នូវទិន្នន័យពិតទៅកាន់ពួកគាត់ជំនួសវិញ។ ២. បង្ហាញព័ត៌មានដែលត្រឹមត្រូវ …

តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត?  Read More »