នៅពីក្រោយកំណើនរថយន្តអគ្គិសនី៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាជួសជុល និងកង្វះអ្នកជំនាញ
រថយន្តអគ្គិសនីកំពុងទទួលការសាកថ្មនៅស្ថានីយមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៦។ ខ្សែសាកជាច្រើនត្រូវបានភ្ជាប់ទៅនឹងរថយន្ថដែលរៀបចំជាជួរ សម្រាប់បម្រើរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ រូបថតដោយ ស្រុីន ស៊ែវុីនថ៍ ដោយ ស្រ៊ីន ស៊ែវ៉ីនថ៍ និង ខៀវ សេដ្ឋា ភ្នំពេញ— នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញរថយន្តអគ្គិសនីដែលបើកបរយ៉ាងស្ងប់ស្ងាត់កំពុងលេចឡើងកាន់ តែច្រើនក្នុងចំណោមរថយន្តប្រើសាំងនិងម៉ាស៊ូតរាប់ម៉ឺនគ្រឿង។ វត្តមានរបស់វាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យដឹកជញ្ជូននៅកម្ពុជាខណៈប្រជាពលរដ្ឋកាន់តែច្រើនងាកមកប្រើប្រាស់យានយន្តដែលមានការប្រើប្រាស់ថាមពលស្អាត។ ទិន្នន័យពីក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកើនពីជាង២៥០០គ្រឿងក្នុងឆ្នាំ២០២៤ ទៅជាង ៩ ០០០ គ្រឿងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ម៉ាករថយន្តអគ្គិសនីជាច្រើនដូចជា BYD, Xpeng, Tesla, Aion និងម៉ាកផ្សេងៗទៀត ក៏បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាផងដែរ។ ប៉ុន្តែនៅពីក្រោយកំណើនដ៏ឆាប់រហ័សនេះ ប្រព័ន្ធគាំទ្រសម្រាប់រថយន្តអគ្គិសនីនៅដើរមិនទាន់កំណើននៃការប្រើប្រាស់នៅឡើយទេ។ កង្វះខាតអ្នកបច្ចេកទេសដែលមានជំនាញ,មជ្ឈមណ្ឌលជួសជុលដែលមានសមត្ថភាព ឧបករណ៍វិភាគបច្ចេកទេស និងគ្រឿងបន្លាស់រថយន្ត — ទាំងអស់នេះកំពុងក្លាយជាក្តីបារម្ភរួមរបស់ម្ចាស់រថយន្ត អ្នកជួសជុល និងអ្នកជំនាញ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនបៃតង។ ទោះបីជាក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿនការអភិវឌ្ឍស្ថានីយសាកថ្មនិងរៀបចំគោលនយោបាយលើក ទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនីក៏ដោយក៏អ្នកប្រើប្រាស់ជាច្រើននៅតែមានសំណួរថា ប្រសិនបើរថយន្តមានបញ្ហាបច្ចេកទេសតើពួកគេអាចស្វែងរកកន្លែងជួសជុលដែលមានជំនាញនិងអាចទុកចិត្តបាននៅទីណា? មិនដូចរថយន្តប្រើប្រេងឥន្ធនៈដែលពឹងផ្អែកលើប្រព័ន្ធមេកានិកនិងម៉ាស៊ីនចំហេះរថយន្តអគ្គិសនីដំណើរការដោយប្រព័ន្ធថ្មវ៉ុលខ្ពស់, ម៉ូទ័រអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក និងកម្មវិធីបញ្ជាដែលទាមទារចំណេះដឹង និងឧបករណ៍ជួសជុលឯកទេស។ កត្តានេះបានធ្វើឱ្យយានដ្ឋានជួសជុលរថយន្តទូទៅជាច្រើននៅកម្ពុជា មិនទាន់អាចផ្តល់សេវាជួសជុលរថយន្តអគ្គិសនីបាននៅឡើយ។ […]
នៅពីក្រោយកំណើនរថយន្តអគ្គិសនី៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាជួសជុល និងកង្វះអ្នកជំនាញ Read More »





