News

សណ្ដាប់ធ្នាប់តាមដងផ្លូវ៖ ការអំពាវនាវពីអ្នកបើកបររថយន្តក្រុងដើម្បីផលប្រយោជន៍អ្នកដំណើរ 

អ្នកដំណើរកំពុងឡើងរថយន្តក្រុងសាធារណៈនៅចំណតរង់ចាំត្រង់​ស្តុបសេរីភាព មហាវិថីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ចំណីចិញ្ចើម​ផ្លូវត្រង់គំនូស​សម្រាប់រថយន្តក្រុង ​បាន​ក្លាយ​ជា​ចំណត​សម្រាប់​ចតរថយន្ត​ឯកជន បង្កការ​រំខានដល់​ការ​ប្រើ​ប្រាស់​របស់​អ្នកដំណើរ។ ​រូបថតដោយ៖ វុទ្ធី អង្គសូនីត ដោយ ហេង គីមស្រៀង និង វុទ្ធី អង្គសូនីត  ភ្នំពេញ – វេលាម៉ោងជិត ៧ ព្រឹក នៅតាមបណ្តោយមហាវិថីនានាក្នុងរាជធានីភ្នំពេញចរាចរណ៍ចាប់ផ្តើមកកស្ទះយ៉ាងខ្លាំង។ រថយន្ត និងម៉ូតូរាប់រយគ្រឿងបើកបរប្រជ្រៀតគ្នា ខណៈនៅតាមចំណតរថយន្តក្រុង អ្នកដំណើរជាច្រើន ជាពិសេសសិស្ស-និស្សិត កំពុងឈររង់ចាំមធ្យោបាយធ្វើដំណើរដែលពួកគេជឿជាក់ថាមានសុវត្ថិភាព និងសន្សំសំចៃ។  ទោះបីជាប្រព័ន្ធរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញបានដំណើរការតាំងពីឆ្នាំ២០១៤ មក​ ដើម្បីផ្តល់ជម្រើសធ្វើដំណើរតម្លៃសមរម្យក៏ដោយ ក៏ការធានាឱ្យសេវារថយន្តក្រុងរត់តាមកាលវិភាគរបស់​ខ្លួន​ទាន់ពេលវេលា កំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ អ្នកបើកបររថយន្តក្រុងបានរអ៊ូរថា ការកកស្ទះដែលកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ និងការខ្វះសណ្តាប់ធ្នាប់ពីសំណាក់អ្នកបើកបរយានយន្តឯកជន គឺជាប្រភពនៃបញ្ហាដ៏ធំបំផុត។ ពួកគេបានចេញមុខអំពាវនាវឱ្យអ្នកបើកបរយានយន្តឯកជនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជា​ប្រយោជន៍ដល់អ្នកដំណើរតាមរថយន្តក្រុងសាធារណៈ។  គោរពច្បាប់ចរាចរណ៍សំខាន់ជាងផ្លូវអាទិភាព  លោក សេន ហូសាន់ ដែលបើកបររថយន្តក្រុង​ខ្សែលេខ7 ពីស្ថានីយរថយន្តក្រុងព្រែកព្នៅ ទៅដល់ស្ថានីយរថយន្តក្រុងវាលស្បូវ បានរៀបរាប់ថា បានរៀបរាប់ថា បញ្ហាប្រឈមដែលលោកជួបប្រទះញឹកញាប់បំផុត គឺការត្អូញត្អែររបស់អ្នកដំណើរជុំវិញការយឺតយ៉ាវ។ លោកបញ្ជាក់ថា ការយឺតយ៉ាវនេះមិនមែនមកពីអ្នកបើកបររថយន្តក្រុងនោះទេ ប៉ុន្តែបណ្តាលមកពីការកកស្ទះចរាចរណ៍ ការបើកបរខ្វះការយោគយល់ […]

សណ្ដាប់ធ្នាប់តាមដងផ្លូវ៖ ការអំពាវនាវពីអ្នកបើកបររថយន្តក្រុងដើម្បីផលប្រយោជន៍អ្នកដំណើរ  Read More »

ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ

្រពលឹមស្រាងៗ ឡេវ សុវណ្ណែត រៀបចេញដំណើរទៅធ្វើការ​នៅហាងកាហ្វេ ក្រោយពីផ្អាកការរៀនមួយរយៈដើម្បីរកប្រាក់សម្រាប់​ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសន្សំយកទៅ​បង់ថ្លៃសិក្សា​ដើម្បីបានចូលរៀនវិញនៅថ្ងៃខាងមុខ។រូបថតដោយ អ៊ុង សៀវជិន ដោយ អ៊ុង សៀវជិន និង អ៊ូ ទិត្យច័ន្ទមករា  ភ្នំពេញ — ម៉ោងជិតប្រាំព្រឹក។ ខណៈមនុស្សជាច្រើននៅមិនទាន់ភ្ញាក់ពីដំណេក ក្លិនម្ហូបដែលកំពុងចម្អិន ហុយចេញពីបន្ទប់ជួលតូចមួយ។ ឡេវ សុវណ្ណែត ប្រញាប់រៀបចំបាយដាក់ប្រអប់ មុននឹងជិះកង់ទៅធ្វើការនៅហាងកាហ្វេមួយ​។ ជីវិតបែបនេះបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់នាង ក្រោយ​ពីនាងសម្រេចចិត្តព្យួរការសិក្សាមួយឆ្នាំ ដើម្បីរកប្រាក់បង់ថ្លៃសាលា និងជួយសម្រាលបន្ទុកគ្រួសារ។  សម្រាប់ សុវណ្ណែត អាយុ ២១ឆ្នាំ ការព្យួរការសិក្សាមិនមែនជាជម្រើសដែលនាងចង់បានទេ។ វាជាផ្លូវតែមួយដែលនាងគិតថា អាចរក្សាក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនម្ដងទៀត។ រាល់ថ្ងៃដែលនាងជិះកង់ទៅធ្វើការ គឺជាការដើរចេញឆ្ងាយពីសាកលវិទ្យាល័យមួយជំហាន ប៉ុន្តែក៏ជាការខិតខំប្រមូលប្រាក់ ដើម្បីវិលត្រឡប់ទៅទីនោះវិញនៅថ្ងៃណាមួយ។  ប៉ុន្តែ សុវណ្ណែត ក៏មិនមែនជានិស្សិតតែម្នាក់ដែលត្រូវបង្ខំចិត្តធ្វើជម្រើសបែបនេះទេ។ ការសម្ភាសនិស្សិតជាច្រើនបង្ហាញថា មួយចំនួនត្រូវធ្វើការច្រើនម៉ោង ខ្លះកាត់បន្ថយការចំណាយប្រចាំថ្ងៃ ហើយខ្លះទៀតថែមទាំងព្យួរការសិក្សាជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមដូចនាងដែរ។ សុវណ្ណែត គ្រាន់តែជាមុខមាត់មួយនៃការតស៊ូរបស់និស្សិតជាច្រើន ដែលកំពុងប្រឈមនឹងឧបសគ្គហិរញ្ញវត្ថុក្នុងដំណើរស្វែងរកការអប់រំ ជាពិសេសនៅក្នុងពេលដែលកំណើនសេដ្ឋកិច្ចក្នុងស្រុក​​ធ្លាក់ចុះ ហើយ​ទំនិញឡើងថ្លៃ ដោយសារវិបត្តិប្រេងឥន្ធនៈនៅលើសកលលោក។  មុនពេលឡើងពីខេត្តកំពង់ចាមមកសិក្សានៅភ្នំពេញ ជីវភាពគ្រួសាររបស់សុវណ្ណែតមិនធ្លាប់ជួបបញ្ហាធំនោះទេ។

ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ Read More »

កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក 

លោកពូ សុផល អាយុ ៤២ ឆ្នាំ កំពុងបាចជីក្នុងស្រែរបស់គាត់​ នៅក្នុងភូមិព្រៃវែង ស្រុកពួក ខេត្តសៀមរាប ថ្ងៃទី​ ២១ ខែ ​​មិថុនា ឆ្នាំ ២០២៦។រូបថតដោយ រស់ ម៉ីស៊ីញ ដោយ រស់ ម៉ីស៊ីញ និង ចិន ម៉ីម៉ី  សៀមរាប — រដូវធ្វើស្រែបាន​មកដល់ ហើយមីងដូងបានសាបព្រោះស្រូវលើដី ២ ហិកតារួចរាល់ហើយដែរ។ ប៉ុន្តែ ខុសពីរដូវកាលមុនៗ ការចាប់ផ្តើមរដូវដាំដុះឆ្នាំនេះ មិនបាននាំមកនូវក្តីសង្ឃឹមដូចមុនទៀតទេ។ អ្វីដែលគាត់គិតគូររាល់ថ្ងៃ គឺនៅពេលប្រមូលផល តើនឹងមានប្រាក់សល់សម្រាប់សងបំណុលដែរឬទេ។   «យើងចេះតែធ្វើតិចៗទៅ បើយើងមានស្រែហើយទុកចោលវាមិនកើតទេ។ គ្រាន់តែឥឡូវធ្វើមិនបានសល់ដូចពីមុន» – មីងដូង អាយុ ៤២​ឆ្នាំ មាន​ប្រសាសន៍ដូច្នេះ។  រៀងរាល់ព្រឹក បន្ទាប់ពីលក់បបររួច គាត់មិនបានសម្រាកឡើយ។ គាត់បន្តជិះម៉ូតូដើរទិញអេតចាយតាមភូមិ ដើម្បីយកទៅលក់រកចំណូលបន្ថែម ព្រោះការធ្វើស្រែមួយមុខ មិនអាចទ្រទ្រង់ជីវភាពគ្រួសារបានដូចកាលពីមុនទៀតឡើយ។   មីងដូងមិនមែនជាកសិករតែម្នាក់ដែលកំពុងប្រឈមនឹងបញ្ហានេះទេ។ សម្រាប់កសិករជាច្រើននៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក

កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក  Read More »

A Second Chance: The Man Who Turned Compassion into a Haven for Cambodia’s Stray Dogs 

Dogs gather around Eung Seavleang as he prepares to feed them breakfast at The Smiles of Stray Animals, a dog rescue center, in Kampot province, on August 22, 2026. Photo by Hun Soprochea By Hun Soprochea and Sre Lyhour  KAMPOT — Standing over a steaming giant wok pan, Eung Seavleang carefully stirs the soup before

A Second Chance: The Man Who Turned Compassion into a Haven for Cambodia’s Stray Dogs  Read More »

School for All: Cambodia’s Growing Struggle to Educate Children with Autism 

Pum Sreyphea teaches autistic students using picture cards on a whiteboard inside a classroom at The Rabbit School in Phnom Penh. Photo by Noch Sreyleap By Chheang Novomreasey and Noch Sreyleap  PHNOM PENH – Every morning, Pum Sreyphea prepares a classroom where no two children learn the same way. One student follows a schedule through

School for All: Cambodia’s Growing Struggle to Educate Children with Autism  Read More »

Caught in the Middle: Phnom Penh’s Auto-Rickshaw Drivers Face a Tough Road Ahead

A rickshaw driver waits as a passenger climbs into the vehicle on the side of the road, August 8, 2026.Photo by Or Vipheavy By Or Vipheavy and Re Yunchhay PHNOM PENH — Every day before sunrise, 42-year-old Sat Vanty leaves his rented room in the city to start a shift that rarely ends before 11 p.m. Originally from Koh Thom district, Kandal

Caught in the Middle: Phnom Penh’s Auto-Rickshaw Drivers Face a Tough Road Ahead Read More »

បណ្ណាល័យទន្ទឹងមើលផ្លូវក្មេងមកអានសៀវភៅ 

លោកយាយ ពេជ្រ ព្រឿង កំពុងពិនិត្យមើលអក្ខរាវិរុទ្ធខ្មែរនៃសៀវភៅរឿងនិទានមួយ​ដែលគាត់ទើបនឹងបកប្រែរួចពីភាសាបារាំង នៅក្នុងបណ្ណាល័យ Open Book នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ រូបថតដោយ៖ រ៉ូ នីកា ដោយ អាន ស្រីនូ និង រ៉ូ នីកា  ភ្នំពេញ — នៅពេលរសៀលរៀងរាល់ថ្ងៃព្រហស្បតិ៍ លោកយាយ ពេជ្រ ព្រឿង អាយុ ៨២ ឆ្នាំ តែងតែមកបណ្ណាល័យ Open Book ដូចទម្លាប់។ លោកយាយរៀបសៀវភៅរឿងនិទានដាក់លើតុ អង្គុយនៅកន្លែងដដែល ហើយម្ដងម្កាលសម្លឹងទៅរកមាត់ទ្វារ ជាមួយ​នឹង​ក្តី​សង្ឃឹមថាក្មេងៗនឹងមកស្តាប់គាត់និទានរឿងដូចសព្វមួយដង។  ប៉ុន្តែ ជារៀងរាល់សប្ដាហ៍ កៅអីតូចៗដែលធ្លាប់មានក្មេងអង្គុយ ពេលនេះនៅទំនេរ ហើយ​សៀវភៅរឿងដែលលោកយាយបានត្រៀមនៅតែបិទស្ងៀម ព្រោះ​គ្មានក្មេងមកទីនេះទៀតទេ។  សម្រាប់លោកយាយ ពេជ្រ ព្រឿង ដែលបានចំណាយពេលជាងបីទសវត្សរ៍សរសេរ បកប្រែ និងនិទានរឿងឱ្យកុមារខ្មែរ ភាពស្ងប់ស្ងាត់នេះមិនមែនគ្រាន់តែជាការខកចិត្តសម្រាប់​គាត់ឡើយ។ វាជាសញ្ញាបង្ហាញពីការប្រែប្រួលដ៏ធំមួយ៖ កុមារកម្ពុជាកំពុងចំណាយពេលជាមួយអេក្រង់ទូរសព្ទកាន់តែច្រើន ខណៈការមកបណ្ណាល័យ និងការអានសៀវភៅរឿងកាន់តែថយចុះ។  រឿងរបស់លោកយាយឆ្លុះបញ្ចាំងពីបញ្ហាដែលអ្នកអប់រំ បណ្ណារក្ស និងអ្នកជំរុញការអានកំពុងព្រួយបារម្ភ។ ទោះបីកម្ពុជាមានទិវាជាតិអំណាន និងពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំក៏ដោយ ការបណ្ដុះទម្លាប់អានក្រៅថ្នាក់រៀននៅតែជាបញ្ហាប្រឈម។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍ឌីជីថល នៅក្នុងសម័យក្រោយ​ជំងឺរាតត្បាតកូវីដ-១៩ កំពុងធ្វើឱ្យបណ្ណាល័យមួយនេះ​ដែលធ្លាប់មានសំឡេងសើចរបស់កុមារ កាន់តែស្ងប់ស្ងាត់។  យ៉ាងណាក៏ដោយ លោកយាយ ពេជ្រ ព្រឿង នៅតែមក បណ្ណាល័យ Open Book ជា​ទៀងទាត់។  មុនពេលក្លាយជាអ្នកស្ម័គ្រចិត្តនៅទីនោះ លោកយាយ បានចំណាយពេលពេញមួយជីវិតជាមួយការអប់រំ និងសៀវភៅកុមារ។  កើតនៅឆ្នាំ ១៩៤៤ លោកយាយស្រឡាញ់ការអានតាំងពីកុមារភាព។ លោកយាយអានទាំងសៀវភៅភាសាខ្មែរ និងបារាំង មុននឹងចាប់អាជីពជាគ្រូបង្រៀននៅសាលាបឋមសិក្សាតានី ខេត្តកំពត ក្នុងឆ្នាំ ១៩៦៧។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម លោកយាយបានបន្តការងារក្នុងវិស័យអប់រំ ជានាយិកាសាលាបឋមសិក្សា និងមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រហូតដល់ចូលនិវត្តន៍។  នៅឆ្នាំ ១៩៩១ ខណៈសៀវភៅរឿងនិទានជាភាសាខ្មែរសម្រាប់កុមារនៅមានតិច លោកយាយបានចាប់ផ្ដើមបកប្រែរឿងនិទានពីភាសាបារាំង។  លោកយាយ​រឭកដូច្នេះថា៖ «កាលនោះ សៀវភៅសម្រាប់កុមារជាភាសាខ្មែរមិនសូវមានទេ។ ភាគច្រើនមានតែសៀវភៅសិក្សា។ ខ្ញុំចង់ឱ្យក្មេងៗសប្បាយរីករាយក្នុងការអាន ហើយមានការស្រមើស្រមៃ»។  ប្រាំឆ្នាំក្រោយមក លោកយាយបានបោះពុម្ពសៀវភៅរឿងនិទានជាភាសាខ្មែររបស់ខ្លួនជា​លើកដំបូង ដែល​មានឈ្មោះថា​ «យើងអានរឿងខ្លីៗ»។ ក្រោយមក លោកយាយ និងមិត្តរួមការងារបានបង្កើតអង្គការដំរីស ដែលបានបោះពុម្ពសៀវភៅកុមារជាង ៤៤ ចំណងជើង និងនាំសៀវភៅទៅដល់កុមាររាប់ពាន់នាក់នៅទូទាំងប្រទេស។  ក្រៅពីការសរសេរ លោកយាយក៏ជាអ្នកនិទានរឿងនៅបណ្ណាល័យ មជ្ឈមណ្ឌលភាសាបារាំង និងសាលារៀនជាច្រើន ផងដែរ​។ សម្រាប់លោកយាយ ការនិទានរឿងគឺជាវិធីបណ្ដុះសេចក្ដីស្រឡាញ់ចំពោះការអាន។ លោកយាយពោលថា៖ «ខ្ញុំស្រឡាញ់ការងារនេះខ្លាំងណាស់»។  ប៉ុន្តែបញ្ហាសុខភាពបានធ្វើឱ្យលោកយាយផ្អាកការងារនិទានរឿងអស់ជាងមួយទសវត្សរ៍។  អ្នកស្រី សាន សុផល បណ្ណារក្ស កំពុងអានសៀវភៅនៅក្នុងបណ្ណាល័យ Open Book នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦។ រូបថតដោយ៖ អាន ស្រីនូ នៅឆ្នាំ ២០២៥ បន្ទាប់ពីសុខភាពបានប្រសើរឡើង និងទទួលបានការលើកទឹកចិត្តពីអ្នកស្រី Catherine Cousins ដែល​ជាស្ថាបនិកបណ្ណាល័យ Open Book, លោកយាយបានត្រឡប់មកវិញ ដោយសង្ឃឹមថានឹងបានឃើញក្មេងៗដូចកាលពីមុន។  ប៉ុន្តែអ្វីដែលរង់ចាំលោកយាយ គឺភាពស្ងប់ស្ងាត់នៅបណ្ណាល័យ។  បើកដំណើរការនៅឆ្នាំ២០០២ Open Book ជាបណ្ណាល័យ​អង្គការក្រៅរដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់កន្លែងអានសៀវភៅដោយឥតគិតថ្លៃដល់សាធារណជន។ នៅលើធ្នើមានសៀវភៅជាច្រើនភាសា រួមទាំងរឿងនិទាន ប្រលោមលោក និងសៀវភៅចំណេះដឹងទូទៅ។  បណ្ណាល័យដែលបាត់បង់សំឡេងសើច  អ្នកស្រី សាន សុផល បណ្ណារក្ស ​បានឃើញថា​មាន​ការផ្លាស់ប្ដូរខ្លាំង​ ចាប់​តាំងពីថ្ងៃដែលបណ្ណាល័យបើកដំណើរការជាលើកដំបូង។  អ្នកស្រីបានរំឭកឡើងថា នៅមុនពេល​ផ្ទុះ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ បណ្ណាល័យតែងតែមានជីវិតរស់រវើក។ នៅថ្ងៃធម្មតា មានកុមារប្រមាណ ១០ នាក់មកអានសៀវភៅ ហើយ​កម្មវិធីនិទានរឿងរៀងរាល់ថ្ងៃព្រហស្បតិ៍ អាចទាក់ទាញកុមារពី ២០ ទៅ ៣០ នាក់ មកស្តាប់ការនិទានរបស់​​លោកយាយ ពេជ្រ ព្រឿង។ អ្នកស្រីបានឱ្យដឹងដែរថា ក្រៅពីស្តាប់ «ពួកគេមកអានសៀវភៅ សួរសំណួរ និងលេងល្បែងប្រាជ្ញា» ទៀតផង។  ប៉ុន្តែ ទិដ្ឋភាពនេះ​បាន​ផ្លាស់​ប្តូរអស់

បណ្ណាល័យទន្ទឹងមើលផ្លូវក្មេងមកអានសៀវភៅ  Read More »